Ep1 : បើនេះជាវាសនា..

6.7K 261 6
                                    

   "ក៏ព្រោះតែឆ្កែចង្រៃដូចជាឯងបានជាគ្រួសារត្រកូលគីមត្រូវស្លាប់គ្មានសល់ សម្រាមពេកហើយ!! យកវាទៅសម្លាប់ចោលហើយកាត់ជាកង់ៗទម្លាក់ចូលជ្រោះសងការលះបង់ដ៏ធំធេងទៅកាន់ត្រកូលគីម"

    "ឯងមិនសមរស់ទេ.. ឯងមិនសមកើតមកទេ ឯងជាក្មេងចង្រៃឥតត្បាត ឯងសម្លាប់គ្រួសារខ្លួនឯង"

   "វាមិនមែនជាមនុស្សទេតែវាជាសត្វតិរច្ឆានមកចាប់ជាតិ"

    "អ្ហឹក.."រាងកាយតូចមានតែស្បែកដណ្តប់ឆ្អឹងកន្រ្តាក់ខ្លួនក្រោកអង្គុយក្នុងស្បៃអន្ធកាល សម្លេងដកដង្ហើមញាប់បូករួចនិងចង្វាក់បេះដូងលោតលឿនហួសធម្មតា ប្រអប់ដៃតូចក្តាន់យ៉ាងណែនស្របពេលញើសស្រក់ជោគថ្ងាសប្រណាំងទឹកភ្នែកកំពុងស្រក់ហូរតក់ៗកាត់ផែនថ្ពាល់។

    "ឯងកើតអី?"ហេសុងដែលគេងក្បែរខ្លួនកម្លោះតូចថេយ៉ុងក្រោកឆ្ងក់យកដៃញីភ្នែកសម្លឹងមិត្តភក្តិដែលស្ថិតក្នុងស្ថានភាពញ័រចំប្រប់ គេបែបនេះស្ទើរមួយអាទិត្យទៅហើយ។

   "..."

    "យល់សប្តិអាក្រក់ទៀតហើយហ្អេស៎?"គេលើកដៃស្ទាបថ្ងាសថេយ៉ុងថ្នមៗដោយក្តីបារម្ភតែត្រូវកម្លោះតូចចិត្តជាមនុស្សធំគ្រវាសដៃចេញមួយទំហឹងហើយគេក៏ទម្លាក់ជើងចុះពីគ្រែដើរទៅបើកបង្អួចតូចមួយសម្លឹងទម្លុះពពកខ្មៅងងឹតដែលបាំងបិទព្រះចន្ទ។

    "ហេតុអី?"សំណួរគ្មានចម្លើយសួរទៅកាន់មេឃពោរពេញទៅដោយភាពសោះកក្រោះ គ្មានមនោសញ្ចេតនាខណៈគេត្រឹមតែជាក្មេងអាយុ7ឆ្នាំត្រូវស្ត្រីចំណាស់មិនស្គាល់អត្តសញ្ញាណយកមកប្លុងចោលនៅមុខមណ្ឌលកុមារកំព្រាកាលពី2ឆ្នាំមុន។

   "ថេយ៉ុងហា៎នេះទើបតែម៉ោង3ទាបភ្លឺទេ ទៅគេងវិញទៅណា៎ថ្ងៃស្អែកពួកយើងត្រូវយកកម្លាំងដាំដើមឈើក្រោយសាលា"ហេសុងទោះជាអាយុបងថេយ៉ុងដល់ទៅពីរឆ្នាំ ជាមនុស្សដែលយល់ពីថេយ៉ុងជាងនរណាទាំងអស់ប៉ុន្តែគេនៅតែមានចរិតក្មេងនិយាយច្រើនលេងសើចដូចក្មេងទូទៅដែរ គេដើរមកចាប់ស្មាថេយ៉ុងទាំងស្ងាបបិទភ្នែក ទោះងងុយយ៉ាងណាក៏គេត្រូវអូសថេយ៉ុងទៅគេងវិញដែរព្រោះក្មេងនេះភ្ញាក់ថ្មើរនេះមួយសប្តាហ៍ហើយ គ្រប់ពេលភ្ញាក់គេមិនគេងវិញទេរហូតដល់ព្រឹក។

I'll secret love you ✧ (Completed)Where stories live. Discover now