ថេយ៉ុងបោះជំហានមួយៗវែងៗមកឈរជិតជេហូបដែលកំពុងឈរអោបដៃផ្អែកខ្នងនិងទ្វារឡាន ទឹកមុខថេយ៉ុងមាំទាំស្ងៀមស្ងាត់ខុសពីពេលណាៗទាំងអស់ គេស្អប់គ្រប់ពេលមានមនុស្សគ្រប់គ្នារំលឹកពីអតីតកាលគេហើយគេរឹតតែស្អប់និងខ្ពើមរអើមពេលដឹងថាមានមនុស្សចង់សេុីបពីអតីតកាលរបស់គេ សុបិនអាក្រក់ដែលតែងតែលងបន្លាចគេនោះចាប់ផ្តើមលេចរូបរាងប្រៀបដូចជាវិញ្ញាណអាក្រក់ស្រែកលាន់រងំពេញក្បាលគេទាំងអស់។
"ឆាប់ទៅផ្ទះទៅ យើងមិនអាចដឹងទេថាអ្នកណាមានបំណងអាក្រក់ជាមួយយើងខ្លះ"
"ឯងពិតជាគ្មានអីបកស្រាយមែនហ្អេស៎?"
"ឯងស្គាល់ពីខ្លួនឯងជាងអ្នកណាទាំងអស់"
"រឿងនេះនឹងមិនចប់ទេ"ថេយ៉ុងនិយាយតែប៉ុណ្ណឹងគេក៏ដើរទៅឡានគេដែលចតហួសឡានជាហូបបន្តិចរួចបើកចេញទៅបាត់ធ្វើមិនដឹង ចំណែកជេហូបគេបានតែដកដង្ហើមធំ ម៉េចក៏មួយរយៈនេះមានរឿងរញ៉េរញ៉ៃជាមួយថេយ៉ុងរហូតអ៊ីចឹង?
ថេយ៉ុងបើកឡានតាមផ្លូវវាងហួសមកតាមផ្លូវដែលជាទីស្នាក់ការរបស់ជុងហ្គុក តាមពិតគេយល់ពីពាក្យមួយឃ្លាដែលគ្រប់គ្នាតែងតែនិយាយហើយគឺ បើស្រឡាញ់គេទោះមិនបានឃើញមុខត្រឹមបានឃើញដំបូលផ្ទះគេក៏អស់ចិត្ត។
"ចរិតខ្ញុំចម្លែកបែបនេះកោតតែបងទទួលយកបាន"ពេលជិះផុតគេក៏រអ៊ូតែម្នាក់ឯងដូចកំពុងចង់ខឹងខ្លួនឯងបន្តិចអីបន្តិច ដំបូងគេគិតថានៅជាមួយជុងហ្គុកគេនឹងព្យាយាមដើមតួជាសង្សារល្អបែបឡប់ៗមិនដឹងខ្យល់អីតែយប់មិញដោយសារទើបតែចេញពីពេទ្យទើបគេគ្មានអារម្មណ៍សម្តែង។
គ្រាន់តែនឹកឃើញរឿងចេញពីពេទ្យគេក៏នឹកឃើញដល់ថ្នាំដែលគេយកទៅបោះចោលក្នុងធុងសម្រាមចាប់តាំងពីថ្ងៃដែលគេមកដល់ផ្ទះភ្លាមៗ បែបនេះហើយបានជាពេទ្យចេះតែរអ៊ូរហូតថាម៉េចក៏របួសគេក្រជាសះស្បើយម្ល៉េះ។
#ប៉ុស្តិ៍ប៉ូលិស
គ្រាន់តែជុងហ្គុកបង្ហាញវត្តមាននៅក្នុង office ភ្លាមណាមជុនក៏សម្លឹងមើលគេមិនដាក់ភ្នែក ឃើញមុខជុងហ្គុកដូចរំលឹករឿងរ៉ាវគ្រប់យ៉ាងកាលពីយប់មិញអ៊ីចឹង។
YOU ARE READING
I'll secret love you ✧ (Completed)
Actionវាសនាអូនទេវតាជាអ្នកកំណត់តែអនាគតអូនគឺអូនជាអ្នកកំណត់ ប្រសិនបើអូនយល់ពីពិភពលោកនេះតែបន្តិចអូននឹងដឹងថាវាមិនទទេដូចអ្វីដែលអូនគិតទេ ថេយ៉ុង គីម!!