Still love you

143 18 4
                                    

Part44

មកមើលជេយ៍នៅពេលនេះវិញរាងកាយចាប់ផ្ដើមទ្រុឌទ្រោមកាន់តែខ្លាំងហើយ រាងកាយចាប់ផ្ដើមស្គមទៅៗមុខមាត់ស្លេកស្លាំងដូចមនុស្សគ្មានឈាម គិតតែពីអង្គុយផ្អែកខ្លួននឹងជញ្ជាំង អាហារដែលមានក៏មិនព្រមញាំគិតតែពីបន្ទោសខ្លួនឯងដែលនាំជុងវ៉ុនមកធ្លាក់ក្នុងគ្រោះថ្នាក់ព្រោះនាយដឹងហើយថាជុងវ៉ុនត្រូវបានគិម ដេហាន់ចាប់ខ្លួនមកពេលនេះអ្វីក៏នាយមិនគិតមិនខ្វល់គឺនាយខ្វល់ពីជុងវ៉ុនតែម្នាក់ប៉ុណ្ណោះ។
កំពុងតែបារម្មណ៍ពីវាមេនទេ!!
ជេយ៍បង្វែរអារម្មណ៍ទៅតាមប្រភពសម្លេង។គ្រាន់តែនាយបានដឹងពីវត្តមានអ្នកដែលចូលមកភ្លាមនោះជេយ៍ស្ទុះវាទៅអោបជើងរបស់គេម្នាក់នោះដើម្បីចង់សុំអ្វីម្យ៉ាងពីគេ
នាំខ្ញុំទៅជួបជុងវ៉ុនបន្តិចបានទេ ខ្ញុំសុំអង្វរ!!
ពុទ្ធោអើយក្មួយជេយ៍របស់ពូ ពូពិតជាអាណិតឯងណាស់ប៉ុន្តែហេតុអ្វីក៏ឯងមិនខ្លាំងដូចមុនទៀតទៅក្រែងឯងជាមនុស្សដែលមិនព្រមចុះចាញ់នរណាងាយងាយមិនចឹងចុះហេតុអ្វីពេលនេះមកលុនតួអង្វរពូបែបនេះ!!
ខ្ញុំចង់ជួបជុងវ៉ុនសូមនាំខ្ញុំទៅជួបគេបន្តិចមក!!
បានបានពូនឹងធ្វើតាមសំណើររបស់ឯង...ពួកឯងយកគេមក!!
បាទ!!
ជេយ៍ត្រូវបានគេយកចេញពីបន្ទប់ឃុំឃាំងមួយនោះដើរសំដៅទៅបន្ទប់មួយទៀតដែលមើលទៅវានៅមិនសូវឆ្ងាយពីបន្ទប់ដែលឃុំគេអំបិញមិញនោះឡើយ។ដើរមកដល់មុខបន្ទប់ជេយ៍ត្រូវបានកូនចៅ គិម ដេហាន់រុញទៅក្នុងបន្ទប់មួយនោះមួយទំហឹងវាជាបន្ទប់ដែលឃុំជុងវ៉ុននោះហើយ ដោយសារតែបន្ទប់មានសភាពងងិតមើលមិនសូវច្បាស់ទើបធ្វើអោយជេយ៍មិនអាចមើលឃើញជុងវ៉ុនបានឡើយ
ឯណាជុងវ៉ុន ជុងវ៉ុននៅឯណា!!
កុំតក់ក្រហល់ពេកអី បន្តិចទៀតនឹងបានឃើញហើយ!!ថាហើយគិម ដេហាន់ក៏ដើរទៅបើកភ្លើង ដែលពេលនេះបានធ្វើអោយជេយ៍អាចឃើញជុងវ៉ុនបានហើយ។គ្រាន់តែបានឃើញមនុស្សដេលខ្លួនស្រឡាញ់ស្ថិតក្នុងសភាពដែលមិនគួរអោយចង់ឃើញជេយ៍ចាប់ផ្ដើមស្រក់ទឹកភ្នែកវាទៅរកជុងវ៉ុន លើករាងកាយដែលសន្លប់ស្ដូកស្ដឹងមកអោបក្នុងរង្វង់ដៃ
ពួកឯងនៅជាមួយគ្នារងចាំស្លាប់ទាំងពីរនាក់នៅក្នុងនេះចុះ...ហាស់ៗៗៗ!!
ជុងវ៉ុនធ្វើអីខុសទៅហេតុអ្វីក៏លោកធ្វើបែបនេះដាក់គេ!!
ហេតុផលដដែលៗមិនចាំបាច់អោយយើងនិយាយប្រាប់ឯងម្ដងហើយម្ដងទៀតនោះឡើយ!!
ដោះលែងជុងវ៉ុនទៅគេគ្មានកំហុសទេ បើចង់ធ្វើក៏ធ្វើមកលើខ្ញុំម្នាក់បានហើយ!!
គ្មានផ្លូវឡើយ ដរាបណាគ្រប់យ៉ាងមិនទាន់ក្លាយជារបស់យើងឯងនឹងវាក៏ត្រូវតែនៅទីនេះ!!
មើលពួកវាអោយបានល្អ!! លោកគិមបញ្ជាទៅកូនចៅមុននឹងចាកចេញពីទីនេះ។មិនយូធ្វាបន្ទប់ត្រូវបានបិទទាំងស្រុង
ជុងវ៉ុន បងពិតជានាំទុកដល់អូនពេកហើយ!!
..................................................
ហ៊ីសឹងអង្គុយក្នុងឡានទាងទឹកមុខតប់ប្រមល់ជាពន់ពេកព្រោះតែមិនអាចរកម្ចាស់ចិត្តឃើញ នាយព្យាយាមរកសពកន្លែងអស់ហើយមិនថានៅផ្ទះរបស់ជេយ៍ ក្រុមហ៊ុនរបស់ជេយ៍នៅតែមិនទទួលបានដំណឹងពីជុងវ៉ុនបន្តិចសោះឡើយ ។
