#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយរឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគទី45ក្រោយពីរបាននិយាយចប់រាងតូចជីមីនក៏ត្រូវបានលង់លក់លើដើមទ្រូងដ៏ហាប់ណែនសម្បូរដោយសាច់ដុំយ៉ុនហ្គី រាងក្រាសបានដាក់រាងតូចគេងលើខ្នើយថ្នមៗសសៀៗដកដៃចេញវិញយឺតៗទើបឈរក្បែរក្រែរអោនមុខទៅថើបថ្ងាសជីមីនមួយខ្សឺតបានបោះជំហ៊ានទៅធ្វើកាងារក្រុមហ៊ុនបន្ត។
ចុះមកដល់ជាន់ផ្ទាល់ដីនាយក្រឡេកមើលរកម៉ែដោះលី ពេលនោះក៏បានឃើញគាត់ដើរមកពីមុខក្នុងដៃមានកាន់កញ្រ្ចែងពណ៍ខៀវក្នុងនោះមានបន្លែននោងត្រកូនស្ពៃល្ពៅអីជាដើម។
"ម៉ែដោះ"យ៉ុនហ្គី បានហៅម៉ែដោះលីពេលឃើញគាត់បម្រុងដើរទៅផ្លូវទៅចង្រ្កានបាយ។ម៉ែដោះឮសម្លេងដូចជាយ៉ុនហ្គីហៅគាត់ក៏ងាកបែរមករកប្រភពសម្លេង។
"លោកប្រុសមានការអីមែនទេ"ក្រឡេកទៅឃើញយ៉ុនហ្គីកំពុងដើរមកឈរទល់មុខគាត់ដោយពាក់អាវសមី'ស'អាវធំពណ៏ប្រផះក៏ដាក់លើដៃម្ខាងនិងដៃម្ខាងទៀតយួរកាបូបធ្វើការខោក្រណាត់ខ្មៅជះរាងសង្ខាជាខ្លាំង។ ម៉ែដោះបានសួរទៅនាយដោយអោនគោរពយ៉ុនហ្គីបន្តិចធ្វើតាមឋានៈ។
"ម៉ែដោះជួយមើលថែជីមីនផង បើគេក្រោករកខ្ញុំ ប្រាប់គេទៅខ្ញុំទៅធ្វើការនៅឯខេត្ត ប្រហែលជាថ្ងៃស្អែកទើបខ្ញុំត្រឡប់មកវិញ"យ៉ុនហ្គី បាននិយាយផ្តែផ្តាំជាច្រើនប្រាប់ដល់ម៉ែដោះលី ព្រោះតែថ្ងៃនេះនាយជាប់កាងារនៅឯតាមខេត្ត ជាការងារទាន់ហន់របូតធ្វើឲ្យនាយមិនអាចមានឱកាសប្រាប់ជីមីនឲ្យបានដឹង។
"ចាស៎ម៉ែដោះនិងមើលអ្នកប្រុសតូចឲ្យ លោកប្រុសថែរក្សារសុវត្ថិភាពផងណា"ម៉ែដោះលី
យ៉ុនហ្គីមិននិយាយដើរចេញទៅខាងក្រៅទៅរកឡានដោយទឹកមាំដូចជាសព្វមួយដង។
"អញ្ជើញចៅហ្វាយ"គ្រីត បើកទ្វាឡានចាំរួចជាស្រេចគ្រាន់តែបានឃើញចៅហ្វាយដើរចេញពីរទ្វាភូមិគ្រិះភ្លាមគ្រីតក៏អញ្ជើញយ៉ុនហ្គីចូលក្នុងឡានតែម្តង។ រាងក្រាសបានចូលទៅអង្គុយក្នុងឡានល្បាំងក្រោយឯគ្រីតក៏ទៅអង្គុយកន្លែងចង្កូតឡាន