still love you (នៅតែស្រឡាញ់អ្នក)

181 26 6
                                    

Part34

ប្រពន្ធហី? ប្រពន្ធដែលរៀបការដោយការបង្ខំនឹងមេនទេ បងប្រាប់អូនទៅចុះស៊ូមីបងមិនបានស្រឡាញ់អូនឡើុយបងរៀបការនេះក៏ព្រោះបងអាណិតក្មេងដែលនៅក្នុងពោះអូនខ្លាចថាគេធំឡើងនឹងគ្មាមប៉ាហៅដូចគេ តែអូនត្រូវចាំណា៎បងគ្មានចិត្តលើអូនបន្តិចឡើយ !! ពាក្យសម្ដីគ្រប់មាត់ចេញពីមាត់របស់នាយបញ្ជាក់យ៉ាងច្បាស់ថាជេយ៍គ្មានចិត្តលើនាងបន្តិចឡើយ

       ហេតុអីទៅជេយ៍ហេតុអីបងមិនស្រឡាញ់ខ្ញុំ ខ្ញុំព្យាយាមធ្វើគ្រប់យ៉ាងសម្រាប់បងអស់ហើយហេតុអីបងមិនព្រមស្រឡាញ់ខ្ញុំបន្តិចសោះបែបនេះ!! ទឹកភ្នែករាប់រយដំណក់ស្រក់ចុះមកព្រោះតែស្វាមីបាននិយាយពាក្យដូច្នោះដាក់ខ្លួន...

       បងក៏ធ្លាប់ប្រាប់ហើយមិនចឹងថាបងចាត់ទុកអូនត្រឹមជាប្អូនស្រីរបស់បងតែប៉ុណ្ណោះ ...!! បញ្ចប់ប្រយោគហើយជេយ៍ក៏ដើរចេញពីប្រពន្ធយ៉ាងដាច់ចិត្តគ្មានអាណិតស្រណោះស្រីស្រស់ដែលយំស្ទើខ្សោះទៅហើយនោះទេ

       ក៏ព្រោះយ៉ាងជុងវ៉ុនមេនទេ ទើបបានជាបងមិនព្រមស្រឡាញ់ខ្ញុំ !! ជេយ៍បង្អាក់ដំណើរនៅពេលលើស៊ូមីនិយាយលើកឡើងពីឈ្មោះរបស់ជុងវ៉ុនមនុស្សដែលនាយស្រឡាញ់ស្មើរជីវិតនោះ

       ត្រូវហើយ ...!! ជេយ៍ងាកមុខមកស៊ូមីបន្តិចទើបនិយាយពាក្យនេះចេញមករួចក៏បន្តរដំណើររបស់នាយបញ្ជាក់ថាវាត្រឹមត្រូវដូចសម្ដីរបស់នាងនិយាយ ...

       ល្អ .. ខ្ញុំនឹងធ្វើអោយបងស្រឡាញ់ខ្ញុំទាល់តែបាន !! ស៊ូមីជូតទឹកភ្នែកចេញទើបពោលពាក្យប៉ុន្មានម៉ាត់នេះចេញមករួមជាមួយនឹងក្រសែភ្នែកពឹសពុល...

       ........

       អូនកំពុងធ្វើអីនឹងឈ្ងុយដល់ក្នុងបន្ទប់ឯណោះ !! ហីុសឹុងដែលចុះពីលើផ្ទះមកយ៉ាងប្រញាប់ព្រោះតែឃ្លិនឈ្ងុយរបស់ម្ហូបដែលរាងតូចបានធ្វើ

       គឺរបស់ដែលបងចូលចិត្តនោះអី !! ជុងវ៉ុនតបវិញដោយភ្ជាប់មកជាមួយនឹងស្នាមញញឹមរបស់នាយ

       របស់អីទៅដែលបងចូលចិត្តនោះ !! នាយដើរទៅអោបចង្កេះរាងតូចពីក្រោយរួចក៏ឆ្លៀតឆ្មក់យកស្នាមថើបមួយខ្សឺតខណះដែលអ្នកដែលត្រូវបានគេថើបនោះកំពុងមមាញឹកនឹងការធ្វើម្ហូប

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Where stories live. Discover now