#អគុណសម្រាប់ការចូលអាន
#អានដោយក្តីរីករាយរឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគ37
+សាលារៀន/ថ្ងៃត្រង់ម៉ោង11
វេលានេះសិស្សជាច្រើនបានចេញពីរៀននាំគ្នាត្រឡប់ទៅគេហដ្ឋានរាងៗខ្លួន ក្នុងនោះក៏មានរាងតូចច្រឡឹងបណ្តូលចិត្តម៉ាហ្វៀតែម្នាក់គត់កំពុងឈរមុខរបងរងចាំនរណាមកយកគេទាំងងាកឆ្វេងស្តាំ។
<<ម្តេចមិនឃើញមកទៀត>>ជីមីន និយាយតិចៗម្នាក់ឯងទាំងងាកទៅមើលផ្លូវរហូត ។
<<គួរធ្វើអីល្បង>>នៅផ្នែកម្ខាងមានមនុស្សជនអាវខ្មៅបិទមុខមួយក្រុមកំពុងតែតាមដានរាល់សលម្មភាពរាងតូច។
<<ឱកាសល្អមកដល់ពួកឯងទៅបំបិទមាត់វាចាប់មក>>អ្នកមានជាមេធំបាននិយាយទាំងយកកែវយិតដែលអាចពង្រីកមើលទៅឆ្ងាយបាននោះ ដាក់នៅត្រង់ភ្នែកទាំងគូរពង្រីកមើលសកម្មភាពរាងតូច។
<<ល្បងសិស្សចេញអស់ហើយ>>boy
<<ទៅ>>មេធំក៏បញ្ជារពួកគេឲ្យបើកឡានទៅយ៉ាងលឿនស្លេវ មកឈប់នៅពីមុខរាងតូចតែម្តង។
<<ព ពួកលោកជាអ្នកណា>>ជីមីន ថយជើងទៅក្រោយតិចៗនៅពេលមានឡានមិនស្គាល់ផ្លាកសញ្ញារនិងមនុស្សមិនស្គាល់សញ្ជាតិមួយក្រុមចុះមកដើរសំដៅមករកគេ។
<<ជាអ្នកនាំឯងទៅជួបយមរាជ ពួកឯងចាប់វាមក>>អ្នកជាមេធំបាននិយាយទៅកាន់រាងតូចហើយក៏បញ្ជាមនុស្សដែលមានឋានៈទាបជាងគេឲ្យចូលទៅចាប់រាងតូច។
<<អាយយយ លែង លែងយើ អឹក>>ជីមីនស្រែករើបម្រាសឲ្យពួកវាលែងតែពួកវាមិនលែងបែបជាយកកន្សែងសមួយមកខ្ទប់មុខគេសន្លប់បាត់មាត់ឈឹង។
<<ខ្ញុំធ្វើការបានសម្រេចហើយលោកម្ចាស់>>ពេលដែលលីរាងតូចដាក់ចូលក្នុងឡានបានសម្រេចរួចរាល់ហើយអ្នកជាបងធំ ក៏ខលទៅផ្តល់ដំណឹងឲ្យអ្នកជាចៅហ្វាយភ្លាម។
<<ធ្វើតាមផែនការទៅ ប៉ុន្នឹងសិនបានហើយយើងមានការរវល់>>ទូត*ប្រព័ន្ធទូរស័ព្ទក៏កាត់ផ្តាច់។
Skip
+ក្រុមហ៊ុនគោលហ្វីឡាយ
<<ម៉ោងប៉ុន្មានហើយឯងដឹងទេអាគ្រីត>>អ្នកដែលអង្គុយក្នុងបន្ទប់ធ្វើការនោះកំពុងតែដៃសញ្ញេរឯកសាររហូតឯមាត់វិញបន្លឺសួរកូនចៅជំនិតដែលឈរមុខតុធ្វើការយ៉ុនហ្គីនេះ។ យ៉ុនហ្គីបានមកពីមើលកាសសីុណូវិញចូលមកក្រុមហ៊ុនធ្វើការងារគេបន្តតែម្តងដោយសារតែពេលវេលាទៅយករាងតូចចេញពីសាលាគឺសល់ពេល2ម៉ោងទៀតឯណោះ។