"លោកហៅខ្ញុំក្មេងតូចហ្អេស៎?"ថេយ៉ុងបញ្ឈប់ដំណើរជ្រួញចិញ្ចើមងើបមុខទៅមើលមុខម្ចាស់សម្លេងទាំងងឿងឆ្ងល់ ម្សៀនេះបើតាមទាយទៅអាយុមិនក្រោមម្ភៃក្រាស់ទេប៉ុន្តែបុគ្គលិកលក្ខណៈរបស់គេបែបចាស់ទុំគួរឲគោរពផងដែរទោះយ៉ាងណាក៏គ្មានហេតុផលមកមើលឃើញថាគេជាកូនក្មេងដល់ថ្នាក់ហៅថាក្មេងតូចដែរ ព្រឺសម្បុរណាស់!
"ត្រូវហើយ"
"ខ្ញុំឈ្មោះថេយ៉ុង"
"ណ្ហើយចុះទោះយ៉ាងណាក៏អាយុឯងក្មេងជាងខ្ញុំដដែល បើមិនប្រកាន់ខ្ញុំមានថ្នាំបំបាត់ស្នាមមានប្រសិទ្ធភាពដែលជាថ្នាំដ៏ល្បីឈ្មោះនៅអុីតាលីនោះស្នាមលើមុខឯងនឹងឆាប់បាត់"ជីនយ៉ុងងាកទៅយកថ្នាំពីមនុស្សជំនិតរបស់គេរួចយកមកហុចឲថេយ៉ុងដែលបានតែញញឹមតិចៗព្រោះគ្រប់យ៉ាងកំពុងតែចូលក្នុងផែនការណ៍គេយ៉ាងរលូន នាយកម្លោះតូចលូកដៃស្រវាប្រអប់ថ្នាំដែលគេស្គាល់យ៉ាងច្បាស់ព្រោះលោកគ្រូពេទ្យជីមីនព្យាបាលផ្តល់ថ្នាំឲគេឡើងគេស្គាល់ថ្នាំអស់ខ្ទេចខ្ទីគ្មានសល់ទៅហើយ។
"មើលទៅទំនងជាថ្លៃណាស់ហើយប៉ុន្តែខ្ញុំមានតែលុយបន្តិចបន្តួចជាប់ខ្លួនប៉ុណ្ណោះអ៊ីចឹងចាំថ្ងៃក្រោយមានពេលសឹមប៉ាវបាយលោកទុកជាការអរគុណ"
"ល្ងាចនេះឯងទំនេរទេ?"តើគេកំពុងនិយាយស្អីហ្នឹង? នេះវាភ្លាមៗពេកហើយគេប្រុងហៅក្មេងថេយ៉ុងនេះទៅញុំាបាយជាមួយគ្នាទាំងដែលពួកគេទើបតែជួបនិយាយគ្នាជាលើកទីមួយនេះឬ? ច្បាស់ជាកើតឆ្លួតមិនខានទេលោកអើយ!
"បើតាមកាលវិភាគការងារថ្ងៃនេះគួរតែទំនេរ"
"អ៊ីចឹងកុំភ្លេចទៅភោគជនីយដ្ឋានJ.Yផងណា៎ ចំពោះថ្លៃចំណាយកុំបារម្ភព្រោះវាជារបស់ម៉ាក់ខ្ញុំទេ"គេពិតជាទទួលស្គាល់ថាថេយ៉ុងពិតជាស្អាតលើសមនុស្សស្រីមួយចំនួនទៅទៀតហើយមិនតែប៉ុណ្ណោះសម្តីក៏ផ្អែម ស្នាមញញឹមនៅលើបបូរមាត់ពណ៌ផ្កាឈូកស្តើងនោះធ្វើឲគេអត់ទ្រាំសឹងមិនបាន មនុស្សដែលធ្លាប់សុំបែកសង្សារចាស់ដោយសារអស់មនោសញ្ចេតនាដូចជាគេពិតជាអាចបង្កើតស្នេហាថ្មីដ៏ច្បាស់លាស់មួយបានឬអត់?
![](https://img.wattpad.com/cover/322605283-288-k714420.jpg)
YOU ARE READING
I'll secret love you ✧ (Completed)
Actionវាសនាអូនទេវតាជាអ្នកកំណត់តែអនាគតអូនគឺអូនជាអ្នកកំណត់ ប្រសិនបើអូនយល់ពីពិភពលោកនេះតែបន្តិចអូននឹងដឹងថាវាមិនទទេដូចអ្វីដែលអូនគិតទេ ថេយ៉ុង គីម!!