Part1
ខ្ញុំគ្រាន់តែចង់ដោះដូរនៅការឈឺចាប់ទាំងអស់ដោយគ្រាន់តែពួកគាត់ស្រឡាញ់ខ្ញុំតែបន្តិច
ដោយសារតែម្ដាយ ឪពុកជាមនុសុសញៀនល្បែង ទើបធ្វើឲគ្រួសារត្រូវចំពាក់លុយគេជុំទិស។ បូអាត្រូវជាម្ដាយរបស់Jungwon គេក៏មានប្អូនស្រីម្នាក់ដែលនាងឈ្មោះបូយុង ។ ប៉ុន្តែត្បិតតែJungwon មានឈ្មោះជាកូននឹងជាបងប្រុសក៏ពិតមែនប៉ុន្តែ។ ការស់នៅរបស់គេប្រៀបដូចអ្នកបម្រើដែលគ្រាន់តែរស់នៅដើម្បីបម្រើគេនឹងដោះដូរបាយបីពេលតែប៉ុណ្ណោះJungwon ស្រឡាញ់គ្រួសារគេខ្លាំងណាស់ទាំងដឹថាគ្រួសារគេមិនដែលចាត់ទុកគេជាសមាជិកគ្រួសារក៏ដោយ។ គេអាចធ្វើគ្រប់យ៉ាងឲតែគ្រួសារគេចង់បានអីក៏ដោយ។
......
Jungwon ...... Jungwon ...សម្លេងស្រ្តីម្នាក់បន្លឺឡើងដោយការខឹងសម្បាជាខ្លាំង។
បាទអ្នកម៉ាក់ ....រាងតូចដែលកំពុងចម្អិនអាហារនៅផ្ទះបាយក៏ប្រញេប្រញាប់រត់មករកសម្លេងអ្នកដែលេជាម្ដាយកំពុងហៅខ្លួន។
ណែនេះឯងមានត្រចៀកដែលឬអត់ទេឬមួយក៏ប្រើប្រាស់វាមិនបាន!!បូអានាងខឹងជាខ្លាំងនិយាយផងយកដៃទៅច្រាន់ក្បាលនាយតូចផង។
ខ្ញុំសុំទោសអ្នកម៉ាក់ ខ្ញុំត្រូវប្រញាប់ធ្វើម្ហូបឲរួចព្រោះជិតដល់ម៉ោងខ្ញុំត្រូវទៅរៀនហើយ។
យើងប្រាប់ឯងប៉ុន្មានដងហើយថាពេលដែលយើងហៅឯងក៏ត្រូវតែឆាប់ប្រញាប់មករកយើងឬខួរឯងនេះមិនចេះចាំអីទាល់តែសោះ !! ហើយចំពោះរឿងរៀនមិនចាំបាច់ទៅរៀនទៅអីទេវាគ្មានបានផលប្រយោជន៍ស្អីទេ!!
ខ្ញុំឈប់មិនបានទេអ្នកម៉ាក់ !!!នាយកម្លោះតបទៅវិញទាំងញ័រមាត់នឹងទឹកភ្នែកហូរហាម
ឯងហ៊ានតមាត់ជាមួយយើងផង!! ថ្ងៃនេះបើយើងមិនបានប្រដៅឯងទេ!!ឯងច្បាស់ជាផ្កើនបែបនេះរហូតហើយ និយាយហើយបូអាក៏ទាញយករំពាត់មួយយកមកវាយរាងតូចយ៉ាងដំណំ។Jungwon មិនអាចធ្វើអីបាន បានត្រឹមតែសុំអង្វរម្ដាយដោយក្ដីឈឺចាប់ដែលគ្មាននរណាអាចជួយបាន។ត្បិតតែក្នុងផ្ទះមានសមាជិក៤នាក់ដែលសុទសឹងតែជាសមាជិកគ្រួសារក៏ដោយប៉ុន្តែJungwon ដូចជាមនុស្សម្នាក់ដែលគេមិនបានរាប់បញ្ចូលក្នុងគ្រួសារ។ ម៉ាក់ឈប់ទៅខ្ញុំឈឺណាស់ ....ខ្ញុំ...ខ្ញុំ សន្យាថាខ្ញុំនឹងឈប់ទៅសាលាហើយ!!លឺកូននិយាយបែបនេះបូអាហាក់ត្រជាក់ចិត្តមកវិញក៏សម្រេចចិត្តឈប់វាយJungwonតែម្ដង... បើស្ដាប់យើងតាំងពីដំបូងឯងក៏មិនចាំបាច់មកឈឺខ្លួនបែបនេះដែល..ហើយចាំទុកក្នុងអំបែងក្បាលឯងផងថាបញ្ជារបស់យើងត្រូវតែធ្វើតាម ហើយធ្វើខ្លួនឲមានប្រយោជន៍នៅក្នុងផ្ទះនេះបើចង់រស់នៅសុខស្រួល!! ហើយកុំភ្លេចរៀបចំបាយម្ហូបទុកឲយើងផងយើងចេញទៅក្រៅមួយភ្លែត !!