#អគុណសម្រាប់ការចូលអាន
#អានដោយក្តីរីករាយរឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគ35
+កាសសីុណូ
ដំណើរជំហានរាងក្រាសដែលជះភាពអំណាចអង្គអាចខ្លាហានបានបោះពួយយ៉ាងលឿនដើរចូលទៅខាងក្នុងនៃកាសសីុណូផ្ទាល់ខ្លួនរបស់គេ។
<<គោរពចៅហ្វាយ>>កូនចៅដែលយាមមុខក្លោងទ្វាបានធ្វើការអោនលំទនគោរពអ្នកមាននាមជាចៅហ្វាយ។រាងក្រាសមិនបានតបអ្វីឡើយគោលដៅតែមួយគត់គឺចូលទៅខាងក្នុងកាសសីុណូ។
<<ចៅហ្វាយ>>មេការដែលមានងារជាអ្នកមើលថែទាំទីនេះបានរត់មកទទួលយ៉ុនហ្គី។
<<រលូនល្អទេ>>យ៉ុនហ្គីក៏ចាប់ផ្តើមសួរទៅមេការទាំងទឹកមុខរាបស្មើរ។(កុំឲ្យឆ្ងល់រលូនល្អទេយ៉ុនហ្គីចង់សំដៅថានៅកាសសីុណូគ្រប់កាងាររលូនទេឬក៏មានបញ្ហារញុមសរសេរចឹងក៏ដោយសារតួឯកអត់ចេះនិយាយច្រើនក្រៅពីបណ្តូលចិត្តគេទេ)
<<រលូនល្អណាស់ចៅហ្វាយ>>មេការក៏តបមកវ័យយ៉ាងរហ័សមិនមានស្ទាក់ស្ទើរអ្វីទេ។
<<ល្អ ធ្វើការរបស់ឯងបន្តចុះយើងឡើងទៅបន្ទប់យើងហើយ>>យ៉ុនហ្គី ថាហើយក៏ដើរទៅដោយមាននាយគ្រីតទៅតាមដែល។
+មន្ទីរពេទ្យ
<<ហ្អឹម>>សម្លេងក្រហឹមរបស់ស្រ្តីចំណាស់បានបន្លឺឡើងធ្វើឲ្យអ្នកដែលអង្គុយមើលថែនោះស្ទុះទៅមើលភ្លាមៗ។
<<ចាំខ្ញុំទៅហៅគ្រូពេទ្យមក>>ជុងហ្គុកធ្វើការស្មាក់ចិត្តជាអ្នកហៅគ្រូពេទ្យមក។អ្នកស្រីចនដែលនៅទីនោះដែលគាត់មិនប្រកែកអីទេគឺងក់ក្បាលយល់ព្រមឲ្យជុងហ្គុកចេញទៅហៅគ្រូពេទ្យឯលោកផាកវិញស្ទុះមកចាប់ដៃប្រពន្ធជាប់ដោយបន្លឺសម្លេងថា...
<<អូនដឹងខ្លួនហើយមែនទេមានមិនស្រួលត្រង់ណាឬអត់>>លោកផាកបានចាប់ដៃអ្នកស្រីផាកនិយាយហូរហែរទាំងដែលអ្នកស្រីផាកមិនទាន់បើកភ្នែកអស់ផង
+ក្រាក
<<សុំអនុញ្ញាត>>សម្លេងបើកទ្វាបង្ហាញឲ្យឃើញគ្រូពេទ្យ2នាក់ចូលមកព្រមទាំងជុងហ្គុកដែល។គ្រូពេទ្យបានអោនក្បាលគោរពបន្តិចសឹមទៅទាញឧបករណ៍មកពិនិត្យអ្នកជំងឺ។