#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយ
រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគ48"ដឹងខ្លួនហើយមែនទេម្ចាស់ក្មួយ"បុរសដែលបានយកទឹកស្រោចពីរលើរាងតូចបានឈរអោបដៃសួរយ៉ាងទំនង ទឹកមុខរបស់បុរសនោះនឹងធឹងស្មើរធេងដែលនរណាក៏ដោយបានឃើញទឹកមុខបុរសនោះហើយញញើតកោតខ្លាចជាខ្លាំង។
"លោ លោកគឺជាអ្នកណា ហេតុអីចាប់ខ្ញុំចងបែបនេះ"ជីមីន សួរដោយកែវភ្នែកភិតភ័យខ្លួនចាប់ផ្តើមរើបម្រាស់នៅពេលដែលដឹងថាត្រូវបានគេចាប់ចងជាប់។
"អា៎កុំរើអីក្មួយសម្លាញ់ បើក្មួយរើខ្សែរអាចនិងរឹតបន្តឹងថែមយល់ល្អអង្គុយនៅស្ងៀមៗចាំស្លាប់តែមួយមុខទៅបានហើយ" នាយនិយាយចេញមកយ៉ាងទំនង រាងតូចប្រែកែវភ្នែកពីរភិតភ័យមកជាហួសចិត្តនិងសម្តីបុរសម្នាក់នោះមិនស្ទើរឡើយ កោតនិយាយប្រាប់គេបែបនិងកើត ហឹសវាពិតជាកំប្លែងមែនទែន។
"មានតែមនុស្សឆ្គួតទេដែលអង្គុយស្ងៀមចាំតែស្លាប់នោះ ឆាប់ស្រាយចំណងលែងខ្ញុំភ្លាម"ជីមីន តបថាទាំងព្យាយាមរើចេញពីរចំណងដែលនាយម្នាក់នោះចង នរណាទៅដែលឆ្គួតអង្គុយមួយកន្លែងចាំតែស្លាប់មួយមុខនោះ។
"ហឹសៗ ហេតុអីក៏ក្មួយឆ្នាស់យ៉ាងនេះ សាកល្បងជាមួយវាទេមុននិងសាកល្បងរបស់មួយទៀត" នាយសើចក្នុងបំពង់'ក'បន្តិចនិយាយថារាងតូចគឺឆ្នាស់បន្ទាប់ក៏លើកយកឡាមស្តើងតែមុតមួយមកបង្ហាញជីមីនដោយយកឡាមនោះអង្អែលប៉ះផ្ទៃមុខរាងតូចថ្នមៗ ជីមីនវិញកែវភ្នែកសម្លក់បុរសនោះចង់លានគ្រាប់ភ្នែកមុខវិញមិនហ៊ានងាករេទៅណាទេខ្លាចថាប្រហេសឡាមអាចនិងជៀស្បែកមុខរបស់ខ្លួនគេ។
"អង្គម្ចាស់នៅខាងក្រៅមានមនុស្សកំពុងវាយប្រហារកូនចៅដែលយាមនៅច្រកទ្វា"កូនចៅ ប្រធានម្នាក់បានរត់មកប្រាប់ដំណឹងមួយទៅកាន់នាយ ឮកូនចៅប្រាប់ដូចនេះនាយបានដកឡាមចេញពីផ្ទៃមុខជីមីនដើរទៅកន្លែងបង្អួតមើលទៅខាងក្រោមចង់ដឹងនរណាអីក៏ប្រហើនថ្លើមធំថ្នាក់នេះដល់ថ្នាក់ហ៊ានវាយសម្លាប់កូនចៅរបស់នាយ។
"គិតមិនខុសពិតមែន ហឹសៗ "និយាយហើយនាយក៏សើចចេញមកហឹសៗវាកំពុងតែចូលអន្ទាក់តាមគម្រោងការបណ្តើរៗហើយ មនុស្សទាំងអស់នោះនិងត្រូវតែស្លាប់នៅទីនេះពួកគេនិងធ្វើជាខ្មោចយាមកន្លែងមួយនេះហាសៗហា។