Ep14 : អតីតកាល

1.1K 115 0
                                    

   ជុងហ្គុកអង្គុយស្ងៀមទ្រឹងអោនមុខចុះមិនហ៊ានសូម្បីតែងាកទៅមើលដំណើរចាកចេញទៅរបស់ថេយ៉ុង តំណក់ទឹកថ្លាៗដែលគេព្យាយាមទប់ពេលនេះវាកំពុងជ្រាបចេញតាមប្រឡង់ភ្នែកមកសន្សឹមៗជ្រែកកាត់ផែនថ្ពាល់តក់លើស្មៅដែលកំពុងលូតលាស់ហាក់ស្បែកប្រាក់មេឃដីថាបេះដូងដ៏បរិសុទ្ធរបស់គេពិតជាឈឺចាប់ណាស់ គេលើកដៃខ្ទប់ទ្រូងហើយគោះតិចៗខណៈពេលដែលគេទប់ភាពទន់ជ្រាយលែងបានទៀតហើយ មុននេះគេហួសហេតុដល់ថ្នាក់ទៅថើបតបថេយ៉ុងវិញ អោបមនុស្សបេះដូងទន់ភ្លន់ម្នាក់នោះអង្វរមិនឲគេចាកចេញតែចុងក្រោយគេនៅតែត្រូវទៅបំពេញការងាររបស់គេដដែល។

   "តើយូរប៉ុណ្ណា? តើខ្ញុំត្រូវប្រើរយៈពេលយូរប៉ុណ្ណាដើម្បីរងចាំឯងម្តងទៀត? ពីមុនបើទោះឯងបិទទូរសព្ទក៏ខ្ញុំរំពឹងដឹងថាឯងច្បាស់ជាបើកវិញពេលការងារចប់សព្វគ្រប់តែលើកនេះឯងពិតជាដាច់ធម៌មេត្តា សូម្បីតែឲខ្ញុំលឺសម្លេងឯងពេលមិននៅក្បែរគ្នាក៏ឯងមិនព្រម គីម ថេយ៉ុង"គេស្ទើរតែមិនអាចថ្លែងអារម្មណ៍ឈឺចាប់ដែលកប់ទុកក្នុងបេះដូងរបស់គេជាពាក្យសម្តីមិនបាន ម៉េចក៏គេមានអារម្មណ៍ថាឈឺចាប់ទាំងដែលពួកគេមិនទាំងបែកគ្នាផង? ម៉េចក៏គេចេះតែបារម្ភខុសទំនង? គេមិនដឹងថាគេធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងម្នាក់នេះតាំងតែពីពេលណាដឹងត្រឹមថាស្នេហ៍គ្រាហ៍ដំបូងរបស់គេពិតជាខុសពីអ្នកដទៃ ថេយ៉ុងតែងតែបាត់ស្រមោលទៅបំពេញការងារ ការDateរបស់ពួកគេសាមញ្ញតែសម្ងាត់ ការសន្ទនារបស់ពួកគេសោះកក្រោះតែវាជាភាសាផ្អែមល្ហែម ស្រឡាញ់ថេយ៉ុងគេចេះអត់ធ្មត់! គេចេះរងចាំ! គេចេះព្រួយបារម្ភហួងហែងនិងគិតច្រើនសព្វយ៉ាង។

   "មិនអីទេ..ទោះយ៉ាងណាក៏ខ្ញុំនៅតែជ្រើសរងចាំឯងដដែល"គេលើកខ្នងដៃវាសទឹកភ្នែកហើយកម្រើកប្រអប់ដៃលើកមកក្តាប់កន្សែងជាប់ក្លិនក្រអូបរបស់ថេយ៉ុងយ៉ាងណែន មិនថាយូរប៉ុណ្ណាគេស្បថថាគេនឹងរងចាំ។ នាយអូសខ្លួនធ្ងន់កណ្តុកដោយអារម្មណ៍ជាច្រើនឲក្រោកឈរមុននឹងអូសជំហានឈានមួយៗទៅកាន់ឡានតែគេក៏ត្រូវឈប់ឆ្ងក់ពេលឃើញហេសុងកំពុងឈរស្ងៀមផ្អែកឡានរងចាំគេតាំងពីពេលណាក៏មិនដឹង។

I'll secret love you ✧ (Completed)Where stories live. Discover now