មុនពេលចេញបំពេញ Mission ថ្ងៃនេះថេយ៉ុងក៏បានទាក់ទងទៅជីនយ៉ុងឲទៅនាំយ៉ាងអុីចេញពីផ្ទះរបស់លោកឆយដោយគេនិយាយផ្អែមលួងលោមថាគេចូលចិត្តមនុស្សម្នាក់នេះថ្ងៃក្រោយអាចនឹងក្លាយជាជំនួយការដ៏ល្អរបស់គេក៏ថាបានហើយវាដូចតែរាល់ដងអ៊ីចឹងជីនយ៉ុងមិនបានប្រកែកទេ។
"យ៉ាងម៉េចហើយ?"
"គ្មានអីប្រែប្រួលទេ"
"ល្អហើយ"
"បងលីភ្ញាក់ឬនៅ?"ថេយ៉ុងដកដង្ហើមធំមួយខ្យល់ដើរទៅអង្គុយនៅលើកៅអីនៃបន្ទប់ដាក់អាវុធ គេងាកទៅមើលមុខជេហូបដែលធ្វើមុខស្មើនឹងធឹងគ្មានអារម្មណ៍លេងសើចទៀតទេថ្ងៃនេះប្រហែលជាថ្ងៃដែលគ្រប់គ្នាមានភាពតានតឹងបំផុតហើយ។
"នៅទេព្រោះយើងដាក់ថ្នាំបន្ថែមទៀតឲគេ"
"ស្អីគេ?"
"លោកលីភ្ញាក់ពេលនេះមិនបានទេចាំពេលពួកយើងចប់ភារកិច្ចទើបអាចទប់ទល់គេបាន"គេខ្លាចថាប្រសិនបើលីវ៉ាងដឹងខ្លួនពេលនេះម្សៀនោះអាចនិងកើតឆ្កួតលីលាហ៍ស្រែកឡុក៏ថាបានឬថាមិនត្រូវគេអាចនិងសម្តៅមកសម្លាប់ថេយ៉ុងដូចកាលពីយប់មិញក៏ទាយមិនត្រូវ ជេហូបដកស្នៀតសក់មួយមកកាន់ស្របពេលអតីតកាលដ៏ល្អមួយបានលេចថ្កោលនៅចំពោះមុខគេ មិនខុសទេគេធ្លាប់មានសង្សារកំឡុងពេលធ្វើជាសមាជិកក្នុងអង្គភាពសម្ងាត់ពេលលោកកាងដឹងគាត់ហាក់កម្រោលចូលយ៉ាងអ៊ីចឹង គាត់បានបញ្ជាមនុស្សឲទៅសម្លាប់នាងថែមទាំងថតវីដេអូឲគេមើលទុកជាការព្រមានពេញមួយជីវិតតាមពិតគេមិនចង់បានអីច្រើនទេសុំត្រឹមអាចរកយុត្តិធម៌ឲនាងក៏អស់ចិត្តតែគេមិនអាចទេរហូតពេលនេះឃើញថេយ៉ុងរៀបគម្រោងសម្លាប់លោកកាងគេបែរជាអាត្មានិយមលួចសប្បាយចិត្តទៅវិញ។
"គេគ្រាន់តែជាមនុស្សស្លូតត្រង់មិនដឹងអីម្នាក់ប៉ុណ្ណោះ"
"យើងប្រាកដជាដឹង"
"ស្នៀតសក់នោះ របស់សង្សារឯងហ្អេស៎?"
"ហ្អឹម! ជាកាដូរដែលយើងឲនាងមុនពេលយើងលែងបានឃើញនាងជារៀងរហូត"ជេហូបសើចហើយស៊កស្នៀតសក់នោះចូលក្នុងហោប៉ៅអាវ តាមធម្មតាពេលចេញបំពេញបេសកកម្មគេតែងតែដាក់ស្នៀតសក់នេះតាមខ្លួនជានិច្ចព្រោះវារំឭកគេថានាងតែងតែនៅក្បែរគេគាំទ្រគេនោះគេនិងអាចបំបាត់អារម្មណ៍នឹកនាបានខ្លះ។
YOU ARE READING
I'll secret love you ✧ (Completed)
Actionវាសនាអូនទេវតាជាអ្នកកំណត់តែអនាគតអូនគឺអូនជាអ្នកកំណត់ ប្រសិនបើអូនយល់ពីពិភពលោកនេះតែបន្តិចអូននឹងដឹងថាវាមិនទទេដូចអ្វីដែលអូនគិតទេ ថេយ៉ុង គីម!!