#បន្ទប់លីវ៉ាង
ម៉ោង6ព្រឹកព្រលឹមនាថ្ងៃថ្មីឈានចូលមកដល់ទៀតហើយ លីវ៉ាង់យំសុខៗក៏មានអារម្មណ៍ថាងងុយគេងទប់លែងជាប់មិនប៉ុន្មានគេក៏ដាក់ខ្លួនគេងទាំងប្រអប់ដៃមាំអោបរូបថតជាប់ដូចខ្លាចអ្នកណាមកបេះចេញពីទ្រូងយ៉ាងអ៊ីចឹង តាមពិតលីវ៉ាងគេងក៏ដោយសារត្រូវថ្នាំសណ្តំដែលថេយ៉ុងផ្លំចូលមកដែរទើបគេងភ្លាមៗបែបនេះ កម្លោះតូចមកឈរមាត់ទ្វារស្តាប់សម្តីគ្រប់ម៉ាត់របស់លីវ៉ាងតាំងពីគេចេញពីបន្ទប់ព្យាបាលរបស់ជីមីនមកម្ល៉េះ គេយកលួសឆ្កឹះគន្លឹះហើយដើរចូលមកខាងក្នុងឃើញពន្លឺអំពូលរាត្រីព្រាលៗចាំងជះទៅលើរាងកាយមាំគេងស្តូកស្តឹងលើគ្រែក្នុងដៃអោបរូបថតមួយស៊ុម ថ្ពាល់នៅដាបដោយទឹកភ្នែកនៅឡើយ។
"សុំទោស"ថេយ៉ុងអង្គុយជាយគ្រែហើយលើកលីវ៉ាងឲគេងត្រង់ខ្លួនកើយលើខ្នើយឲមានរបៀបមុននឹងទាញភួយក្រាស់មកដណ្តប់ឲកាយមាំដែលមានសភាពផ្លូវចិត្តទន់ជ្រាយដូចធ្លាក់នរកទាំងរស់នេះ។
"កន្លងមកខ្ញុំមិនខ្វល់ពីបងមែនទេបានជាខ្ញុំមិនដឹងថាបងឯកាយ៉ាងនេះ?"ប្រអប់ដៃតូចលើកអង្អែលសក់លីវ៉ាងថ្នមៗមុននឹងវាសសក់ដែលធ្លាក់បាំងផ្ទៃមុខដ៏គួរឲសង្វេគនេះទៅសៀតនិងត្រចៀកវិញ លីវ៉ាងយំតាំងពីដឹងថាបងប្រុសគេស្លាប់រហូតមកដល់ថ្មើរណេះបើកុំតែគេបាញ់ថ្នាំសណ្តំចូលក្នុងបន្ទប់តើលីវ៉ាងនឹងអង្គុយយំហើយនិយាយជាមួយខ្លួនឯងដល់ពេលណាទៅ? គេស្ទើរតែភ្លេចថាលីវ៉ាងបាត់បង់អស់ហើយ ពេលនេះគ្មានមិត្តភក្តិ មនុស្សដែលទុកចិត្តម្នាក់ក៏គ្មានដែរ បងប្រុសដែលមើលថែគេពីតូចដល់ធំដឹងក្តីដល់អាយុប៉ុណ្ណេះបានទៅចោលគេហើយ គេគ្មានអ្នកណាដែលអាចលាដៃទទួលគេទៅអោបយ៉ាងកក់ក្តៅដូចមុនទេ គេគ្មាននរណាម្នាក់ដែលអាចរអ៊ូរឿងក្នុងចិត្តប្រាប់ដូចមុនទេ នៅលើលោកនេះមានមនុស្សរាប់សិបលាននាក់តែគេបែរជាយល់ថាចង្អៀតហើយគេកំពុងតែនៅម្នាក់ឯងក្នុងទីងងឹតងងុល គេមិនហ៊ានទៅយំរំខានអ្នកណាក៏មកថ្ងួចថ្ងូរសម្ងំយំក្នុងបន្ទប់ដ៏ត្រជាក់នេះតែម្នាក់ឯងព្រោះគេគ្មានសល់អ្នកណាក្រៅពីខ្លួនឯងទេ។
YOU ARE READING
I'll secret love you ✧ (Completed)
Actionវាសនាអូនទេវតាជាអ្នកកំណត់តែអនាគតអូនគឺអូនជាអ្នកកំណត់ ប្រសិនបើអូនយល់ពីពិភពលោកនេះតែបន្តិចអូននឹងដឹងថាវាមិនទទេដូចអ្វីដែលអូនគិតទេ ថេយ៉ុង គីម!!