"មកខាងក្រៅនិយាយគ្នាជាមួយបង"ជុងហ្គុកសង្កត់សម្លេងនិយាយមួយៗច្បាស់ៗធ្វើឲថេយ៉ុងបានតែស្ងាត់បាត់មាត់បាត់ក នាយកម្លោះតូចអោនថើបថ្ងាសហានអ៊ុលថ្នមៗរួចក៏អង្អែលក្បាលក្មេងប្រុសម្នាក់នេះយ៉ាងទន់ភ្លន់ គេមានពាក្យជាច្រើនដែលចង់និយាយតែវាទើរនៅបំពង់កនិយាយមិនចេញ ពេលនេះត្រូវប្រឈមជាមួយជុងហ្គុកក្នុងស្ថានភាពដ៏ឆ្កួតលីលាហ៍បែបនេះទៀតធ្វើឲគេចង់តែសើចទាំងហូរទឹកភ្នែកទេ។
"បន្តិចទៀតប៉ាមកវិញ កុំរករឿងស្តាប់បានទេក្មេងល្អរបស់ប៉ា?"
"បាទប៉ាថេយ៍"
ថេយ៉ុងក្រោកឈរយឺតៗហើយសម្លឹងមើលខ្នងជុងហ្គុកដែលដើរទៅមុន ថេយ៉ុងក្នុងទឹកមុខស្រងូតស្រងាត់ស្មានមិនត្រូវបិទទ្វារបន្ទប់ឲហានអ៊ុលថ្នមៗហើយគេក៏ដើរតាមជុងហ្គុកចូលទៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនរបស់ជុងហ្គុក។ គេបែរជាបានត្រឹមតែឈរស្ងៀមបើកភ្នែកម្ខាងដែលនៅសល់សម្លឹងមនុស្សជាទីនឹករឭកនៅចំពោះមុខ គេស្មានថាគេលែងបានជួបជុងហ្គុកទៀតហើយប៉ុន្តែពេលជួបបែរជារៀបខ្លួនលែងត្រូវ គេចង់អោបមនុស្សម្នាក់នេះឲណែនហើយប្រាប់ថា នឹកណាស់! អូននឹកបងខ្លាំងណាស់!
"អូនបកស្រាយប្រាប់បងមកថេយ៍ បងនឹងជឿអូន បងនឹងជឿសម្តីអូនគ្រប់ម៉ាត់...គ្រប់យ៉ាង"ថេយ៉ុងភ្ញាក់ខ្លួនព្រើតខណៈពេលសុខៗជុងហ្គុកបែរជាបែរខ្លួនមកហើយស្រវាទាញគេទៅអោបក្នុងទ្រូងដ៏កក់ក្តៅនោះយ៉ាងណែន បេះដូងគេលោតញាប់ណាស់ គេនៅតែមិនជឿថាថេយ៉ុងជាអ្នកសម្លាប់នាង។
"ជុង! ស្ងប់អារម្មណ៍សិនបាន.."
"មុននេះបងស្រែកដាក់អូន បងសុំទោសបងគ្មានចេតនាទេ មកពីបងខ្លាចថានឹងមានអ្នកមកឃើញហើយប្តឹងប៉ូលិសនោះរឿងនឹងកាន់តែស្មុគស្មាញ"ជុងហ្គុកនិយាយកាត់ថេយ៉ុងទាំងញ័របបូរមាត់ដល់ថ្នាក់គេស្ទើរតែភ្លេចទៅហើយថាគេក៏ជាប៉ូលិសម្នាក់ដែរ គេឈប់ខ្វល់ពីតួនាទីទៀតហើយវាហាក់លែងសំខាន់ដល់មនុស្សម្នាក់ដែលគេកំពុងតែអោបនេះទៀតហើយ គេអាត្មានិយមប៉ុន្តែឲតែថែរក្សាថេយ៉ុងក្បែរខ្លួនបានគេអាចធ្វើរឿងគ្រប់យ៉ាង។
YOU ARE READING
I'll secret love you ✧ (Completed)
Actionវាសនាអូនទេវតាជាអ្នកកំណត់តែអនាគតអូនគឺអូនជាអ្នកកំណត់ ប្រសិនបើអូនយល់ពីពិភពលោកនេះតែបន្តិចអូននឹងដឹងថាវាមិនទទេដូចអ្វីដែលអូនគិតទេ ថេយ៉ុង គីម!!