still love you (នៅតែស្រលាញ់អ្នក)

245 28 2
                                    

Part 8
 
   ចូលមកដល់ខាងក្នុងហាងភ្លាមក៏មានការទទួលស្វាគមន៍ពីបុគ្គលិក ចំណែកការដេគ័រក្នុងហាងគឺមានភាពស្រស់ស្អាតថ្លៃថ្នូរមានអនាម័យ សមជាហាងដែលល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េពិតមេន មិនថាតារ៉ា អ្នកមានឬអភិជនមកពីណាទេឲតែមកដល់ប្រទេសកូរ៉េគឺគេមិនដែលចោលហាងមួយនេះទេដែលទីតាំងនៅចំកណ្ដាលក្រុងសេអ៊ូលតែម្ដង បើនិយាយពីម្ហូបវិញគឺឆ្ងាញ់រកលេខដាក់គ្មានមានទាំងម្ហូបអឺុរ៉ុបម្ហូបកូរ៉េទៅតាមចំណង់ចំណូលចិត្តភ្ញៀវចំណែកចុងភៅក៏សុទ្ធតែជាអ្នកមានបទពិសោធន៍មកពីសណ្ឋាគារផ្លាយ៥ថែមទៀតផង !!

          បុក្គលិកក្នុងហាងក៏នាំគេទាំងពីនាក់មកអង្គុយនៅតុvip មួយដែលនៅឆ្ងាយពីគេហើយអាចមើលឃើញពីទេសភាពនៅខាងក្រៅបានទៀតផងព្រោះអី ជេយ៍ សឹងតែជាភ្ញៀវvipហើយព្រោះអីគេតែងចូលហាងនេះជាប្រចាំរហូតដល់បុគ្គលិកក្នុងហាងចាំគេបានច្បាស់នឹងស្វាគមន៍រាក់ទាក់គេគ្រប់ពេលតែថាចំលែកត្រង់រាល់ដងគេមកតែម្នាក់ឯងឬមកជាមួយប៉ារបស់គេតែថ្ងៃនេះគេមកជាមួយមនុស្សពិសេសទៅវិញ !!

         ចង់ញាំុអីឆាប់កម្មង់ទៅ!! ជេយ៍ឧទានឡើងទៅកាន់រាងតូចតែភ្នែកកំពុងតែមើល មីនុយ នៅក្នុងដៃ

         ជុងវ៉ុន ក៏ទាញយក មីនុយមកបើកមើលម្ហូបតាមសម្ដីរបស់ជេយ៍ គ្រាន់តែបើកដល់ម្ហូបទីមួយភ្លាមរាងតូចក៏ស្រាប់តែបើកភ្នែកធំៗនឹងលាន់មាត់ចេញឡើង....ស្លាប់ហើយ ថ្លៃម្លេះ !!

         យ៉ាងមិចឆាប់មើលឲលឿនទៅចង់ញាំុមួយណា!!

         ខ្ញុំមិនញាំុទេលោកញាំុម្នាក់ឯងទៅ!!

         ណែយ៉ាងមិចទៀតហើយហ្នឹង !!

         គ្មានយ៉ាងមិចទេ!!

         បើគ្មានយ៉ាងមិចក៏ឆាប់រើសទៅ ក្រែងឯងចង់ឆាប់ត្រលប់ទៅផ្ទះមិនចឹង !!

         ជុងវ៉ុន ក៏អោនទៅរក ជេយ៍ រួចនិយាយតិចតិច !!ម្ហូបក្នុងនេះថ្លៃណាស់ដឹងទេ លោកមើលណែគ្រាន់តែ tteokpokii មួយចានតូចនេះសោះឡើង ៤០$ ហើយនៅមានអាចានធំទៀត 86$ ទៀតលោកមើលមើសវាថ្លៃខ្លាំងណាស់!!

         ជេយ៍ទ្រាំមិនបានក៏ផ្ទុះសំណើចឡើងមកដោយមិនខ្វល់ពីអ្នកម្ខាងទៀត !!

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Where stories live. Discover now