still love you (នៅតែស្រលាញ់អ្នក)

178 26 3
                                    

Part26

ភូមិគ្រឹះត្រកូលLee

      កន្លងផុតទៅ២ ៣ ថ្ងៃហើយសុខភាពជុងវ៉ុនក៏បែរមកជាធម្មតាវិញដូចគ្នាដោយមានការមើលថែពីហីុសឺង..រយះពេលនេះនាយមិនដែលបានចេញពីផ្ទះទៅឆ្ងាយពីរាងតូចនោះទេនាយសុខចិត្តចោលការងារទោះជាដឹងថាវាត្រូវខាតបង់ច្រើនប៉ុណ្ណាក៏ដោយនោះក៏នាយមិនខ្វល់ដែលសំខាន់គឺសុខភាពជុងវ៉ុន...

      រាងតូចដែលងើបពីឈឺដើរចុះមកពីលើផ្ទះងាកឆ្វេងស្ដាំក្នុងបំណងរកនរណាក៏មិនដឹង...

      អ្នកប្រុសតូចចង់ទៅណា...!! ជេគ៍ដែលឈរក្បែរនោះក៏រហ័សរត់មកសួររាងតូចព្រោះវាជាបញ្ជាររបស់អ្នកជាចៅហ្វាយដែលត្រូវនៅមើលជុងវ៉ុន...

      ខ្ញុំ..ចង់ចេញក្រៅស្រូបខ្យល់អាកាសបន្តិច ព្រោះនៅតែក្នុងបន្ទប់ច្រើនថ្ងៃពេកមានអារម្មណ៍ថាធុញថប់ណាស់..!!

      បើអញ្ចឹងចាំខ្ញុំទៅកំដរអ្នកប្រុស...!!

      មិនអីទេ ...ខ្ញុំមិនចង់ឲពិបាកដល់ជេគ៍ទេ...!!

      វាជាតួនាទីខ្ញុំស្រាប់ហើយ..គ្មានអ្វីដែលថាពិបាកនោះទេ...!!

      តាមចិត្តលោកចុះ...!! ជុងវ៉ុននិយាយហើយក៏បន្តដំណើររបស់ខ្លួនដើរសម្ដៅទៅសួនច្បារខាងក្រោយផ្ទះរបស់ហីុសឺុង...នាយដាក់ខ្លួនអង្គុយនៅនឹងទោងយោលទៅយោលមកតិចតិច..ស្នាមញញឹមក៏ញោចឡើងទទួលយកនៅខ្យល់បរិសុទ្ធនៅទីនោះ....ជេគ៍ដែលកំពុងភ្លឹកឈរមើលរាងតូច ក៏លេចស្នាមញញឹមឡើងមក ព្រមជាមួយកែវភ្នែកនៃសេចក្ដីស្រឡាញ់..." ពិតជាស្រស់ស្អាតខ្លាំងណាស់ ... ព្រះអាទិត្យរបស់ខ្ញុំ..." ជេគ៍ពោលពាក្យក្នុងចិត្តឡើងមកភ្នែកក៏កំពុងចោលមើលរាងតូចដដែល...

      ជេគ៍...ជេគ៍...!!

      ប..បា..បាទ..!! ជេគ៍ភ្ញាក់ពីភ្លឹកវិញព្រោះតែសម្លេងមួយបានបន្លឺឡើងហៅឈ្នោះខ្លួន

      ជេគ៍កើតអី..ខ្ញុំឃើញឈរភ្លឹកសម្លឹងមើលអ្វីមេនទេ..!!

      គ្មានទេអ្នកប្រុស..!! ជេគ៍រហាស់និយាយប្រកែកទាំងរដាក់រដុបព្រោះខ្លាចអ្នកម្ខាងទៀតចាប់បាន..."ខ្ញុំថាអ្នកប្រុសចូលក្នុងវិញទៅ...នេះចេញមកយូដែលហើយ..!!

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Donde viven las historias. Descúbrelo ahora