Still love you (នៅតែស្រលាញ់អ្នក)

191 16 0
                                    

Part 42

ជេគ ជុងវ៉ុននឹងហ៊ីសឹងក៏បើកឡានមកដល់ផ្ទះវិញដោយសុវត្ថិភាព ហ៊ីសឹងប្រញាប់ចុះពីឡានយ៉ាងលឿនមកគ្រាជុងវ៉ុនដើរចូលទៅក្នុងផ្ទះ ចំណែកនាយតូចហួសចិត្តពេកក៏បស់សម្ដីប៉ុន្មានម៉ាត់ទៅនាយភ្លាម..

ហ៊ីសឹង...អូនអាចដើរបានខ្លួនឯងបងមិនចាំបាច់គ្រាអូនធ្វើមើលតែមនុស្សពិការទេ!!

មិនបានទេបងត្រូវតែប្រយ័ត្នបើអូនដើរដួលគិតយ៉ាងមិច!!

នេះបងចង់ថាអូនជាកូនក្មេងមេនទេ...!!ជុងវ៉ុនធ្វើមុខជួរដាក់នាយកម្លោះ នាយឃើញដូច្នោះក៏ប្រញាប់និយាយភ្លាម

អត់ទេបងមានបាននិយាយបែបនោះឯណា ជុងវ៉ុនកុំខឹងអីមកពីបងបារម្មណ៍ពិតមេនណា!!

បានហើយអូនធ្វើលេងតើ ...យើងប្រញាប់ចូលក្នុងទៅ!!

បានបាន...!! ហ៊ីសឹងក៏បណ្ដើរជុងវ៉ុនចូលទៅក្នុងផ្ទះបន្តតែក៏ត្រូវវ៉ាក់ជាមួយម៉ែដោះជាមួយនឹងដាយ៉ុនដែលរត់មកទទួលពួកគេ

យ៉ាងមិចដែលអ្នកប្រុស ជាកូនប្រុសឬកូនស្រី!!ម៉ែដោះសួរទៅហ៊ីសឹងទាំងអន្ទះសារព្រោះគាត់រងចាំស្ដាប់ដំណឹងនេះយួរណាស់មកហើយ

ជាកូនប្រុសណាម៉ែដោះ មិនតែប៉ុណ្ណោះទេគ្រួរពេទ្យក៏បានប្រាប់ទៀតថាសុខភាពល្អដូចប៉ាតូចរបស់គេអីចឹង!!

ពិតមេនហីអ្នកប្រុស ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើរបស់ប៉ូវអោយអ្នកប្រុសតូចញាំអោយបានច្រើនដើម្បីអោយកូនក្នុងពោះមានសុឃភាពល្អនឹងរឹងមាំ!!

ខ្ញុំថាបងឆាប់ចូលទៅក្នុងទៅ មកឈរចឹងមិនល្អដល់សុខភាពទេ!! ដាយ៉ុនរត់ទៅកៀកដៃជុងវ៉ុននិយាយទៅកាន់នាយតូចដោយទឹកមុខរីករាយ ចំណែកម៉ែដោះវិញមើលទៅគាត់ដូចជាមិនសូវពេញចិត្តនឹងអាកប្បកិរិយាដាយ៉ុនប៉ុន្មានទេ ទៅកៀកកិតកៀកកើយជិតជុងវ៉ុនទាងដែលអនាគតស្វាមីគេឈរក្បែរនោះ

ល្អ....!!ជុងវ៉ុនតបទៅនាងតូចវិញដោយស្មានញញឹមយ៉ាងស្រស់គួរអោយស្រឡាញ់ អ្នកទាំងពីរក៏បណ្ដើរគ្នាចូលក្នុងផ្ទះចំណែកហ៊ីសឹងវិញមិនបាននិយាយអ្វីមួយម៉ាត់ឡើយ ឈរមើលពួកគេដើរចេញទៅដោយទឹកមុខស្មើរធម្មតាចំណេកកែវភ្នែកហាក់ដូចជាកំពុងគិតអ្វី....

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Donde viven las historias. Descúbrelo ahora