still love you (នៅតែស្រលាញ់អ្នក)

244 26 24
                                    

Part35

ទឺត ទឺត សម្លេងទូរស័ព្ទរ៉ឡើងដាស់អារម្មណ៍របស់រាងក្រាស់ហីុសឺុងដែលកំពុងកេងអោបនាយតូចជុងវ៉ុនយ៉ាងមានក្ដីសុខនោះត្រូវភ្ញាក់ភ្លាមៗ

       ហីុសឺុងប្រញាប់បិទសម្លេងទូរស័ព្ទរ៉មុននេះយ៉ាង ប្រញាប់ព្រោះមិនចង់អោយរំខានដល់ដំណេកអ្នកដែលកំពុងអោបជាប់ទ្រូងនោះឡើយ..នាយដកដៃចេញពីក្បាលជុងវ៉ុនតិចតិចងើបចេញពីគ្រែថ្មមៗមិនបញ្ចេញសម្លេងសូម្បីបន្តិចព្រោះមិនចង់ធ្វើឲរំខានដល់អ្នកដែលកំពុងដេកលក់យ៉ាងស្រួលនោះឡើយ

        ឯងខលមកមានមើលពេលវេលាឬអត់ទេ !! ហីុសឺុងនិយាយទាំងម៉ូម៉ៅទៅកាន់អ្នកម្ខាងទៀត

        សុំទោសចៅហ្វាយ ខ្ញុំដឹងថាវាជាពេលវាលាដែលចៅហ្វាយត្រូវសម្រាកប៉ុន្តែខ្ញុំមានរឿងសំខាន់ចង់ប្រាប់ !!

        រឿងអីរបស់ឯងជេគ ចាំនិយាយព្រឹកមិនបានទេឬយ៉ាងមិច !!

        ចាំព្រឹកមិនបានទេ ត្រូវតែប្រាប់អីុឡូវ !!

        បានបាន រឿងអីឆាប់និយាយមក !!

        គឺថា ខ្ញុំសើុបដឹងរឿងមកថា លោកគីមដេហាន់កំពុងតែរៀបចំគម្រោងការសម្លាប់លោកជេយ៍ហើយ !!

        ហេតុអីក៏ឯងច្បាស់យ៉ាងនេះ !!

        ក៏ខ្ញុំសើុបមកណាចៅហ្វាយក្រែងចៅហ្វាយអោយខ្ញុំទៅតាមដានគ្រួសារនឹងមេនទេ ?

         វាមិនអាចទៅរួចទេដែលថាគីម ដេហាន់រៀបគម្រោងសម្លាប់ជេយ៍ ផាកនោះ !!

         គឺទៅរួចហើយណាចៅហ្វាយពួកគេកំពុងរៀបផែនការដណ្ដើមយកក្រុមហ៊ុន GY Groupទៀតផង !!

         ហេតុអីក៏បែបនឹង ក្រែងគីម ស៊ូមី ស្រឡាញ់ជេយ៍ ផាកសឹងនឹងស្លាប់ទៅហើយគេអាចបណ្ដោយអោយឪពុករបស់ខ្លួនសម្លាប់ស្វាមីបានយ៉ាងមិចទៅ !!

         ត្រូវហើយចៅហ្វាយប៉ុន្តែ ចៅហ្វាយមានដឹងទេថាគីម ស៊ូមីក៏ចូលដៃជាមួយគីម ដេហាន់ដូចគ្នា !!

         មិនអាចទេ ហេតុអីនាងធ្វើបែបនេះ !!

         នឹងហើយជាចំងល់ខ្ញុំក៏ឆ្ងល់ដូចចៅហ្វាយដែល !!

         បើចឹងយើងផ្ញើរផងណាជេគឯងនៅឃ្លង់មើលសកម្មភាពពួកគេបន្តទៀតបើមានអ្វីមិនស្រួលឆាប់ផ្ដល់ដំណឹងប្រាប់យើង !!

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Où les histoires vivent. Découvrez maintenant