#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយ
រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈ភាគ26
អណ្តាតភ្លើងក្រហមឆ្អិនឆ្អៅបានឆេះពេញព្រៃដោយសារតែកាផ្ទុះរបស់គ្រាប់បែកដែលរាងក្រាសបានគប់ទៅនោះ
<<ឆាប់ខលហៅឡានអគ្គិសភ័យមកហើយរឿងនេះមិនឲ្យមានជាសារព័ត៏មានជាដាច់ខាត>>យ៉ុនគី បានងើបឈរឡើងនិយាយប្រាប់ទៅគ្រីតរួចក៏បោសដៃបោសខ្លួនដែលប្រាប់ធូលីនោះចេញរៀបខោអាវអោយស្អាតបាតទើបបោះជំហ៊ានដើរចេញទៅ។រឿងដែលសល់ទាំងប៉ុន្មានគឺទុកឲ្យគ្រីតគេជាអ្នកចាត់ចែងចុះ
*ភូមិគ្រិះគោលហ្វីឡាយ
រាងក្រាសបានបើកឡានត្រឡប់មកវិញទាំងសភាពដូចមនុស្សមកពីធ្វើសង្រ្គាមអញ្ចឹងកែងដៃរលាត់ស្បែកហូរឈាមដោយសារការហក់ក្រាបចុះមុខមាត់ប្រលាក់ពេញនិងតែម្តងឯខោអាវវិញមើលមិនយល់ឡើយ ។ មកដល់វិញរាងក្រាសបានចូលមកខាងក្នុងសភាពខាងក្នុងផ្ទះពេលនេះស្ងាត់ណាស់ដោយសារតែអ្នកបម្រើនាំគ្នាសម្រាកអស់ទៅហើយ
<<ហឹសៗ ចូលចិត្តណាស់គេងច្រងែងច្រងាងចឹង>>ឡើងមកដល់ខាងលើចូលបន្ទប់ខ្លួនឯងភ្លាមគេក៏បានឃើញទិដ្ឋភាពរាងតូចដេកច្រងែងច្រងាងពេញពូកធ្វើឲ្យគេសើចហួសចិត្តតែម្តង។ មិនចង់ឲ្យនៅយូរឲ្យរាងតូចភ្ញាក់ឃើញសភាពរបស់ខ្លួនយ៉ុនគីក៏បានកាន់កន្សែងដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនបាត់ទៅ
15នាទីក្រោយកាងូទទឹករាងក្រាសក៏រួចរាល់គេចេញពីបន្ទប់ទឹកវិញមានត្រឹមកន្សែងរុំត្រឹមចង្កេះប្រលែងល្វែងលើឲ្យពពួកខ្មោចមើលសាច់ដុំៗកង់ៗរបស់គេលេង
<<*សឺត សុបិន្តល្អអូនសម្លាញ់>>យ៉ុនគីបានចូលមកថើបថ្ងាសរាងតូចរួចទើបបន្លឺសម្លេងតិចៗដាក់ខ្លួនគេងក្បែរជីមីនទាំងស្លៀកតែកន្សែងរុំចង្កេះប៉ុនណោះ។គេបានទាញរាងតូចឲ្យគេងស្រួលបួលរួចក៏អោបចង្កេះតូចអង្រ្កងនោះបិទភ្នែកគេងជាមួយគ្នាទៅ
*Good morning
<<បងយ៉ុនលឿនៗទៅហួសម៉ោងមីនៗទៅរៀនឥលូវហើយ>>ព្រឹកថ្ងៃថ្មីមកដល់សម្លេងរាងតូចដែលអង្គុយលើតុអាហារកាយបាយញាត់យកៗទាំងនិយាយបង្ខំឲ្យរាងក្រាសរូតដាក់បាយចូលមាត់ញាុំលឿនៗតែអ្នកប្រាប់គេនិងគ្មានមើលទេគឺគិតតែកាយបាយញាត់យកៗទាំងរាងក្រាសញាុំបាយរួចអង្គុយមើលគេទៅហើយ