#ពីរសប្តាហ៍កន្លងទៅ
ជុងហ្គុកអង្គុយធ្វើការទាំងគ្មានព្រលឹងនៅនឹងខ្លួន មានរឿងជាច្រើនដែលកំពុងបម្លែងខ្លួនទៅជាបញ្ហាឲគេដោះស្រាយ សុខៗក៏មានមនុស្សមកសេុីបពីថេយ៉ុងថែមទាំងវាយហេសុងឡើងសន្លប់ទៀតវាច្បាស់ជាមានហេតុផលនៅពីក្រោយរឿងទាំងនោះជាពុំខាន។
"ដល់ម៉ោងហើយឯងទៅផ្ទះឬប្រុងដេកនៅoffice ទៀតហើយ?"
"ទៅ!"ជុងហ្គុកបិទកុំព្យូទ័ររួចងាកទៅមើលមុខណាមជុនដែលកំពុងរៀបចំឯកសារដូចគ្នា ការងារប្រចាំថ្ងៃរបស់គេប្រែជាលែងសំខាន់ព្រោះខួរក្បាលដ៏រញ៉េរញ៉ៃនេះបែរជាគិតរឿងរាប់លានរាប់សែនជំពូករករឿងឲប្រាកដមួយគ្មាន។
ជុងហ្គុកបើកឡានមកដល់ផ្ទះយ៉ាងហត់នឿយប៉ុន្តែគេក៏ត្រូវជ្រួញចិញ្ចើមបន្តិចព្រោះហេសុងប្រាប់ថាថ្ងៃនេះគេមិនបានមកគេងនៅផ្ទះទេតែហេតុអីក៏ផ្ទះមិនចាក់គន្លឹះថែមទាំងបើកភ្លើងទៀតឬមួយគេប្តូរចិត្តហើយ? ក្លិនឈ្ងុយម្ហូបចេញពីខាងក្នុងធ្វើឲជុងហ្គុកលូកដៃទៅបើកទ្វារហើយរូបភាពដំបូងដែលគេបានឃើញនោះគឺខ្នងតូចច្រឡឹងអង្គុយផ្ទាល់ការ៉ូ ដៃកំពុងរវល់វីវក់ជាមួយការរៀបចំម្ហូបអាហារនៅឡើយ។
"ថេយ៍.."គេកំពុងស្រវាំងភ្នែកមែនទេ? ឬគេនឹកថេយ៉ុងពេកឡើងកើតឆ្កួតទៀតហើយ? ម៉េចនឹងអាចទៅ? ខួរក្បាលដ៏ភាន់ភាំងរបស់គេធ្វើឲគេចាប់ផ្តើមឈួលច្រមុះទៀតហើយ នេះពិតជាថេយ៉ុងមែនឬ? ថេយ៉ុងពិតជាដឹងខ្លួនមែនឬ? ព្រះអើយ! កុំលេងសើចជាមួយគេបែបនេះអី!
"បងមកហើយឬ? មកនេះបន្តិចអូនគិតថាបងចូលចិត្តផ្អែមល្មមតែអូនជ្រុលដៃដាក់ស្ករលើសបន្តិចទៅហើយទើបវាទៅជាផ្អែមដិត អូនគិតថាបើបងញុំាមិនកើតចាំចាក់ចោលតែម្តងទៅ"ថេយ៉ុងនិយាយស្របពេលលើកដៃបិទគម្របឆ្នាំងរួចងាកមកមើលមុខជុងហ្គុកដែលឈរធ្មឹងនៅមាត់ទ្វារ គេញញឹមតិចៗហាក់បញ្ជាក់ថាគេត្រឡប់មកវិញហើយ គេពិតជាត្រឡប់មកវិញហើយ!
"ថេយ៉ុង"ពេលនេះគេប្រាកដចិត្តហើយថាថេយ៉ុងពិតជាត្រឡប់មករកគេវិញតាមសន្យាពិតមែន គេស្ទុះមកអោបរាងកាយតូចស្តើងដែលនៅតែមានសភាពស្គមស្គាំងនោះយ៉ាងណែន បានអោបក្រសោបរាងកាយនេះម្តងទៀតជារឿងដែលគេមិនធ្លាប់ស្រមៃទាល់តែសោះ! នរណាក៏បាន ប្រាប់គេបន្តិចមកថានេះមិនមែនជាយល់សប្តិ ប្រាប់គេបន្តិចមកថាថេយ៉ុងដឹងខ្លួនហើយគេមិនមែនជាមនុស្សរុក្ខជាតិទៀតទេ!
YOU ARE READING
I'll secret love you ✧ (Completed)
Actionវាសនាអូនទេវតាជាអ្នកកំណត់តែអនាគតអូនគឺអូនជាអ្នកកំណត់ ប្រសិនបើអូនយល់ពីពិភពលោកនេះតែបន្តិចអូននឹងដឹងថាវាមិនទទេដូចអ្វីដែលអូនគិតទេ ថេយ៉ុង គីម!!