ជុងហ្គុកមិនទាន់ត្រឡប់ទៅផ្ទះវិញទេគេបែរជាដាក់ខ្លួនអង្គុយលើបង់ដែលថេយ៉ុងអង្គុយមុននេះទាំងព្រលឹងមិននៅនឹងខ្លួន ដំបូងឡើយគេគិតថាថេយ៉ុងគ្រាន់តែចង់លេងសើចតែគិតយូរទៅក៏ដូចជាចង់ស្គាល់ពីក្មេងចម្លែកនេះទើបគេសម្រេចចិត្តមក ពេលមកដល់ក្មេងនេះពិតជាអង្គុយរងចាំគេពិតមែនមិនតែប៉ុណ្ណោះសុខៗក៏ថើបគេរួចក៏ដើរចេញទៅបាត់ធ្វើមិនដឹង តើក្មេងនេះជាមនុស្សប្រភេទអីទៅ?
ផ្ទៃមុខអ្នកកម្លោះឡើងក្រហមងាំងរហូតគេត្រូវលើកដៃទាំងពីរទះថ្ពាល់ខ្លួនឯងតិចៗប្រមូលស្មារតីមកវិញ ជុងហ្គុកអង្គុយដកដង្ហើមធំមួយខ្យល់ទើបសម្រេចចិត្តដកយកនាមបណ្ណ័ដែលថេយ៉ុងឲតាំងពីព្រឹកមកមើល។
"គីម ថេយ៉ុង? សិស្ស?? ក្មេងនោះអាចជាសិស្សបានយ៉ាងម៉េច? គេពាក់អាវធំហើយធ្វើមុខគួរស្រឡាញ់ជាប់រហូត និយាយមិនទាក់សម្តីហាក់ដូចជាពិភពលោកនេះគេដើរសព្វអស់ហើយអ៊ីចឹង"បើតាមស្រមៃមើលទឹកមុខថេយ៉ុងពេលពួកគេជួបគ្នាលើកដំបូងហាក់ដូចជាក្មេងនេះអាចកែប្រែបានគ្រប់ស្ថានការណ៍ ចូលចិត្តលេងសើចប៉ុន្តែមិននិយាយលេង។
"ចុះបើគេពិតជាចង់តោងទាមយកខ្ញុំធ្វើសង្សារឲបាននោះ?"គ្រាន់តែគិតដល់ត្រឹមនេះរោមគេក៏ចាប់ផ្តើមឡើងរាំទៅហើយ គេគិតមិនយល់ថាទឹកមុខគួរឲស្រឡាញ់និងក្មេងខ្ចីនោះបង្កប់នូវអ្វីខ្លះនោះទេគ្រាន់តែដឹងថាវា..វាស្រស់ស្អាត..
ផាច់! ជុងហ្គុកលើកដៃទះមុខខ្លួនឯងមួយកំភ្លៀងភ្លាមមុននឹងចិត្តគំនិតគេប្រែជាល្អក់កករស្មោគគ្រោកជាងនេះ តើគេអាចមើលឃើញក្មេងប្រុសមិនទាន់គ្រប់អាយុស្អាតបានយ៉ាងម៉េច? មិនពិតទេ! គេស្រឡាញ់មនុស្សស្រីដូចមនុស្សប្រុសទូទៅ មិនបានស្រឡាញ់ប្រុសទេថែមទាំងជាក្មេងវិទ្យាល័យទៀត។
"ក្មេងឯងនេះធ្វើឲខួរក្បាលខ្ញុំលែងដំណើរការហើយ"គេរអ៊ូហើយក្រោកឈរទាំងមុខម៉ូវ ណ្ហើយ! ទុកថាយល់សប្តិទៅចុះគេមិនរំពឹងថាគេនឹងបានជួបថេយ៉ុងម្តងទៀតទេ។
គ្រឹងៗ!
"អាឡូហេសុងហា៎"គេលើកទូរសព្ទមកផ្អឹបនិងត្រចៀកបណ្តើរដើរទៅមុខបណ្តើរ។
YOU ARE READING
I'll secret love you ✧ (Completed)
Actionវាសនាអូនទេវតាជាអ្នកកំណត់តែអនាគតអូនគឺអូនជាអ្នកកំណត់ ប្រសិនបើអូនយល់ពីពិភពលោកនេះតែបន្តិចអូននឹងដឹងថាវាមិនទទេដូចអ្វីដែលអូនគិតទេ ថេយ៉ុង គីម!!