និយាយហើយបូអាក៏ចេញទៅបាត់.... បន្សល់ទុកនៅរាងតូចដែលបានត្រឹមតែអង្គុយអោនមុខចុះនឹងស្នាមរបួសដោយការឈឺចុកចាប់។ នាយងើបឈរដើរទៅផ្ទះបាយ អង្គុយត្បងក្បាលជង្គង់ក្បែរតុអាហារយំក្សឹកក្សួលដោយការឈឺចាប់!!! ខ្ញុំមានអាយុ១៨ឆ្នាំហើយប៉ុន្តែខ្ញុំមិនដែលទទួលបានក្ដីស្រឡាញ់ពីឪពុកម្ដាយខ្ញុំម្ដងណាទេ ខ្ញុំគ្រាន់តែចង់ប្ដូរពីការឈឺចាប់ទាំងអស់ដោយគ្រាន់តែពួកគាត់ស្រឡាញ់ខ្ញុំតែបន្តិចក៏បានដែល ហឹហឹហឹ!! នាយតូចអង្គុយយំ តឹកភ្នែកហូសឹងតែដូចទឹកបាក់ទំនប់មិនអាចទប់បាន...គេច្រណែនប្អូនស្រីគេដែលទទួលបានការស្រឡាញ់ពីឪពុកម្ដាយ តើគេពិតជាកូនរបស់ពួកគាត់មេនឬយ៉ាងណា? .,.....នៅពេញដងខ្លួនJungwon សឹងតែរកកន្លែងទំនេរមិនបានព្រោះពោពេញដោយស្នាមរបួសចាស់ថ្មីដែលត្រូវបានអ្នកជាម្ដាយវាយដំរាល់ថ្ងៃ។ .....
ព្រឹកថ្ងៃថ្មី.
Jungwon តែងក្រោកជារាងរាល់ព្រឹកដើម្បីចម្អិនអាហារឲម្ដាយឪពុកនឹងប្អូនស្រី បូយុងត្រូវទៅសាលាចំណែកបូអានឹងប្ដីត្រូវចេញទៅធ្វើការ...ត្បិតតែពួកគាត់ធ្វើការក៏ពិតមែនប៉ុន្តែបំណុលក៏តែងតែកើនជានិច្ចចំណូលដែលរកបានមិនស្មើនឹងចំណាយ បូអាជាមនុស្សហឺហាសីុវិល័យប្រើសុទ្ធតែរបស់ថ្លៃៗចំណែកប្ដីអ្នកស្រីក៏លេងល្បែងអស់អស់ពីខ្លួន ជារាងរាល់ថ្ងៃរហូតដល់ថ្ងៃខ្លះម្ចាស់បំណុលក៏តែងមកសួរទុក ២ ៣ នាក់ក្នុងមួយថ្ងៃក៏មាន!!
Jungwon លើកបាយម្ហូបយកមកទុកលើតុយ៉ាងប្រញាប់ប្រញាលព្រោះគេដឹងថាថ្ងៃនឹងច្បាស់ជាត្រូវម្ដាយស្អីបន្ទោសឲជាមិនខានទេ។
បាយម្ហូបនឹងប្រុងឲយើងសីុម៉ោងប៉ុន្មាន!!
ខ្ញុំសុំទោសអ្នកម៉ាក់ថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួនទេទើបបានជាងើបមកធ្វើម្ហូបឲអ្នកទាំងអស់គ្នាយឺតពេល។
សព្វថ្ងៃចេះត្អួញត្អែរដល់ហើយណ៎!! ឯងក៏ដឹងថាយើងត្រូវចេញទៅធ្វើការ ហើយបូយ៉ុងក៏ទៅរៀនដូចគ្នា! មិនមែនធ្វើខ្លួនគ្មានប្រយោជន៍ដូចឯងទេ.... យ៉ាងមិចស្អីបន្តិចបន្តួចក៏យកទឹកភ្នែកមកធ្វើជាការអាណិតមេនទេ!!យើងពិតជាហត់មាត់នឹងឯងណាស់ ធ្វើខ្លួនមិនដែលមានប្រយោជន៍ក្នុងគ្រួសារបន្តិចសោះ។ បូអានិយាយសម្លេងស្មើរបន្តែអាចយល់ពីអត្ថន័យបានគឺដៀលចំៗតែម្ដង។
អ្នកម៉ាក់ឆាប់ហូបបាយទៅ !! បូយ៉ុងនិយាយកាត់ម្ដាយព្រមទាំងងាកទៅJungwon ហើយដេញឲគេចេញទៅផ្ទះបាយវិញ!! កែវភ្នែកបូយ៉ុងដែលសម្លឹងទៅកាន់Jungwon គឺជាកែវភ្នែកដែលពោពេញទៅដោយការអាណិត!!ត្បិតតែនាងមិនចូលចិត្តJungwon ក៏ពិតមេនប៉ុន្តែពេលខ្លះនាងក៏មានអារម្មណ៍ថាអាណិតគេដូចគ្នា។
Jungwon ចូលមកក្នុងផ្ទះបាយវិញអង្គុយយំក្បែរជើងតុយ៉ាងសស្រាក់សស្រាំ នាយនៅតែមិនយល់ថាហេតុអ្វីក៏ម្ដាយគេស្អប់គេអីដល់ថ្នាក់នឹង គេរស់នៅផ្ទះនេះសឹងតែគ្មាននរណាអាចពឹងពាក់បាន គេពិតជាមនុស្សកំសាកណាសមេនទេ មិនធ្វើខ្លួនឲមានប្រយោជន៍ដល់គ្រួសារបន្តិចសោះ ហឹហឹហឹ!!
