"ឯងស្រវឹងហើយ បានហើយអាជុង"ណាមជុនចាប់ទាញកែវស្រាពីដៃជុងហ្គុកបន្ទាប់ពីឃើញម្សៀនេះលើកដាច់ៗរហូតធ្វើមើលដូចខ្លួនឯងជាជើងឯកផឹកអ៊ីចឹងទាំងដែលការពិតតែពីរបីកែវក៏ស្រវឹងទៅហើយ។
"អាចង្រៃណាមម៉េចក៏ឯងនិយាយរឿងដើមទ្រូងហ្អាស៎?"
"ស្អីឯង?"
"មនុស្សស្រឡាញ់គ្នាគេមិនគិតលើដើមទ្រូងធំតូចដូចឯង..ទេ"ជុងហ្គុកចង្អុលមុខណាមជុនទាំងមុខឡើងក្រហមងាំង ស្មារតីរត់ច្របូកច្របល់ចូលគ្នាស្រមៃឃើញតែមុខហើយនិងដើមទ្រូងរាបស្មើរបស់ថេយ៉ុង ងាប់ហើយយយយ!
"នែ៎! មានន័យថាសង្សារឯងដើមទ្រូងតូចមែនទេ? ខឹកៗ"ណាមជុនសើចរលាក់ខ្លួនពេលចាប់ផ្តើមជ្រាបប្រធានបទបណ្តើរៗ តាមពិតកាលដែលជុងហ្គុកស្ងាត់និងលើកអកៗមិនឈប់បែបនេះដោយសារតែគេនិយាយរឿងដើមទ្រូងទេឬ? អាម្សៀនេះ!
"ម៉េចក៏លោកនាំគេផឹកដល់ថ្នាក់នេះ?"សម្លេងតូចឆ្មារបន្លឺឡើងពីក្រោយជុងហ្គុកទាំងទឹកមុខរាបស្មើសម្លឹងមើលណាមជុនមិនដាក់ភ្នែក ណាមជុនពូកែផឹកទើបមិនស្រវឹងចំណែកជុងហ្គុកវិញគេមិនបានទៅជំនាញរឿងផឹកសុីស្អីអស់ហ្នឹងទេ។
"ក្មេងតូចឯងជាអ្នកណា?"នាយសម្លឹងមើលក្មេងជំទង់ពាក់អាវគ្រ័រហ្សេដណ្តប់ពេញដោយពណ៌ខ្មៅស្រោបរាងកាយ មានពាក់មួកកន្តឹបដូចមនុស្សចាស់ជំនាន់90 ឯនៅលើថ្ពាល់ខាងស្តាំមានស្នាមឆូតមួយឆ្នូត ក្មេងនេះប្រាកដជាមិនមែនជាមនុស្សធម្មតាទេ!
"ខ្ញុំជាសង្សារគាត់ ខ្ញុំមកនាំគាត់ត្រឡប់ទៅផ្ទះ"ថេយ៉ុងនិយាយម៉ាត់ៗច្បាស់ៗជាមួយណាមជុនខណៈដៃលូកចាប់ទប់ស្មាជុងហ្គុក ក្លិនស្រាយភាយពេញច្រមុះតែគេសុំាជាមួយក្លិនស្រាក្លិនបារីអស់ទាំងនេះទៅហើយ។
"ស...សង្សារ?"ដើមទ្រូង? ផាច់! លើកនេះណាមជុនជាអ្នកទះមុខខ្លួនឯងម្តង គេដឹងហើយថាហេតុអីជុងហ្គុកទះខ្លួនឯងមុននេះគឺដោយសាររឿងដើមទ្រូងនេះឯង ហ្នឹងហើយ! មនុស្សប្រុសម៉េចនឹងអាចមានដើមទ្រូងទៅ? អាម្សៀជុងនេះម៉េចមិនប្រាប់ថាគេមានសង្សារជាប្រុស?
YOU ARE READING
I'll secret love you ✧ (Completed)
حركة (أكشن)វាសនាអូនទេវតាជាអ្នកកំណត់តែអនាគតអូនគឺអូនជាអ្នកកំណត់ ប្រសិនបើអូនយល់ពីពិភពលោកនេះតែបន្តិចអូននឹងដឹងថាវាមិនទទេដូចអ្វីដែលអូនគិតទេ ថេយ៉ុង គីម!!