Part 32
Seoul hospital
នៅពីមុខបន្ទប់ ICU បង្ហាញអោយឃើញហីុសឺុងអង្គុយអោបដៃបន់ព្រះសូមកុំអោយជុងវ៉ុនកើតអី ម៉ែដោះ នឹងជេគក៏មកជាមួយដែលម៉ែដោះអង្គុយយំដោយមានជេគជាអ្នកលួងលោម មើលទៅសភាពពេលនេះវាប្រៀបដូចជាគ្រួសារតែមួយយ៉ាងអញ្ចឹងម៉ែដោះយំសឹងតែខ្សោះទឹកភ្នែកអស់ទៅហើយគាត់ស្រឡាញ់ជុងវ៉ុនសឹងតែដូចកូនរបស់គាត់ម្នាក់យ៉ាងចឹងជេគក៏មិនខុសពីម៉ែដោះដែលនាយក៏យំដូចគ្នាពេលនេះនរណាក៏យំដែលសូម្បីតែហីុសឺុងដែលមិនងាយនឹងសម្រក់ទឹកភ្នែកនោះ
មិនយូរប៉ុន្មានលោកដុកទ័រក៏ចេញមកវិញរួមជាមួយនឹងទឹកមុខស្រពោនដែលធ្វើឲអ្នកដែលឈរមើលនេះភ័យបុកពោះមិនស្ទើរទេ
លោកគ្រូពេទ្យ ជុងវ៉ុន យ៉ាងមិចហើយ !! ហីុសឺុងស្ទុះងើបយ៉ាងលឿនទៅសួរគ្រូពេទ្យទាំងទឹកភ្នែកនៅដាមជាប់ថ្ពាល់នៅឡើយ
ហឺម...លោកគ្រូពេទ្យដកដង្ហើមធំបង្អូសយ៉ាងវែងរួចទើបសម្រេចចិត្តនិយាយត " អ្នកជំងឺមិនអីទេ គ្រាន់តែគេគិតច្រើនទើបបណ្ដាយអោយឈាមច្រមុះបែបនេះ បួករួមនឹងសុខភាពខ្សោយទើបបានជាសន្លប់ឥឡូវអ្នកជំងឺដឹងខ្លួនហើយបន្តិចទៀតខ្ញុំនឹងផ្លាស់គេទៅបន្ទប់ធម្មតា លោកអាចទៅមើលគេបាន ខ្ញុំសុំលាសិនហើយ " លោកដុកទ័រនិយាយហើយក៏ដើរចេញពីពួកគេទាំងបីហីុសឺុងមិនបានខ្វល់អ្វីឡើយគ្រាន់តែដឹងថាម្ចាស់ចិត្តមិនអីនាយសប្បាយចិត្តណាស់ទៅហើយ ដែលខុសពីជេគឆ្ងាយណាស់នាយព្យាយាមតាមមើលលោកដុកទ័រម្នាក់នោះមិនដាក់ភ្នែកសោះហាក់ដូចកំពុងគិតអ្វីក៏មិនដឹងមិនយូនាយក៏សម្រេចចិត្តដើរតាមលោកដុកទ័រម្នាក់នោះដោយទុកឲហីុសឺុងនឹងម៉ែដោះទៅមើលរាងតូចមុន...
.................
ជុងវ៉ុន !! គ្រាន់តែបានលឺថារាងតូចបានផ្លាស់មកបន្ទប់ធម្មតាហើយភ្លាមរាងក្រាស់នេះសប្បាយចិត្តណាស់ស្ទុះមកអោបរាងតូចដែលកំពុងដេកធ្វើភ្នែកភ្លឺសៗនេះអូយ...លោកលែងខ្ញុំសិនបានទេខ្ញុំថប់ដង្ហើមណាស់ !! រាងតូចដាច់ចិត្តនិយាយព្រោះមនុស្សកំពុងតែមិនស្រួលផងមកអោបរឹតបែបនេះទៀតនរណាទ្រាំបាន
YOU ARE READING
Still love you ( នៅតែស្រឡាញ់អ្នក )
Romanceស្នេហាដែលឃើញភ្លាមស្រឡាញ់ភ្លែត..អំពើល្អរបស់គេបានធ្វើរាងតូចលង់ស្រឡាញ់វិញដោយមិនដឹងខ្លួន..ប៉ុន្តែទោះជាយ៉ាងណាវាក៏មានឧបស័គ្គសម្រាប់ពួកគេដែល...កំពុងតែស្រឡាញ់ខ្លាំងហើយបែកភ្លាមៗតើនរណាអាចទទួលយកបានទៅ.... ជាស្នេហាត្រីកោណរវាងមនុស្សបីនាក់ ..ដោយការខឹងស្អប់បូករ...