ម៉ោង6ល្ងាចថេយ៉ុងចេញដំណើរទៅប៊ូសានតែមិនខុសពីជុងហ្គុកនិយាយទេគ្រាន់តែជិះផុតក្រវ៉ាត់ក្រុងភ្លាមអាកាសធាតុក៏កាន់តែចុះត្រជាក់ជាលំដាប់ ថេយ៉ុងស្រវាអាវក្រាស់ដែលជុងហ្គុកឲគេយកមកគ្របខ្លួនពីខាងមុខហើយបញ្ឈរភ្នែកផ្តេកក្បាលសម្លឹងមើលទេសភាពខាងក្រៅ គេជិះឡានជាមួយយ៉ុវសុីននិងកូនចៅគេពីរនាក់ទៀតអង្គុយនៅបាំងក្រោយ ទឹកមុខថេយ៉ុងទោះមើលទៅនឹងធឹងសោះកក្រោះប៉ុន្តែចំពោះយ៉ុវសុីនគេអាចយល់អារម្មណ៍ថេយ៉ុងយ៉ាងច្បាស់ មនុស្សគ្រប់គ្នាអាចមានគ្រោះថ្នាក់ស្លាប់ដោយមិនដឹងខ្លួនចុះមនុស្សដែលដឹងថាខ្លួននឹងស្លាប់ឆាប់ៗវិញនោះ? អារម្មណ៍ទាំងនេះពិបាកពណ៌នាណាស់!
"ការងារដែលខ្ញុំឲចាត់ការរៀបរយឬនៅ?"ថេយ៉ុងនិយាយខ្សាវៗទាំងមិនបានងាកមកមើលមុខយ៉ូវសុីន នៅមានរឿងមួយទៀតដែលគេត្រូវបំពេញមុនពេលគ្រប់យ៉ាងហួសពេលអស់។
"រៀបរយហើយ នាងទើបតែទៅដល់ប៊ូសានមុននេះដែរចំណែកហានអ៊ុលគេគួរឲស្រឡាញ់យ៉ាងនេះច្បាស់ជាមិនរករឿងទេ"
"ពួកគេច្បាស់ជាបានជួបគ្នាហើយ ល្អខ្លាំងណាស់!"ថេយ៉ុងបញ្ចេញស្នាមញញឹមស្រាលនៅលើបបូរមាត់ហើយបិទភ្នែកសម្ងំគេងស្រង់យកក្លិនធម្មជាតិខណៈពួកគេជិះកាត់ព្រៃលហវឹងល្វើយមួយខ្សែដូច្នេះគេក៏បានឲយ៉ូវសុីនបើកកញ្ចក់ឡានមួយសន្ទុះសិន គេយល់ថាប៉ុណ្ណេះគឺអាចគ្រប់គ្រាន់និងស្កប់ស្កល់ហើយ គ្រប់ជំហានដែលគេដើរមានពេលណាដែលគេមិនរៀបផែនការទៅ? មនុស្សគ្រប់គ្នាច្បាស់ជាគិតថាគេឆ្លាតពេករហូតដល់ឆ្កួតតែការពិតគេរៀបផ្លូវនៃអនាគតរួចទៅហើយ គេទិញធានារ៉ាប់រងអាយុជីវិតសម្រាប់ជុងហ្គុកនិងហានអ៊ុលរួចជាស្រេច គេទិញផ្ទះនៅសេអ៊ូល គេជ្រើសរើសសាលានិងគ្រូដ៏ល្អសម្រាប់បង្រៀនហានអ៊ុល គេជ្រើសរើសទីតាំងមានសុវត្ថភាពសម្រាប់ជុងហ្គុក លុយដែលនៅសល់គេបានបរិច្ចាគ1/4នៃលុយរបស់គេទៅឲមណ្ឌលកុមារកំព្រា មណ្ឌលចាស់ជរា មណ្ឌលបណ្តុះបណ្តាលនិងគាំទ្រសកម្មភាពជនពិការ នេះជាទឹកចិត្តបន្តិចបន្តួចដែលអាចធ្វើទៅបានសម្រាប់សង្គមមួយនេះ។ មួយចំណែកទៀតគឺ2/4នៃលុយរបស់គេគឺគេដាក់ក្នុងកុងទុកសម្រាប់ជុងហ្គុកសម្រាប់80ឆ្នាំទៅមុខទៀត ចំណែកមួយភាគទៀតគេផ្តល់ឲយ៉ូវសុីនផ្គត់ផ្គង់និងបន្តសកម្មភាពក្រុមបន្តទៅមុខទៀត។
![](https://img.wattpad.com/cover/322605283-288-k714420.jpg)
YOU ARE READING
I'll secret love you ✧ (Completed)
Acciónវាសនាអូនទេវតាជាអ្នកកំណត់តែអនាគតអូនគឺអូនជាអ្នកកំណត់ ប្រសិនបើអូនយល់ពីពិភពលោកនេះតែបន្តិចអូននឹងដឹងថាវាមិនទទេដូចអ្វីដែលអូនគិតទេ ថេយ៉ុង គីម!!