#ទីស្នាក់ការនៃអង្គភាពសម្ងាត់001
"បងកាងស្លាប់ហើយ!"គ្រាន់តែថេយ៉ុងឈានជើងចូលមកដល់ក្នុងបន្ទប់ប្រជុំភ្លាមសម្លេងមាំទាំមានទម្ងន់នៃភាពឈឺចាប់របស់លីវ៉ាងក៏បន្លឺឡើង រាងមាំងាកមកមើលមុខថេយ៉ុងថ្លែទាំងភ្នែកក្រហមច្រាលហាក់ចងកំហឹងពន្លត់មិនបានទេព្រោះគេដឹងថាបងប្រុសគេស្លាប់មិនមែនដោយសារសារជម្ងឺទេ បងប្រុសគេត្រូវឃាតករៀបចំល្បិចលបសម្លាប់កំឡុងពេលពួកគេចេញបេសកកម្មគ្មានអ្នកទំនេរពួកនោះក៏ចេញធ្វើសកម្មភាពដូចគ្នា។
"លីវ៉ាងលោកចិត្តត្រជាក់សិនទៅ ម៉េចក៏លោកទៅសង្ស័យថេយ៉ុងទៅវិញ? គេស្ងប់ស្ងៀមជាងមួយខែហើយគេមិនអាចធ្វើរឿងបែបនោះទេ"ជីមីនរហ័សក្រោកនិយាយការពារថេយ៉ុងព្រោះបើចង់ចោទប្រកាន់មនុស្សម្នាក់នរណាក៏អាចធ្វើបានដែរគ្រាន់តែលីវ៉ាងគ្មានភស្តុច្បាស់លាស់ដូច្នេះមិនអាចទម្លាក់កំហុសឲថេយ៉ុងវិចស្ពាយតែម្នាក់ឯងបានទេ។
ផាំង! លីវ៉ាងវាយតុមួយទំហឹងកម្លាំងមនុស្សប្រុសមុននឹងឈានទៅរកថេយ៉ុងនិយាយគ្នាឲបានច្បាស់លាស់ គេស្រឡាញ់ថេយ៉ុងហ៊ានលះបង់អ្វីទាំងអស់តែមិនមែនបងប្រុសគេទេ ទំនាក់ទំនងគេជាមួយបងកាងទោះមិនល្អដូចអ្នកដទៃតែលោកកាងតាមចិត្តគេនិងសម្របតាមគេគ្រប់យ៉ាង ពីតូចដល់ធំ ឪពុកសម្លាប់ខ្លួនម្តាយត្រូវគ្រាំចិត្តស្លាប់តាំងពីគេនៅតូចគឺមានតែបងប្រុសឃោរឃៅម្នាក់នេះប៉ុណ្ណោះដែលហ៊ានធ្វើគ្រប់យ៉ាងដើម្បីការពារគេឲគេរស់បន្តមានអនាគតល្អរហូតមកដល់សព្វថ្ងៃនេះ។"ថេយ៉ុងឯងនិយាយការពិតទៅ បើឯងនិយាយការពិតបងនឹងសម្រាលទោសឲឯង បងនឹងមិនសម្លាប់ឯងទេ"កាំបិតមុតស្រួចដូចផ្លែដាវទើបនឹងសំលៀងកំពុងចង្អុរមុខថេយ៉ុងដែលឈរស្ងៀមធ្វើមុខស្មើហាក់គ្មានប្រតិកម្មឬខ្លាចស្លាប់ទាល់តែសោះ។
"..."ថេយ៉ុងនៅស្ងៀមសម្លឹងជ្រៅទៅក្នុងភ្នែកលីវ៉ាងយ៉ាងស្ងៀមស្ងាត់ លីវ៉ាងឈឺចាប់ណាស់មែនទេ? ត្រូវហើយមនុស្សមិនដឹងអីតែងតែក្លាយជាជនរងគ្រោះក្នុងគំនុំសងសឹក មនុស្សប្រុសដែលទន់ភ្លន់ ចិត្តត្រជាក់និងកក់ក្តៅ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីគេពេលនេះឈឺចាប់រហូតគ្រប់គ្រងខ្លួនឯងលែងបានហើយ។ ថេយ៉ុងឈានមកមួយជំហានទៀតរហូតផ្លែកាំបិតប៉ះស្បែកករបស់គេ ទឹកមុខនឹងធឹងស្ងៀមស្ងាត់ដូចសមុទ្រស្ងប់ខ្យល់របស់គេមានតែយ៉ុនហ្គីនិងជេហូបទេដែលដឹងថាគេចង់ធ្វើអី។
![](https://img.wattpad.com/cover/322605283-288-k714420.jpg)
YOU ARE READING
I'll secret love you ✧ (Completed)
Actionវាសនាអូនទេវតាជាអ្នកកំណត់តែអនាគតអូនគឺអូនជាអ្នកកំណត់ ប្រសិនបើអូនយល់ពីពិភពលោកនេះតែបន្តិចអូននឹងដឹងថាវាមិនទទេដូចអ្វីដែលអូនគិតទេ ថេយ៉ុង គីម!!