រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈

2.5K 178 0
                                    

#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយ

រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈

ភាគ_6

* រសៀល នៅសួនកម្សាន្ត

<<បងយ៉ុនៗ មើលនោះណ៎ វាចេះហោះហា៎>>មកដល់សួនកម្សាន្តភ្លាមជីមីនបានចុះពីលើឡានរត់ចូលក្នុងសួនកម្សាន្តដោយរត់ជើងតុញៗរបស់គេ ពេលដែលបានឃើញឆ័ត្រយោងដែលវាហោះខ្ពស់ជីមីនបានបកក្រោយមកអូសដៃអ្នកកម្លោះយ៉ុនគីដែលគិតតែដើររាប់ដំគ្រួស👍🤦

<<មួយៗ កុំលឿនពេកផ្កាប់មុខឥលូវហើយ>> យ៉ុនគីនិយាយហាមក្មេងតូចបើមិនចឹងទេអូសគេផ្កាប់មុខទៅសីុដីឥលូវហើយ

<<បងយ៉ុនហា៎ មីនៗចង់ញាុំខារ៉េមកី>>ធ្វើភ្នែកកូនឆ្កែដាក់គេ

<<មិនបានទេ បងមិនឲ្យញាុំ>>យ៉ុនគីតបទៅវិញទាំងមុខស្មើរដូចបន្ទាត់

<<តែមួយទេ មីនៗអត់ញាុំច្រើនទេណា បងយ៉ុនឲ្យមីនៗញាុំទៅ>>ជីមីនព្យាយាមញុះញុងឲ្យគេព្រម

<<មួយក៏មិនបានដែល បើសិនមីនៗឈឺគិតយ៉ាងមិច>>យ៉ុនគីនៅតែនិយាយផ្តាច់ការតែម្តង

*រីងៗៗ។  កំពុងតែឈ្លោះជាមួយក្មេងផងក៏មានអ្នកខលមកតាមទូរស័ព្ទយ៉ុនគី

<<ឈរនៅទីនេះហើយបងនិយាយទូរស័ព្ទមួយភ្លេតហាមទៅណាផ្តេសផ្តាស>>យ៉ុនគីនិយាយទាំងធ្វើមុខកាចៗដាក់ជីមីនបើមិនធ្វើចឹងទេក្មេងនិងដឹងតែលួចរត់លេងឆ្ងាយដល់ណាហើយ

បន្ទាប់ពីបានប្រាប់ជីមីនឲ្យឈរចាំរួចហើយយ៉ុនគីក៏បែរខ្នងដើរឆ្ងាយពីរជីមីន1ជំហ៊ាន(ឆ្ងាយមេសប្រូ🌚)
ចំណែកជីមីនក្មេងក្បាលខូចនេះវិញមិនបានទៅស្តាប់សម្តីរបស់យ៉ុនគីទេគេងាកឆ្វេងងាកស្តាំក៏បានឃើញកន្លែងលក់ការ៉េមមួយគេក៏រត់ទៅ

<<លោកពូៗខ្ញុំយកការ៉េមនេះមួយ>>រត់មកដល់ភ្លាមជីមីនក៏ចង្អុលទៅការ៉េមដែលមានរស់ជាតិស៊ុបប៊ឺរីលាយសូកូឡានោះ

<<នេះក្មេងតូច>>អ្នកលក់ក៏យកហុចឲ្យគេទាំងញញឹមចំណែកជីមីនក៏ឈងដៃតុញៗរបស់គេយកមកញាុំទាំងមិនទាន់ឲ្យលុយគេ

បណ្តូលចិត្តម៉ាហ្វៀ(ចប់)Where stories live. Discover now