ប្រឹងយំដល់ពេលណាទៀតអ្នកម៉ាក់លោកប៉ាចេញទៅធ្វើការអស់ហើយ!ខ្ញុំក៏ត្រូវទៅរៀនដូចគ្នា ប្រញាប់ទៅរៀបចំចាននៅលើតុយកមកលាងផង បូយ៉ុងនិយាយបណ្ដើរចាក់ទឹកដាក់ក្នុងកែវផឹកបណ្ដើរហើយក៏ចេញទៅវិញបាត់!!
រាងតូចស្ទុះងើបឈរឡើង ដោយយកដៃជូតទឹកភ្នែកចេញហើយក៏ប្រញាប់ចេញទៅប្រមូលចានយកមកលាង។ ព្រោះនាយមានកិច្ចការដែលត្រូវធ្វើច្រើនណាស់ បើមិនប្រញាប់ធ្វើឲហើយមុនម្ដាយមកដល់ទេគេច្បាស់ជាត្រូវមាត់ទៀតហើយ។
Jungwon រៀបចំតុអាហារ នឹងលាងចានរួចហើយនាយក៏ប្រញាប់យកខោអាវឪពុកម្ដាយនឹងប្អូនយកទៅបោកបន្តទៀត និយាយទៅការងាសឹងតែ១០០មុខរាងតូចអាចធ្វើបានគ្រប់យ៉ាងដោយមិនដែលហ៊ានពោលពាក្យថាហត់ម្ដងណាឡើយ!! រួចរាល់កិច្ចការសព្វគ្រប់ក្នុងផ្ទះអស់រាងតូចក៏ប្រញាប់រៀបចំខ្លួនទៅផ្សារបន្តទៀតដើម្បីទិញបន្លែត្រីសាច់ឬរបស់របរផ្សេងៗ យកមកធ្វើម្ហូប។....តាមផ្លូវដើរទៅផ្សារJungwon បានឃើញខតប័ណ្ណមួយដែលគេបិទភ្ជាប់នឹងបង្គោលភ្លើង អំពីការជ្រើសរើសបុគ្គលិកនៅក្នុងបារមួយកន្លែង!!រាថតូចហាក់ចាប់អារម្មណ៍ជាខ្លាំងក៏ទាញយកទូរស័ព្ទមកថតលេខទូរស័ព្ទនឹងទីតាំងរបស់បារមួយកន្លែងនោះ។ ពេលមកដល់ផ្ទះនាយតូចក៏ប្រញាប់រៀបចំធ្វើម្ហូបដើម្បីឲទាន់ពេលដែលឪពុកម្ដាយនឹងប្អូនមកដល់វិញ។
រាងតូចឡើងទៅក្នុងបន្ទប់យកទូរស័ព្ទមកមើលនឹងបានទេទៅតាមលេខទូរស័ព្ទដែលបានដាក់ក្នុងខតប័ណ្ណមួយនោះ ......រហូតដល់ដឹងថាគេរើសបុគ្គលិកពិតមេនប៉ុន្តែព័ត៌មានមានយ៉ាងណារាងតូចក៏ត្រូវទៅសម្ភាសដល់ហាងគេផ្ទាល់។ នាយសប្បាយចិត្តខ្លាំងណាស់!!!តែប៉ុណ្ណឹងក៏អាចជួយសម្រួលដល់បំណុលម្ដាយបានខ្លះដែល!!!
YOU ARE READING
Still love you ( នៅតែស្រឡាញ់អ្នក )
Romanceស្នេហាដែលឃើញភ្លាមស្រឡាញ់ភ្លែត..អំពើល្អរបស់គេបានធ្វើរាងតូចលង់ស្រឡាញ់វិញដោយមិនដឹងខ្លួន..ប៉ុន្តែទោះជាយ៉ាងណាវាក៏មានឧបស័គ្គសម្រាប់ពួកគេដែល...កំពុងតែស្រឡាញ់ខ្លាំងហើយបែកភ្លាមៗតើនរណាអាចទទួលយកបានទៅ.... ជាស្នេហាត្រីកោណរវាងមនុស្សបីនាក់ ..ដោយការខឹងស្អប់បូករ...