បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈

1.4K 116 1
                                    

#អគុណសម្រាប់ការចូលអាន
#អានដោយក្តីរីករាយ

រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈

ភាគ33

     ចំណាយពេលចូលងូទទឹករួមគ្នាអស់ពេលជាយូរយ៉ុនហ្គីក៏បានបីរាងតូចចេញមកវិញដោយជីមីនមានអាវឃ្លុំបិទបាំងរាងកាយចំណែកគេមានត្រឹមតែកន្សែងពោះគោរុំបិទចង្កេះប៉ុណ្ណោះ។

<<អង្គុយទីនេះហើយចាំបងយកខោអាវឲ្យ>>យ៉ុនហ្គី បានបិជីមីនមកដាក់លើពូកប្រាប់ជីមីនឲ្យអង្គុយត្រង់នេះរងចាំគេយកសម្លៀកបំពាក់មកឲ្យ។

      យ៉ុនហ្គីបានបើកទូរខោអាវរុករកខោអាវរបស់គេនិងជីមីនដោយរាងតូចតាមសម្លឹងមើលគ្រប់សកម្មភាពគេធ្វើ។

តុកៗ* សម្លេងគោះទ្វាបន្ទប់បន្លឺឡើងរាងក្រាសរាងតូចងាកទៅព្រមគ្នា

<<អ្នកណា? >>រាងក្រាសក៏បានស្រែកសួរចេញពីក្រៅបន្ទប់វិញ

<<ខ្ញុំលោកប្រុស>>សម្លេងម៉ែដោះក៏បានឆ្លើយតបពីខាងក្រៅ

<<មានការអីឬម៉ែដោះ>>ដឹងថាសម្លេងមួយនេះជាសម្លេងម៉ែដោះយ៉ុនហ្គីក៏បន្ទាបសម្លេងនិយាយផ្អែមស្រទន់វិញ។

<<មានភ្ញៀវមកចាំលោកប្រុសនៅបន្ទប់ទទួលភ្ញៀវ>>ម៉ែដោះ

<<ទៅមុនចុះបន្តិចខ្ញុំនិងចុះទៅ>>យ៉ុនហ្គី

<<ចាស៎លោកប្រុស>>ម៉ែដោះ ក៏ចុះទៅខាងក្រោមវិញដើម្បីយកទឹកទទួលភ្ញៀវ

<<បងចេះមានភ្ញៀវមកលេងដែលហេស>>ជីមីន ដែលឈោងដៃទទួលខោអាវពីយ៉ុនហ្គីហុចឲ្យនោះសួរទាំងលើកចញ្ចើមម្ខាង។

<<បងមិនដឹងទេ>>យ៉ុនហ្គីតបវិញទាំងស្លៀកពាក់យ៉ាងប្រញ៉ាប់ប្រញ៉ាលមិនចង់ឲ្យភ្ញៀវចាំយូរ។ ឯរាងតូចក៏រូតរះស្លៀកពាក់ដូចគ្នា។

+ខាងក្រោម/បន្ទប់ទទួលភ្ញៀវ

     ក្នុងបន្ទប់ទទួលភ្ញៀវមានស្រ្តីវ៏យចំណាស់និងបុរសចំណាស់ព្រមទាំងនាយក្រាសផងដែល

<<សូមអ្នកទាំងអស់គ្នាចាំមួយភ្លេតលោកប្រុសកុំពុងតែរៀបចំខ្លួនចុះមកហើយ>>ម៉ែដោះដែលចុះមកដល់នោះក៏បានជម្រាបប្រាប់ដល់មនុស្សអង្គុយលើសាឡុងនេះគ្រប់គ្នា។

បណ្តូលចិត្តម៉ាហ្វៀ(ចប់)Where stories live. Discover now