ជុងវ៉ុនតើពេលនេះអូនយ៉ាងមិចទៅហើយ បងបារម្មណ៍ពីអូនណាស់ដឹងទេ!! ហ៊ីសឹងដកយករូបថតមួយសន្លឹករវាងគេនឹងជុងវ៉ុនដែលថតជាមួយគ្នានៅថ្ងៃមង្គល់ការយកមកមើលដោយលាយលំជាមួយនឹងតំណក់ទឹកថ្លាដែលស្រក់ចេញមកពីភ្នែករបស់នាយ
ផឹកទឹកសិនទៅចៅហ្វាយ!! ជេគដែលទើបមកពីណាក៏មិនដឹងក៏ហុចទឹកមួយដបអោយទៅចៅហ្វាយនាយដែលនៅក្នុងឡាន
អរគុណ!! ហ៊ីសឹងរហ័សជូតទឹកភ្នែកចេញ ឈោងយកទឹកដែលជេគហុចមកអោយខ្លួន
តើយើងគួរទៅរកអ្នកប្រុសតូចនៅឯណាបន្តទៀតទៅចោហ្វាយ!!
យើងមិនដឹងទេ កន្លែងណាដែលមិនទាន់បានរកយើងនឹងទៅរកបន្តទៀត!!
កន្លែងណាទៅចៅហ្វាយ នេះពួកយើងរកសឹងតែសពកន្លែងអស់ទៅហើយសូម្បីដំណឹងអ្នកប្រុសតូចតែបន្តិចក៏មិនទទួលបាន!!
ចុះឯងចង់អោយយើងធ្វើយ៉ាងមិច ចង់អោយយើងបស់បង់មេនទេ។ឯងដឹងទេជេគ យើងបន្ទោសខ្លួនឯងគ្រប់ពេលដែលយើងមិនអាចធ្វើអោយជុងវ៉ុនមានក្ដីសុខបានប៉ុន្តែពេលនេះយើងមានឪកាសហើយ យើងក៏ទទូលបានក្ដីស្រឡាញ់ពីរជុងវ៉ុនហើយ ប៉ុន្តែហេតុអ្វីក៏ពេលវាលាដែលយើងមានក្ដីសុខជាមួយជុងវ៉ុនវាមានតែបន្តិចហេតុអ្វីក៏មិនផ្ដល់ពេលវេលាអោយយើងបានយួចាងនេះបន្តិចទៅ!! ហ៊ីសឹងនិយាយទាំងអួលដើមករទឹកភ្នែកដែលមិនគូរហូរវាក៏ហូរមកដោយឯកឯង ភាពឈឺចាប់ដែលបង្ហាញមកតាមរយះសម្លេងរបស់ហ៊ីសឹងវាក៏អាចវាសវែងបានពីទំហំនៃក្ដីស្រឡាញ់ការបារម្មណ៍របស់នាយទៅលើជុងវ៉ុន។វាពិតប្រាកដដូចហ៊ីសឹងនិយាយយ៉ាងដូច្នោះហើយ ហេតុអ្វីក៏ភាពរីករាយ រឿងរ៉ាវល្អៗដែលនាយធ្វើជាមួយជុងវ៉ុនវាមកនៅជាមួយនាយត្រឹមរយះពេលខ្លីបែបនេះ។
..................................
ហេតុងអ្វីជុងវ៉ុបមិនទាន់ដឹងខ្លួនទៀត!! ជេយ៍ឧទានឡើងម្នាក់ឯងព្រោះពេលនេះជុងវ៉ុនសន្លប់បាត់ស្មារតីរយះពេល២ម៉ោងទៅហើយនៅមិនទាន់ដឹងខ្លួនទៀត។
អ្ហឹម........!!និយាយមិនទាន់បានប៉ុន្មានផងសម្លេងគ្រហឹមដើមកររបស់រាងតូចបានបន្លឺឡើងដាស់អារម្មណ៍របស់ជេយ៍អោយងៀកមករកនាយភ្លាម
ជុងវ៉ុន ...!!
ជេយ៍..!!
បាទគឺបង !!
ជេយ៍ពិតមេន អូននឹកបងណាស់ដឹងទេ!!ជុងវ៉ុនស្ទុះទៅអោបជេយ៍ភ្លាមៗហាក់ដូចជានឹករលឹកជាខ្លាំង
បងក៏នឹកអូនដូចគ្នាដែលជុងវ៉ុន បងមិននឹកស្មានថាបងបានជួបអូនម្ដងទៀតឡើយ!!
ជេយ៍ហេតុអ្វីបងស្គមយ៉ាងនេះ បងត្រូវពួកនោះបង្អត់អាហារមេនទេ!!
គ្មានអ្វីទេ គិតតែពីអូនវិញទៅឈឺខ្លាំងទេ របួសធំខ្លាំងណាស់!!
អត់អីទេជេយ៍របួសប៉ុណ្ណឹងអូនអាចទ្រាំបាន!!
ជុងវ៉ុនកំហុសគ្រប់យ៉ាងមកពីបង បងនាំទុកដល់អូន!!
បងកុំបន្ទោសខ្លួនឯងអីវាមិនមែនជាកំហុសរបស់បងនោះទេ!!
បើមិនមកពីបងអូនក៏មិនក្លាយទៅជាបែបនេះ បងសុំទោស!!
កុំបន្ទោសខ្លួនឯងអី ហើយកុំនិយាយពាក្យសុំទោសព្រោះបងមិនខុស!!

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Where stories live. Discover now