បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈

1.5K 110 3
                                    

#អគុណសម្រាប់ការចូលអាន
#អានដោយក្តីរីករាយ

រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈

ភាគ34

<<ជីមីន ហ្អឹក ជី...>>អ្នកស្រីផាក ទន់ជើងវីសតែដួលអុកគូទទៅហើយតែក៏បានលោកផាកមកទ្រគាត់ទាន់។ គាត់បានស្រែកហៅជីមីនទាំងសម្លេងដាច់ៗត្រដរខ្យល់ដូចមនុស្សពិបាកដកដង្ហើមអញ្ចឹង។

        ជីមីនវិញដែលដើរឡើងកាំជណ្តើរបានពាក់កណ្តាលហើយនោះគេបានងើយក្បាលទៅលើបិទភ្នែកសម្រួលអារម្មណ៏ឲ្យរឹងមាំបន្តិចក៏បោះជំហ៊ានឡើងទៅខាងលើទាំងមិនងាកមកមើលអ្នកស្រែកហៅបន្តិចឡើយ...។

<<ជី  មីនននន>>អ្នកស្រីផាកព្យាយាមហៅរាងតូចចុងក្រោយគាត់ក៏សន្លប់បិទភ្នែកបាត់ទៅ។

<<យ៉ាគី/ម្ចាស់មីង>>ជុងហ្គុកនិងលោកផាកអ្នកទាំងពីភ័យបាស់សក់ច្រូងនៅពេលឃើញអ្នកស្រីផាកសន្លប់បាត់មាត់ឈឹងបែបនេះ។ ឯយ៉ុនហ្គីឈរមើលនេះវិញគេក៏បានដើរមកឈរទល់មុខលោកផាកដែលអង្គុយអោបប្រពន្ធនោះទើបបោះសម្លេងនិយាយទៅកាន់លោកផាកថា...

<<ទុកវេលាឲ្យគេបានធ្វើចិត្តសិនចុះ។ ប្រញ៉ាប់នាំប្រពន្ធទៅមន្ទីពេទ្យទៅៗក្រែងល៎ទុកយូរមានបញ្ហារធំ>>យ៉ុនហ្គី និយាយតែប៉ុន្មានម៉ាត់នេះក៏បានបោះជំហ៊ានមកឈរនៅមុចកាំជណ្តើរដោយងាកទៅកូនចៅនិយាយប្រាប់គេថា...

<<ពួកឯងជូនដំណើរភ្ញៀវ>>យ៉ុនហ្គី

<<បាទចៅហ្វាយ>>កូនចៅដែលស្តាប់ការទទួលបញ្ជារពីចៅហ្វាយហើយគេក៏បានអោនក្បាលគោរពដើរទៅកាន់មនុស្សទាំងបីដែលនៅជ្រុងម្ខាងនោះ។ចំណែកយ៉ុនហ្គីក៏ឡើងទៅកាន់បន្ទប់ខាងលើបាត់

<<អញ្ជើញអ្នកទាំងបីត្រឡប់ទៅវិញ>>កូនចៅយ៉ុនហ្គីបានរាដៃអញ្ជើញឲ្យលោកផាកនិងជុងហ្គុកឲ្យត្រឡប់ទៅវិញ។ លោកផាកបានលើកបីប្រពន្ធដោយមានជុងហ្គុករត់ទៅមុនដើម្បីយកឡាន បើឆ្ពោះទៅកាន់មន្ទីពេទ្យក្បែរនេះដើម្បីពិនិត្យមើលអាការះអ្នកស្រីផាក។

       យ៉ុនហ្គីបានឡើងមកដល់ខាងលើបើកទ្វាបន្ទប់ថ្នមៗខ្លាចចូលទៅរំខានអ្នកខាងក្នុង។

បណ្តូលចិត្តម៉ាហ្វៀ(ចប់)Where stories live. Discover now