Ep16 : ថ្ងៃកំណើត..

1.1K 128 18
                                    

   "ខ្ញុំមានលក្ខខណ្ឌមួយតែលោកត្រូវប្រាកដថាលោកមិនប្រាប់នរណាពាក់ពន្ធ័និងថេយ៉ុងដាច់ខាត បើលោកហ៊ានតែនិយាយខ្ញុំនឹងសម្លាប់លោកដោយដៃខ្ញុំផ្ទាល់"លីវ៉ាងនិយាយយ៉ាងដាច់អហង្កាជាមួយជុងហ្គុក គេមិនដឹងថាគេអាចជឿជាក់លើប៉ូលិសកំបុិកកំប៉ុកនេះបានប៉ុន្មានភាគរយទេតែបើជុងហ្គុកហ៊ានតែទម្លាយពីស្ថានភាពរបស់ថេយ៉ុងចេញក្រៅពួកគេច្បាស់ជាមានរឿងត្រូវផឹកទឹកតែជាមួយគ្នាទៀតមិនខាន។

   "និយាយមក"ជុងហ្គុកប្រើកម្លាំងដៃស្រាលបំផុតបត់ក្រដាសសំបុត្រទុកវិញហើយងើយមើលទៅកាន់លីវ៉ាង។

   "ថ្ងៃស្អែកជាថ្ងៃកំណើតថេយ៉ុង 19មករាឆ្នាំនេះខ្ញុំធ្លាប់និយាយថាខ្ញុំនឹងផ្តល់កាដូរដ៏ពិសេសមួយសម្រាប់គេ.."លីវ៉ាងស្ងាត់បន្តិចបន្ទាប់មកគេព្យាយាមដកដង្ហើមចូលវែងៗរួចនិយាយបន្ត"ខ្ញុំនឹងនាំលោកទៅជួបថេយ៉ុងនៅថ្ងៃស្អែក ម៉ោង5ទាបភ្លឺខ្ញុំនឹងទៅចាំលោកនៅមុខផ្ទះ ខ្ញុំមិនមានលក្ខខណ្ឌអីច្រើនទេគ្រាន់តែលោកកុំប្រាប់អ្នកដទៃពីថេយ៉ុង កុំសូម្បីតែរំលឹកឈ្មោះគេ កុំនិយាយអំពីគេ នេះជាកិច្ចសន្យាកូនប្រុសរវាងពួកយើង ចន ជុងហ្គុក!"

   "បាន! ខ្ញុំយល់ព្រម!"ជុងហ្គុកងក់ក្បាលទទួលសំណើរដោយមិនស្ទាក់ស្ទើរខណៈនោះលីវ៉ាងក៏ក្រោកដើរចេញទៅបាត់ដូចមុននេះគ្មានការសន្ទនាណាមួយសំខាន់រវាងពួកគេ។

   ជុងហ្គុកក្រោកដើរដូចមនុស្សគ្មានវិញ្ញាណមករកឡាន ពេលមកដល់ក្នុងឡានគេក៏ខលទៅទីស្នាក់ការសុំច្បាប់ពីរថ្ងៃដោយរកលេសថាគេផ្តាសាយធំបន្ទាប់មកគេក៏បើកឡានមកចតក្រោមដើមផ្កាសាគូរ៉ាធំមួយដើមដែលដុះតែឯងទទួលនៅកម្លាំងព្រិលតូចៗនិងកម្លាំងខ្យល់ដ៏ខ្លាំងក្លាធ្វើឲស្រទាប់វាធ្លាក់ជ្រុះរុះរោយពាសពេញផ្លូវព្រមទាំងធ្លាក់មកលើដំបូលឡានជុងហ្គុកផងដែរ។

   "ហ្អឹកៗ..ហ្អឺ.."ជុងហ្គុកលើកសំបុត្រនោះមកថើបហើយគេចាប់ផ្តើមយំសសឹកដូចកូនក្មេង ទឹកភ្នែកថ្លាឈ្វែងពុះជ្រែកផែនថ្ពាល់បន្សល់ស្លាកស្នាមឈឺចាប់ប្រៀបដូចដំបៅកប់នៅក្នុងចិត្ត គេបែរជាស្រែកទ្រហ៊ោយំដូចមនុស្សឆ្កួតប្រណាំងជាមួយកម្លាំងខ្យល់ដែលបក់នាំព្រិលទៅជារឿយៗ។

I'll secret love you ✧ (Completed)Where stories live. Discover now