បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈

1.6K 111 12
                                    

#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយ
រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគ42

   ពីធីបុណ្យសព្វរបស់អ្នកម្នាងយ៉ាហ្គី ស្ទេនគីឡាបានប្រព្រឹត្តឡើងមានភ្ញៀវចូលរួមមិនច្រើនប៉ុន្មានទេព្រោះតែរាជវង្សមួយនេះមានឈ្មោះ អាថ៌កំបាំងមិនសូវជាមានអ្នកដឹងច្រើនឡើយ។

<<ហេតុអីព្រហ្មលិខិតដាច់ធម៌មេត្តាចំពោះគ្រួសារយើងបែបនេះ ហឹុកៗ ម៉ាក់ ម៉ាក់អាចមកវិញបានទេ មកឲ្យកូនបានសុំខម៉ាទោស កូនចង់អោបម៉ាក់ ហឹុកៗ ចង់ក្បែរម៉ាក់ មិនចង់បែកពីម៉ាក់បែបនេះទៀតទេ ហឹុកៗ >>ជីមីន ដែលជារាជទាយាទនៃត្រកូលស្ទេនគីឡា បានយំសសឹកនិងមុខមឈូសរបស់អ្នកម្នាងយ៉ាហ្គី យំដង្ហើយហៅមាតាមកវិញមកឲ្យគេបានសុំទោសទ្រង់ដែលពេលកន្លងមកនោះធ្វើទង្វើមិនគប្បីដាក់ទ្រង់ ជាច្រើន វាមានការសោកស្តាយជាខ្លាំងសម្រាប់គេ គ្រួសារដែលបែកបាក់គ្នាអស់ពេលជាច្រើនឆ្នាំមិននឹកស្មានថាជួបគ្នាហើយតែត្រូវប្រទះនិងរឿង អកុសលចឹងវិញសោះឡើយ។ យ៉ុនហ្គី ដែលនៅក្បែររាងតូចបានក្រសោបអោបលួងលោមជីមីនកុំឲ្យយំបន្តទៀត គេយំអស់ច្រើនម៉ោងហើយ នាយបារម្ភខ្លាំងខ្លាចតែជីមីនអាចនិងឈឺបានទេ មើលមុខចុះស្លេកស្លាំងគ្មានឈាមក្នុងខ្លួនមួយដំណក់ទេ។

<<ឈប់យំទៀតទៅមីនៗបងមិនចង់ឃើញទឹកភ្នែកអូនទេ>>យ៉ុនហ្គី លើកម្រាមដៃវាសទឹកភ្នែកដាបពីថ្ពាល់រាងតូចចេញពោលពាក្យទន់ភ្លន់ប្រាប់ជីមីនកុំយំបន្តទៀត។ ឃើញទឹកភ្នែកជីមីនក្នុងទ្រូងនាយអួលណែនណាប់ពិបាកនិយាយជាខ្លាំង នាយមិនចង់ឃើញទឹកភ្នែកមនុស្សបណ្តូលចិត្តនាយស្រក់ចុះមកនោះឡើយ។

<< ជីមីនកូនទៅសម្រាកវិញទៅទីនេះទុកប៉ានិងព្រះអង្គចាត់ចែងចុះ>>លោកផាកជីវ៉ុន បាននិយាយប្រាប់កូនប្រុសរបស់គាត់ដែលជាជីមីនឲ្យទៅសម្រាក គាត់ពិតជាទើសភ្នែកខ្លាំងណាស់សភាពកូនពិបាកមើលមុខមាត់ស្លេកស្លាំងដល់ម្លឹងបើឲ្យនៅតែក្នុងកម្មវិធីបុណ្យនេះបន្តជីមីននិងធ្លាក់ខ្លួនឈឺមិនខានទេ។

<<ត្រូវហើយចៅគួរតែទៅសម្រាកចុះទីនេះតានិងប៉ាឯងនិងចាត់ចែងឲ្យបានល្អបំផុត>>លោកម្ចាស់ ស្ទេនគីឡា កំពុងតែសម្លឹងមើលរូបថតកូនស្រីដែលតាំងមុខមឈូសសុខៗក៏បែរមកនិយាយជាមួយចៅប្រុសម្នាក់ទៀតរបស់ទ្រង់។

បណ្តូលចិត្តម៉ាហ្វៀ(ចប់)Where stories live. Discover now