Ep44 : អ្នកនាងហុីរ៉ា

799 100 2
                                    

   ថេយ៉ុងអង្គុយញ័រខ្លួនទទ្រើតសម្លឹងមើលទៅក្នុងសៃវៀនសឹងមិនព្រិចភ្នែកស្របពេលដែលការប្រកួតចាប់ផ្តើមទៅហើយតែទាំងជុងហ្គុកនិងហេសុងគឺនៅស្ងៀមគ្មានប្រតិកម្មអីបន្តិចពួកគេដូចជាក្បែរសន្លប់ស្រាប់ទៅហើយម្សៀនោះមាឌធំយ៉ាងនេះតែមួយដៃបើមិនស្លាប់ក៏ក្បែរស្លាប់ដែរ។

    "ឈប់ភ្លាមទៅ! ទស្សនីយភាពល្អបែបនេះលោកបែរជាមិនអញ្ជើញខ្ញុំចូលរួមផងឬ? ទុកខ្ញុំជាអ្នកក្រៅហ្អេស៎?"មនុស្សស្រីរាងតូចច្រឡឹងពាក់អាវស្បែកពណ៌ខ្មៅនិងខោវែងដល់កជើងស្របដោយស្បែកជើងប៉ាត់តាកវែងពណ៌ខ្មៅកំពុងច្រត់ចង្កេះដើរញាប់ជើងមកឈរនៅចំពោះមុខជីនយ៉ុងយ៉ាងផ្គើនហើយមនុស្សគ្រប់គ្នាក៏អោនគោរពនាងដូចគោរពជីនយ៉ុងដែរ នៅទីនេះមនុស្សដែលមានអំណាចអាចគ្រប់គ្រងពួកគេក្រៅពីជីនយ៉ុងគឺនាងនេះហើយ ស្រីស្អាតដៃឆៅចូលចិត្តប្រឡូកសង្គមងងឹត នាងគឺ ហុីរ៉ា មនុសសស្រីវ័យ22ឆ្នាំតែអំណាចមិនចាញ់បងធំជើងចាស់ប៉ុន្មានទេ។

   "នាងគួរតែត្រឡប់ទៅវិញ"ជីនយ៉ុងសង្គ្រឿតធ្មេញព្រោះធ្វើអីមិនបានដោយសារតែនាងក៏មិនមែនមនុស្សធម្មតាដែលគេអាចហាមាត់ឲអូសចេញក៏អូសចេញទេ មនុស្សស្រីម្នាក់នេះជាក្មួយសំណព្វរបស់ប៉ាគេដូច្នេះបើគេជំទាស់ចិត្តនាងឬហ៊ានប៉ះនាងត្រឹមមួយសរសៃសក់ប៉ាគេច្បាស់ជាកាត់ក្បាលគេបោះឲឆ្កែសុីមិនខាន។

   "មិនទៅ! ពួកឯងយើងពេញចិត្តមនុស្សពីរនាក់នោះនាំគេមកឲយើងហើយពួកឯងភ្នាល់អស់ម្នាក់ប៉ុន្មានមកបើកលុយពីដៃស្តាំរបស់យើងមក លឿនឡើងៗ"សម្លេងនាងប្រៀបដូចជាច្បាប់ដែលមិនអាចប្រកែកបាន ជុងហ្គុកនិងហេសុងត្រូវបានអូសមកដាក់នៅក្បែរខ្លួននាងចំណែកថេយ៉ុងគេបានតែលួចញញឹមបន្តិចព្រោះបើកាលណាពួកគេបានចេញពីទ្រុងនរកនោះភាគរយនៃការរក្សាជីវិតច្បាស់ជានៅសល់ច្រើនទៀត។

   "នាងកំពុងធ្វើអី?"ជីនយ៉ុងចាប់ផ្តើមនិយាយទាំងតឹងសរសៃក អ្នកផ្សេងអាចនឹងខ្លាចជីនយ៉ុងលើកលែងតែហុីរ៉ាតែម្នាក់គត់ នាងញញឹមញ៉ាក់ស្មាដាក់ជីនយ៉ុងហើយថែមទាំងយកបារីមកជក់ឌឺនៅពីមុខគេទៀត។

I'll secret love you ✧ (Completed)Where stories live. Discover now