Ep35 : បើហត់សម្រាកមិនមែនបោះបង់ទេ

856 96 19
                                    

   លីវ៉ាងអង្គុយក្នុងបន្ទប់ដែលមានត្រឹមពន្លឺភ្លឺព្រាលៗនៃអំពូលរាត្រី យប់យន់ស្ងាត់សូន្យឈឹងជាពេលមនុស្សគ្រប់គ្នាកំពុងសម្រាកជាមួយសុបិនល្អប៉ុន្តែគេបែរជាអង្គុយចុងគ្រែបញ្ឈរភ្នែកទៅវិញ ក្នុងប្រអប់ដៃមាំកាន់ស៊ុមរូបថតមួយដែលជារូបភាពក្មេងពីរនាក់មិនដឹងខ្យល់អី លោកកាងពីតូចស្រឡាញ់ប្អូនណាស់រូបនេះគាត់អៀវលីវ៉ាងហើយឲអ្នកម៉ាក់ថតឲ ស្នាមញញឹមលើថ្ពាល់បងប្រុសមិនដែលរលុបម្តងណាឡើយរហូតដល់ថ្ងៃមួយដែលបងប្រុសគេឃើញសាកសពប៉ាគេចងកស្លាប់ទៅនឹងដើមឈើក្រោយផ្ទះគាត់ស្បថថាធំឡើងគាត់និងខ្លាំងហើយមានអំណាចពេលនោះគាត់អាចមើលថែគេនិងអ្នកម៉ាក់បានហើយតែជាកម្មអកុសលបុណ្យប្រាំពីរថ្ងៃរបស់ប៉ា អ្នកម៉ាក់ក៏ស្លាប់បន្ត លីវ៉ាងជាក្មេងមានបេះដូងសដូចក្រដាសក្រៅពីយំហើយអោបរបស់លេងគេមិនអាចធ្វើអីទេ បងប្រុសគេចាប់តាំងពីពេលនោះមកឃុំខ្លួនឯងរៀនក្នុងបន្ទប់ក្រោយមកក៏ចុះចូលជាមួយក្រុមម៉ាហ្វៀមួយតែពេលដែលគាត់លាងដៃពីវិស័យកង្វក់នោះគាត់ក៏បង្កើតក្រុមនៃអង្គភាព001នេះឡើងមក គ្រប់យ៉ាងមិនមែនជារឿងចៃដន្យឡើយ!

   "បងហត់ហើយមែនទេ? ខ្ញុំអសម្ថភាពមិនអាចការពារបងបាន..មិនអាចសូម្បីតែលើកដៃសម្លាប់មនុស្សដែលខ្ញុំដឹងច្បាស់ថាគេសម្លាប់បង កន្លងមកខ្ញុំរឹងទទឹង អាយុច្រើនតែធ្វើចរិតដូចក្មេង ខ្ញុំប្រឆាំងនិងបងការពារថេយ៉ុងរហូតបោះបង់ការសិក្សារៀនសូត្រហើយត្រឡប់មកពីបរទេសវិញនៅទីនេះសន្យានឹងបន្តដំណែងពីបង"នៅពេលគេសម្រេចចិត្តបោះបង់ការសិក្សាកាងសុឺខឹងខ្លាំងណាស់ព្រោះគេតែងតែនិយាយថាគេនឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲប្អូនប្រុសមានអនាគតល្អកុំឲមានវាសនាមិនល្អដើរផ្លូវដូចជាគេតែលីវ៉ាងចចេស ថ្ងៃដែលដឹងថាថេយ៉ុងត្រូវបងប្រុសបញ្ជាមនុស្សឲលូកលាន់លីវ៉ាងបាញ់ខ្លួនឯងមួយគ្រាប់ហើយស្ទើរតែសម្លាប់ខ្លួនដើម្បីប្រឆាំងហើយអះអាងថាគេនឹងនៅទីនេះហើយចាំបន្តដំណែងជាម្ចាស់នៃក្រុមសម្ងាត់001នេះបន្ត បងប្រុសគេខ្លាចគេសម្លាប់ខ្លួនទើបយល់ព្រមតែអ្នកណាទៅដឹងថាបងប្រុសគេចិត្តដាច់ទៅចោលគេលឿនយ៉ាងនេះនោះ?

I'll secret love you ✧ (Completed)Where stories live. Discover now