#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយរឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគទី43ចំណុចបកស្រាយពីត្រកូល ស្ទេនគីឡា ត្រកូលមួយនេះមានតាំងពីរជំនាន់បុរាណសម័យមកម្លេះវាចេះតែប្រើរហូតមកដល់បច្ចុប្បន្នចំនាន់លោកម្ចាស់ស្ទេនគីឡានិងឯង សម្រាប់អ្នកអាចប្រើត្រកូលមួយនិងបានមានតែសាច់សារលោហិតត្រកូលមួយនិងប៉ុណ្ណោះ ត្រកូលមួយនិងត្រូវបានគេលាក់ប្រវិត្តជា អាថ៍កំបាំងមករហូតដែលគេឲ្យរហ័សនាមថា ស្តេចត្រកូលអាថ៍កំបាំង ។ ហើយស្តេចមួយនេះក៏មានអណាចក្រអាថ៍កំបាំងមួយកន្លែងផងដែល ដែលមានមនុស្សជាច្រើនប៉ងដណ្តើមគ្នាចង់គ្រប់គ្រងនៅអណាចក្រដែលស្របដោយពណ៏មាសតាំងលំអរដោយពេជ្រជាច្រើន និងមានផ្ទុកទ្រព្យសម្បត្តិជាច្រើនផងដែល នេះហើយជាហេតុផលដែលសម្បូរទៅដោយមនុស្សលោភលន់ចង់ដណ្តើមមកគ្រប់គ្រងអណាចក្រមួយនិង។
ចូលក្នុងសាច់រឿងវិញ
ចេញពីកម្មវិធីបុណ្យមករាងក្រាសក៏បានឲ្យគ្រីតបើកឡានមកភូមិគ្រិះវិញ សភាពក្នុងឡានគឺស្ងាត់ជ្រងំរាងតូចផ្អែកក្បាលនិងបង្អួចឡានសង្ងំបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ក្រោយពីដឹងខ្លួនវិញ។
"សឺត អូនចង់ញាំអីដែរអត់" ទ្រាំមើលរាងតូចយំតទៀតអត់បាននាយក៏ចាប់លើកកាយតូចមកអង្គុយលើភ្លៅផ្តិចស្នាមថើបលើថ្ពាល់មួយខ្សឺតទើបចាប់ផ្តើមសួរគេដោយសម្តីស្រទន់បំផុត។
"......" គ្មានសម្លេងតប ជីមីនបានលើកដៃទាំងគូរអោប'ក'យ៉ុនហ្គីរួចក៏បន្តយំទៀត យ៉ុនហ្គីក៏គោះខ្នងរាងតូចបែបលួងលោម ឯគ្រីតដែលមើលតាមកញ្ចក់នោះសែនអាណិតម្ចាស់តូចជាខ្លាំងទើបបាននិងជួបម្តាយមិនទាន់បានប៉ុន្មានផងក៏មានអ្នកបំបែកឆក់យកជីវិតម្តាយម្ចាស់តូចគេទៅបាត់។
ឡានទំនើបចេះតែបើកទៅមុខរហូតចំណាយពេលជាងមួយម៉ោងបានអាចត្រឡប់មកដល់ភូមិគ្រិះបានក៏ព្រោះតែផ្លូវស្ទះពេក។
"ឯងទៅសុើបរឿងអ៊ុនជីឲ្យយើងបន្តិច យើងជឿថាថ្ងៃណាមួយនាងប្រាកដជាមកសងសឹងវិញមិនខានទេ"ក្រោយពីយករាងតូចទៅដាក់ក្នុងបន្ទប់គេងហើយយ៉ុនហ្គីក៏ចូលបន្ទប់សៀវភៅដោយបានហៅគ្រីតមកជួបដើម្បីឲ្យនាយទៅសុើបរឿងកញ្ញាអ៊ុនជី ។