still love you (នៅតែស្រឡាញ់អ្នក)

207 28 12
                                    

Part37

ភូមិគ្រឹះផាក

    ប្រាវ...សម្លេងបែកកែវបានបន្លឺឡើងរំពងពេញផ្ទះព្រោះមានមនុស្សធ្វើអោយវាបែក ...

    ជេយ៍បងឆ្គួតហើយមេនទេ នៅសុកៗហេតុអ្វីយកក្រដាស់លែងលះមកអោយអូនស៊ីញ៉េទាំងតក់ក្រហល់យ៉ាងនេះ ...!!

    បងមិននិយាយច្រើនទេ ឆាប់ស៊ីញ៉េលើក្រដាស់នេះភ្លាមទៅ !!

    ខ្ញុំមិនស៊ីញ៉េជាដាច់ខាត ...!!

     គិម ស៊ូមីនាងព្រមស៊ីញ៉េស្រួលបួលឬចង់អោយខ្ញុំប្រើធម៌ក្ដៅជាមួយទើបនាងព្រម !!

    ជេយ៍ហេតុអីបងហ៊ាននិយាយពាក្យនេះដាក់ខ្ញុំ ?!

    យ៉ាងមិចនាងគិតថានាងជាស្អីដែលត្រូវអោយខ្ញុំនិយាយស្រួលជាមួយនោះ !!

    គឺខ្ញុំជាប្រពន្ធបងនោះអី !!

    ខ្ញុំមិនបានស្រឡាញ់នាងហើយខ្ញុំក៏មិនដែលចាត់ទុកនាងជាប្រពន្ធរបស់ខ្ញុំដែល !! ប្រយោគទាំងនេះប្រៀបដូចជាកាំបិតយ៉ាងមុតស្រួចចាក់ចំបេះដូងរបស់ស៊ូមី អ្នកនិយាយ និយាយអោយតែរួចពីមាត់ប៉ុន្តែអ្នកស្ដាប់វិញបេះដូងសឹងតែបែកជាចំរៀកទៅហើយ

    ពុទ្ធោប្ដីរបស់ខ្ញុំហ៊ាននិយាយពាក្យនេះដាក់ប្រពន្ឋទៅរួច បងមានយល់ដល់ចិត្តរបស់ខ្ញុំបន្តិចទេជេយ៍ បងមានយលដល់ចិត្តប្រពន្ធម្នាក់នេះដែលឬទេ !! ស៊ូមីនាងមិនបានយំព្រោះនាងពិតជាឆ្អែតនឹងពាក្យសម្ដីរបស់ជេយ៍គ្រប់មាត់ដែលនិយាយដាក់នាង

    កុំស៊ាំញាំច្រើនឆាប់ស៊ីញ៉េទៅ !! ជេយ៍ហាក់មិនខ្វល់អ្វីសោះគិតតែពីបង្ខំប្រពន្ធ

    គ្មានថ្ងៃឡើយខ្ញុំមិនស៊ីញ៉េជាដាច់ខាត !!

    ហ៊ឺស ... មកនេះឆាប់ស៊ីញ៉េទៅ !! ស៊ូមីដែលរៀបនឹងដើរចេញទៅហើយតែក៏ត្រូវដៃដ៏មាំចាប់ទាញមកវិញ

    អត់ទេ លែងខ្ញុំ !! ពួកគេទាំងពីប្រតាយប្រតប់គ្នាទៅវិញទៅមកពេលនោះក៏ស្រាប់តែ..ឌឹប រាងកាយរបស់ជេយ៍ត្រូវខ្ទាតទៅម្ខាងព្រោះតែកម្លាំងជើងរបស់នរណាម្នាក់ក៏មិនដឹង

    ផាក ជុងស៊ុងឯងគ្មានសិទ្ធមកធ្វើបែបនេះដាក់កូនស្រីរបស់យើងទេ !! លោកគីមឈរចង្អុលមុខរបស់ជេយ៍និយាយឡើងយ៉ាងមាំក្នុងនាមជាឪពុកការពារកូនស្រី

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Donde viven las historias. Descúbrelo ahora