Side story2 : ចុងបញ្ចប់រវាងយើង

2.8K 189 15
                                    

   បន្ទាប់ពីបញ្ចប់ពិធីបុណ្យសពរបស់ថេយ៉ុងចប់សព្វគ្រប់ហើយក្នុងផ្ទះក៏ប្រែជាស្ងប់ស្ងាត់ដូចវាលរហោឋានលែងមានសម្លេងសើចដូចមុនទៀតហើយ ជុងហ្គុកយំស្ទើរកើតឆ្កួតចិត្តគ្រប់ពេលឃើញរូបថតនិងអនុស្សាវរីយ៍របស់ពួកគេប៉ុន្តែអារម្មណ៍គេបានប្រសើរឡើងបន្តិចបន្តួចពេលនឹកឃើញថាគេត្រូវមើលថែកូន កូនដែលថេយ៉ុងបន្សល់ទុកឲ កូនដែលជាអ្វីគ្រប់យ៉ាងរបស់ថេយ៉ុង។ ពេលនោះយ៉ូវសុីនក៏បានប្រគល់កូដមួយសន្លឹកដែលថេយ៉ុងសរសេរនៅលើយន្តហោះមុនពេលបំពេញបេសកកម្មនៅអុីតាលីនោះឲទៅជុងហ្គុក តាំងពីថេយ៉ុងឲគេទុកគេមិនហ៊ានបើកអានជាយូរមកហើយដោយសារតែការគោរពចាហ្វាយវ័យក្មេងរបស់គេ។

   ជុងហ្គុកអង្គុយក្នុងបន្ទប់ងងឹតស្លុបបើកកុំព្យូទ័រព្យាយាមបំបែកកូដដែលថេយ៉ុងសរសេរ គ្រប់ពាក្យគ្រប់ឃ្លាធ្វើឲទឹកភ្នែកគេប្រដេញគ្នាស្រក់ចុះដូចទឹកបាក់ទំនប់ទប់មិនជាប់ គេយំប៉ុន្មានថ្ងៃមកនេះភ្នែកឡើងហើមឈឺអស់ហើយគេស្ទើរតែមិនជឿថាមួយប៉ព្រិចភ្នែកព្រហ្មលិខិតក៏ឆក់យកមនុស្សដែលគេស្រឡាញ់បំផុតចេញពីជិតវិតគេឡើយ។

   "សួស្តី! គឺអូន តាមពិតអូនក៏ចង់សរសេរធម្មតាដែរតែខ្លាចថាវាងាយពេកគ្មានអត្ថន័យទើបអូនសម្រេចចិត្តសរសេរជាកូដឲបងដោះលេងតែម្តងទៅ។ ពេលនេះអូនកំពុងនៅលើយន្តហោះធ្វើដំណើរឆ្ពោះទៅអុីតាលី សុំទោសដែលមិនបានជូនដំណើរបងពេលឡើងរថភ្លើងទៅប៊ូសានតែអូនក៏បានលួចជូនដំណើរបងពីចម្ងាយដែរ តាមពិតទៅអូនខ្លាចអូនចិត្តមិនដាច់អោបបងរហូតហួសជើងរថភ្លើង អូនខ្លាចថាអូននឹងអោបបងមិនលែង បេសកកម្មលើកនេះអូនក៏មិនប្រាកដថាវានឹងជោគជ័យទាំងស្រុងដែរ ក្នុងក្រុមសត្រូវមានមនុស្សរបស់អូន អូនភ័យថាក្រុមអូនក៏មានមនុស្សរបស់សត្រូវដូចគ្នា ហាសហា៎ អូនចេះតែភ័យទៅព្រោះមើលអនាគតមិនឃើញទេបើសុខៗអូនមិនត្រឡប់មកវិញក៏ថាមិនត្រូវ បានជិះយន្តហោះអូនក៏នឹកឃើញរឿងមួយ បងនៅចាំថ្ងៃដែលពួកយើងជួបគ្នានៅសេអ៊ូលទេ? អូនបបួលបងទៅDateនៅក្រៅប្រទេសគឺអូនមិននិយាយលេងទេ អូនចង់ជិះយន្តជាមួយបងឡើងខ្ពស់ទៅលើអាកាសសម្លឹងមើលទិដ្ឋភាពទីក្រុងប្រែក្លាយជាតូចៗជាមួយគ្នា ពេលចប់ភារកិច្ចបើមានសំណាងអូនច្បាស់ជាដោះដៃពីវិស័យនេះហើយត្រឡប់ទៅរកបងវិញរស់នៅជាមួយបងពេញមួយជីវិត នៅមានរឿងជាច្រើនទៀតដែលអូនមិនចង់លាក់បាំងនិងបងដូច្នេះពេលទៅប៊ូសានអូនច្បាស់ជាបកស្រាយប្រាប់បងឲបានច្បាស់ កុំបារម្ភពីអូនពេកប្រុសល្ងង់បងគួរតែដឹងថាអូនពូកែប៉ុណ្ណាត្រឹមល្មមៗមិនងាយឲអូនស្លាប់ទេ អូនហាក់និយាយច្រើនណាស់តែដោយស្មោះត្រង់ទៅអូនមិនចង់សរសេរបញ្ចប់សំបុត្រនេះទេអូនចង់ឲបងអានដូចជាសន្ទនាជាមួយអូនផ្ទាល់អ៊ីចឹង អូនស្រមៃថាបើអូនមិនបានត្រឡប់ទៅវិញវិញនោះ? បើអូនមិនទៅវិញបងត្រូវឈប់រង់ចាំអូន ឈប់នឹកអូន បើអាចក៏គួរតែឈប់ស្រឡាញ់អូនដែរព្រោះទាំងនោះសុទ្ធតែរុកកួនបេះដូងបងឲឈឺចាប់ អូនមិនខ្វល់ពីអនាគតទេតែអូនខ្វល់ពីបង! បងជុងបងត្រូវតែរស់នៅឲបានល្អ គ្រប់យ៉ាងត្រូវពឹងលើសំណាងហើយយ៉ាងហោចក៏អូនអាចធ្វើគ្រប់យ៉ាងដើម្បីការពារបងដែរ អូនមិនធ្លាប់មានស្នេហាទេក៏មិនចង់មានដែរយល់ថាទើសចិត្តគួរឲធុញតែចំពោះបងអារម្មណ៍អូនប្រែបាតដៃទៅជាខ្នងដៃភ្លាមអាចថាអូនក្មេងខ្ចីរឿងស្នេហាបន្តិចតែអូនមិនចូលចិត្តយកមនុស្សពីរបីមកបូកឡូកជីវិតដ៏ស្ងប់ស្ងាត់របស់អូនទេ អូនមានន័យថាត្រឹមបងម្នាក់គឺគ្រប់គ្រាន់ហើយ បងជុងហា៎! អូនស្រឡាញ់បង ស្រឡាញ់រហូតទៅ"

    -គីម ថេយ៉ុង

I'll secret love you ✧ (Completed)Where stories live. Discover now