#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយរឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគ_13
+ 13ឆ្នាំក្រោយមក
ពេលវេលាជាច្រើនឆ្នាំកន្លងផុតទៅលោកកាងមិនដែលចេញសកម្មភាពយ៉ុនគីក្តោបក្តាប់ក្រុមហ៊ុនកាន់តែរីកចម្រើនជីមីនក៏ជិតដល់ថ្ងៃពេញវ័យជុងហ្គុកនៅតែព្យាយាមស្វែងរកប្អូនរបស់គេថេយ៉ុងកាន់តែជិតស្នឹតជាមួយជុងហ្គុកចំណែកកញ្ញាអ៊ុនជីមិនដឹងជាបាត់ស្រមោលដល់ណាទេតាំងពីថ្ងៃរាងក្រាសសីុខ្លួនដដែលគេហើយនោះ
*ភូមិគ្រិះគោលហ្វីឡាយ
នៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវរាងក្រាសដែលជាម៉ាហ្វៀចាស់កំលោះកំពុងតែអង្គុយក្រេបស្រា
ទំពាំងបាយជូរនិងមើលឯកសារខ្លះៗមិនចង់នៅផ្ទះទំនេរអត់ប្រយោជន៏ទើបគេយកឯកសារមកមើលខ្លះទៅ
<<បងយ៉ុនៗ មីនៗមកពីសាលាវិញហើយ>>សម្លេងស្រែកហៅចង់ប្រះជញ្ជាំងផ្ទះគ្មានអ្នកណាក្រៅពីបណ្តូលចិត្តម៉ាហ្វៀចាស់កំលោះនោះទេ
<<អ្នកប្រុសកុំរត់>>គ្រីតឯងនេះវិញរត់តាមរាងតូចពីក្រោយស្រែកប្រាប់គេផងភ័យផងខ្លាចតែគេដួលគ្រិចជើងធ្វើឲ្យបណ្តូលចិត្តចៅហ្វាយមានរបួសទេ
<<បងយ៉ុនបងមើលនេះណេ៎មីនៗបានអីយកឲ្យបងមើល>>រាងតូចគ្រាន់តែរត់មកដល់បន្ទប់ទទួលភ្ញៀវឃើញរាងក្រាសកំពុងមើលឯកសារភ្លាមគេក៏រត់ទៅអង្គុយជិតនិងរាងក្រាសហើយក៏លើកក្រដាស'ស'មួយឲ្យរាងក្រាសមើលទាំងញញឹមបិទមាត់មិនជិត
<<ហឹស គ្រាន់តែចឹងសោះក៏សប្បាយដែល>>រាងក្រាសមើលក្រដាសដែលជីមីនលើកឲ្យមើលហើយក៏សើចដើម'ក'បន្តិចទាំងងាកមុខចេញមើលឯកសាររបស់គេបន្ត
<<នេះមីនៗបានទទួលសញ្ញាប័តជាសិស្សពូកែណាបងយ៉ុនមិនត្រេកអរទេហេស>>ជីមីននិយាយទាំងពេបមាត់កាច់'ក'ធ្វើរឹកពារដូចជាអន់ចិត្តនិងយ៉ុនគី
<<សញ្ញាប័តនិងកាលបងនៅរៀនបានច្រើនជាងឯងទៀតវាគ្មានអីត្រូវឲ្យត្រេកអរទេ>>យ៉ុនគីនិយាយទាំងភ្នែកផ្តោតលើឯកសារដដែល អ្នកណាថាគេមិនត្រេកអរតែដោយសារចិត្តចង់ធ្វើបាបក្មេងទើបគេសុខធ្វើធម្មតាៗចង់ដឹងប្រតិកម្មរបស់ក្មេងនេះផង