Part 22
សុំទោសជុងវ៉ុនដែលធ្វើឲឯងត្រូវយំរាល់ថ្ងៃបែបនេះ .!! ហីុសឺុង ឧទានឡើងតិចតិចតែម្នាក់ឯងឈរមើលសកម្មភាពរបស់រាងតូចពីមាត់ធ្វាដោយមាន ជេគ៍ដែលជាជំណិតរបស់ខ្លួនឈរពីក្រោយ ....
ចៅហ្វាយចង់ទៅណា..មិនចូលក្នុងទេ? !! ជេគ៍ក៏ស្រដីសួរចៅហ្វាយភ្លាមៗព្រោះថាគេមានបំណងមកផ្ទះមកមើលរាងតូចប៉ុន្តែស្រាប់តែដូរចិត្តភ្លាមៗដោយមិនចូលទៅវិញ
ជួនយើងទៅក្រុមហ៊ុនវិញ ...!! និយាយហើយហីុសឺុងក៏ដើរសម្ដៅទៅក្នុងឡានវិញដោយមានជេគ៍ដើរតាមពីក្រោយដូចគ្នា....
..........
ឡានសេរីទំនើបកំពុងបរលើដងផ្លូវអមជាមួយនឹងឡានជាច្រើនដែលបរតាមផ្លូវដូចគ្នាខ្លះទៅខ្លះមកតាមគោលដៅរបស់ពួកគេរាងៗខ្លួន....
ចៅហ្វាយហេតុអីមិនចូលទៅរកអ្នកប្រុសតូច ក្រែងចៅហ្វាយមានបំណងមករកគាត់មិនចឹង!! ជេគ៍ដែលឃើញចៅហ្វាយស្ងាត់មកជាយូព្រមជាមួយនឹងមុខក៏មិនស្រស់បោះទៀតនោះក៏ដាច់ចិត្តសួរឡើងទាំងភ័យតិចតិចដែល...
អោយយើងចូលទៅរកគេពេលនេះ..ឯងមិនឃើញទេថាគេកំពុងយំ !!
ហើយចុះមិចក៏ចៅហ្វាយមិនចូលទៅលួងអ្នកប្រុសតូចទៅ...!!
បើយើងចូលទៅនោះច្បាស់ណាស់ថាជុងវ៉ុនគេនឹងមិនចង់ឃើញមុខយើងទេ...យើងមិនចង់ធ្វើឲគេស្អប់យើងខ្លាំងជាងនេះទេ...!!
ពុទ្ធោអើយចៅហ្វាយបើស្រឡាញ់ ក៏ព្យាយាមឲខ្លាំងជាងនឹងទៅ ខ្ញុំជឿថាអ្នកប្រុសតូចប្រាកដជាមានចិត្តលើចៅហ្វាយវិញជាមិនខាន...!!
ជុងវ៉ុន..គេគ្មានថ្ងៃស្រឡាញ់យើងទេជេគ៍ ..ឯងក៏ដឹងថាជុងវ៉ុនស្អប់យើងខ្លាំងប៉ុណ្ណា!!
ថាមិនត្រូវដែលចៅហ្វាយដែលលឺទេពាក្យចាស់ពោលថាស្នេហ៍មិនឈ្នះស្និតនរណានៅជិតបានអ្នកនឹងហើយ..!!
[....] ស្ងាត់គ្មានការឆ្លើយតបអំពីអ្នកម្ខាងទៀតព្រោះពេលនេះបេះដូងរបស់ហីុសឺុងវាឈឺខ្លាំងណាស់..ខួរក្បាលក៏ចាប់ផ្ដើមគិតរឿងជាច្រើន...ចំណែកជេគ៍ក៏បានត្រឹមតែមើលមុខចៅហ្វាយតាមកញ្ចក់ដោយការអាណិត..អាចនិយាយបានថាតាំងតែពីនៅជាមួយចៅហ្វាយមកជេគ៍មិនដែលឃើញហីុសឺុងជាមនុស្សបែបនេះទេព្រោះពេលមុនដែលមិនទាន់បានជួបជុងវ៉ុនហីុសឺុងជាមនុស្សឃោឃៅណាស់ ឃើញសម្លាប់គឺសម្លាប់ជាមនុស្សគ្មានមេត្តា មិនសូវចេះស្ដាប់ហេតុផលប៉ុន្មានទេ ... ប៉ុន្តែពេលនេះចៅហ្វាយរបស់គេប្រែប្រួលសឹងតែ៣៦០° .....
BINABASA MO ANG
Still love you ( នៅតែស្រឡាញ់អ្នក )
Romanceស្នេហាដែលឃើញភ្លាមស្រឡាញ់ភ្លែត..អំពើល្អរបស់គេបានធ្វើរាងតូចលង់ស្រឡាញ់វិញដោយមិនដឹងខ្លួន..ប៉ុន្តែទោះជាយ៉ាងណាវាក៏មានឧបស័គ្គសម្រាប់ពួកគេដែល...កំពុងតែស្រឡាញ់ខ្លាំងហើយបែកភ្លាមៗតើនរណាអាចទទួលយកបានទៅ.... ជាស្នេហាត្រីកោណរវាងមនុស្សបីនាក់ ..ដោយការខឹងស្អប់បូករ...