#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយរឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគ_17-18*វិមានស្ទេនគីឡា(ដេលហ្គូ)
<<អ្នកម្នាងនិងអ្នកអង្គម្ចាស់សម្រេចចិត្តច្បាស់ហើយមែនទេដែលចង់លែងលះនេះ>>មេធាវីប្រចាំគ្រួសារស្តេចមួយនេះបានបន្លឺសួរទៅកាន់ភរិយាស្វាមីទាំង2
<<ពួកកូនសម្រេចចិត្តឲ្យច្បាស់ ប៉ាមិនចង់ឲ្យពួកឯងលែងលះគ្នាដែល>>លោកម្ចាស់ស្ទេនគីឡាដែលនៅជ្រុងម្ខាងអង្គុយលើសាឡងដែលមានតែមួយនោះ
<<ខ្ញុំសម្រេចចិត្តច្បាស់លាស់ហើយ>>ហ្វុងអីុនិយាយទាំងមិនស្ទាក់ស្ទើរអ្វីឡើយគេសម្រេចចិត្តច្បាស់ហើយទោះរស់នៅជាមួយគ្នាបន្តក៏គ្មានន័យអ្វីដែលចឹងគួរតែលែងលះគ្នាទៅវាជាជម្រើសល្អបំផុតហើយ
<<បងអាចសាកគិតម្តងទៀតបាន>>យ៉ាគីប្រាប់ទៅស្វាមីដើម្បីឲ្យគេគិតឲ្យច្បាស់ជាងនិង
<<បងគិតរួចរាល់អស់ហើយសីុញ៉េរលែងលះរួចកាលណាបងនិងឡើងយន្តហោះទៅប្រទេសចិនវិញ>>ហ្វុងអីុ ញញឹមទៅកាន់ភរិយាអរទេគឺជិតខ្លាចជាអតិតភរិយាហើយ ទាំងលើកដៃកាន់ប៊ិចចុចកន្លែងលិខិតលែងលះនោះ
<<ហុើយ.....ប៉ាមិនដឹងហាមពួកឯងយ៉ាងម៉េចទៀតទេ កន្លងមកប៉ាបង្ខំពួកកូនច្រើនហើយឥលូវចង់ពួកកូនធ្វើអីក៏ប៉ាលែងហាមដែលធ្វើតាមការសម្រេចចិត្តរបស់កូនទៅចុះ>>វាដល់ពេលហើយដល់ពេលដែលគាត់ត្រូវឈប់រវីរវល់ទៀតហើយគាត់ចាស់ហើយមិនអាចបន្តរវីរវល់ទៀតដែល។ ក្រោយពីនិយាយហើយលោកម្ចាស់ស្ទេនគីឡាបានកាន់ឈើច្រត់និងមានកូនចៅម្នាក់ជួយគ្រាគាត់ឡើងទៅបន្ទប់វិញ
<<បងសីុញ៉េររួចហើយដល់វេនអូនហើយ>>ហ្វុងអីុបានរុញលិខិតលែងលះបានដាក់ពីមុខអ្នកស្រីយ៉ាគី
<<ហឹមម រួចហើយ>>អ្នកស្រីយ៉ាគីក្រហឹមធម្មតានិងកាន់ប៊ិចសីុញ៉េរលើលិខិតលែងលះនោះតែម្តង
<<សម្រេចថាអ្នកម្នាងនិងអ្នកអង្គម្ចាស់ធ្វើការលែងលះគ្នាជាផ្លូវការហើយ អញ្ចឹងខ្ញុំម្ចាស់សុំថ្វាយបង្គំលា>>ថាហើយមេធាវីនោះក៏ក្រោកឈរអោនគោរពលាចេញទៅ