#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយ
រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគ47(តកន្លែងនារីម្នាក់នោះបានរើសយកទូរស័ព្ទជីមីនកាច់សីុមចោលពីរភាគមុនវិញ)
នាងមិនដឹងនោះទេនៅកន្លែងមួយក៏មានមនុស្សពីរនាក់ឈរមើលសកម្មភាពនិងឃើញហេតុការណ៍ទាំងអស់ផងដែល។
"ពួកគេចាប់រាជទាយាទទៅហើយហេតុអ្វីក៏ទ្រង់នៅស្ងៀមបែបនេះ"ថេយ៉ុង បន្លឺសួរអ្នកអង្គម្ចាស់ជុងហ្គុកទាំងខឹង ឃើញថាជីមីនកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ចឹងហើយម្តេចក៏ទ្រង់ឈរទ្រឹងស្ងៀមតែមួយកន្លែងម្តេចមិនស្ទុះទៅជួយដូច្នេះ។
"......" ជុងហ្គុក ទ្រង់គ្មានបន្ទូលពីរអ្វីនោះទេ ទ្រង់បែរក្រោយដើរទៅរកឡានរបស់ទ្រង់ដែលចតនៅមិនឆ្ងាយពីរទីរនេះប៉ុន្មានទេ ថេយ៉ុងរត់តាមក្រោយត្រុកៗរហូតមកដល់កន្លែងឡាន។
"ខ្ញុំសួរទ្រង់ហេតុអីទ្រង់គ្មានបន្ទូលជាមួយខ្ញុំម្ចាស់បែបនេះ"ថេយ៉ុង មិនអស់ចិត្តក៏តាមសួរជុងហ្គុកបន្ត
"ឡើងឡានទៅប្រយ័ត្នតាមឡាននោះមិនទាន់"ជុងហ្គុក មិនឆ្លើយតបនោះទេទ្រង់បែបដេញថេយ៉ុងចូលក្នុងឡានបើគិតតែសួរនិងឆ្លើយពេលនេះឡានដែលចាប់យកម្ចាស់ប្អូនទ្រង់ទៅមិនដឹងជាដល់ណាហើយនោះទេ។
ថេយ៉ុងមិនបានប្រកែកក៏ចូលទៅក្នុងឡានតាមបញ្ជារអ្នកអង្គម្ចាស់ជុងហ្គុក
"ពាក់ខ្សែក្រវាត់ផង"ឃើញនាយតូចចូលក្នុងឡានអង្គុយកៅអីមិនពាក់ខ្សែរក្រវាត់ទ្រង់ក៏មានបន្ទូលប្រាប់ ថេយ៉ុងឮបែបនិងក៏ប្រញ៉ាប់ទាញខ្សែរក្រវាត់ឡានមកពាក់ភ្លាម អ្នកអង្គម្ចាស់ជុងវិញក៏មិនធម្មតាដែលបានបើកឡានរេពេញផ្លូវដើម្បីឲ្យទៅទាន់ជាមួយឡានចាប់ជីមីននោះ។
______________
ភូមិគ្រិះគោលហ្វីឡាយ
សភាពក្នុងភូមិគ្រិះប្រែជាចលនាចលក្រោយអ្នកជាម្ចាស់បានត្រឡប់មកពីរតាមខេត្តទាំងកំហឹងហៅអស់អង្គរក្សអ្នកបម្រើមួយភូមិគ្រិះមកនិយាយគ្នា។
"តួនាទីពួកឯងរាល់ថ្ងៃជាអី"យ៉ុនហ្គី បោះសំណួរស្រែកសួរទៅពួកអង្គរក្សទាំងអស់ទាំងទឹកមុខមាំសម្លេងមាំកែវភ្នែកមុចស្រួចដូចសន្ទូចផ្លែវដាវ។