Part 17
មិនដឹងជាខ្យល់អីបានជាបក់ ជេយ៍ ផាក មកដល់ទីនេះ !! រាងក្រាស់ហីុសឹងនិយាយដោយជើងកំពុងដើរចុះពីជណ្ដើរដូចគ្នា
ដោះលែងជុង វ៉ុន មកអោយយើងអីឡូវនេះ !! ជេយ៍មិនសាំញាំុច្រើនក៏ប្រញាប់និយាយចូលសាច់ការតែម្ដង
ដោះលែង...ដោះលែងអ្នកណាដែល..យើងដូចជាស្ដប់មិនលឺ!! ហីុសឹងក៏បកសួរទៅវិញដោយភ្ជាប់មកជាមួយស្នាមញញឹមឌឺដង
គឺយើងឲឯងដោះលែងជុងវ៉ុន..អាគម្រក់...!!
អេ៎ ..ហេតុអីយើងត្រូវដោះលែង..ជុងវ៉ុនជាមនុស្សរបស់យើងហើយដោះលែងគេងាយងាយបានយ៉ាងមិច...!!មនុស្សរបស់ឯងយ៉ាងមិច...ជុងវ៉ុនជាសង្សារយើង..មិនមែនជាមនុស្សរបស់ឯងទេ...!!
សង្សារហី...ក៏យើងមិនខ្វល់ព្រោះពេលនេះជុងវ៉ុនគេក្លាយជារបស់យើងហើយ...!!
អាហីុសឹង ...អាថោកទាបឯងចង់បានស្អី...!! ជេយ៍ក៏ស្ទុះទៅក្របួចក៏អាវអ្នកដែលឈរចំពោះមុខភ្លាមៗ
យើងថាសំនួរនេះឯងមិនគួរសួរយើងទេ...!! ហីុសឹងបកទៅវិញដោយភ្ជាប់មកជាមួយនឹងស្នាមញញឹមឌឺដងដដែល
វាជារឿងគ្រួសារយើងទាំងពី..មិនពាក់ព័ន្ធអីនឹងជុងវ៉ុនទេ...
ក៏ព្រោះជុងវ៉ុនជាមនុស្សឯងស្រឡាញ់នោះអី ... !!
យើងសុំអង្វរដោះលែងគេមក.. កុំយកជុងវ៉ុនទៅពាក់ព័ន្ធអី...បើឯងចង់សងសឹកក៏ធ្វើមកតែយើងម្នាក់បានហើយ !!ដោះលែងហី...ចំណីមកដល់មាត់ហើយឲរួចទៅងាយងាយបានយ៉ាងមិច យើងប្រាប់ឯងជុងវ៉ុននេះណាទាក់ទាញយើងខ្លាំងណាស់ដេកជាមួយម្ដងហើយក៏ធ្វើឲយើងពេញចិត្តខ្លាំងណាស់មិនដូចស្រីក្រៅដែលយើងធ្លាប់ដេកជាមួយទេ...!!
ឌូក...!! មួយដៃរបស់ជេយ៍ទៅកាន់ផ្ទៃមុខម្ខាងរបស់រាងក្រាស់..."អាគម្រកអាថោកទាប..ប៉ាយើងមិនគួរមានក្មួយចារឹកឆ្កែដូចជាឯងទេ"
ឌឹប...! ជេយ៍ក៏ដួលទៅម្ខាងវិញដោយកម្លាំងដៃរបស់ហីុសឹងដែលដាល់មុខគេមួយទំហឹង... "អឺយើងក៏មិនគួរជាប់សាច់ឈាមជាមួយឯងដែលអាកូនឃាតករ..."
អ្នកណាកូនឃាតករឯងនិយាយឲស្រួលកុំពាក់ព័ន្ធជាមួយប៉ាយើងឲសោះ...
VOUS LISEZ
Still love you ( នៅតែស្រឡាញ់អ្នក )
Roman d'amourស្នេហាដែលឃើញភ្លាមស្រឡាញ់ភ្លែត..អំពើល្អរបស់គេបានធ្វើរាងតូចលង់ស្រឡាញ់វិញដោយមិនដឹងខ្លួន..ប៉ុន្តែទោះជាយ៉ាងណាវាក៏មានឧបស័គ្គសម្រាប់ពួកគេដែល...កំពុងតែស្រឡាញ់ខ្លាំងហើយបែកភ្លាមៗតើនរណាអាចទទួលយកបានទៅ.... ជាស្នេហាត្រីកោណរវាងមនុស្សបីនាក់ ..ដោយការខឹងស្អប់បូករ...