still love you (នៅតែស្រលាញ់អ្នក)

230 26 2
                                    

Part 9
     
      ~~សង្ឃឹមថាអ្វីៗនឹងល្អប្រសើរនៅថ្ងៃស្អែក
   
       ណែឯងកុំមកចោទប្រកាន់ម៉ាក់យើងអោយសោះណាស់!!ប៉ូយ៉ុងនិយាយដោយដៃចង្អុលទៅរាងតូច

       ខ្ញុំមិនបានចោទប្រកាន់ម៉ាក់ទេ ខ្ញុំគ្រាន់តែស្មានទៅតាមអ្វីដែលប៉ូយ៉ុងនិយាយ !!

       បានហើយយើងមិនចង់និយាយជាមួយឯងទៀតទេ ហើយរបស់របរអស់នេះរៀបអោយស្អាតវិញផង កុំឲម៉ាក់មកវិញឃើញសភាពបែបនេះ ហើយរឿងលុយសងបំណុលក៏ជួយរកសងគេឲលឿនៗផង !! និយាយហើយនាងក៏ដើរទៅបាត់ដោយមិនខ្វល់ពីរាងតូច។

       ហឺមម......!រាងតូចដាក់ខ្លួនអង្គុយចុះដកដង្ហើមយ៉ាងវែងសម្លឹងមើលទៅរបស់របរដែលរាយប៉ាយពេញផ្ទះខួរក្បាលក៏ចាប់ផ្ដើមគិតរឿងជាច្រើនឡើងមក " ខ្ញុំទៅរកលុយមកពីណាទៅដើម្បីសងគេឲឆាប់រហ័សនោះ " រាងតូចនិយាយឡើងទាំងអស់សង្ឃឹម !!

       _________

       របស់របរត្រូវបានរាបចំយ៉ាងស្អាតនឹងដាក់តាមកន្លែងរបស់វាចំណែករបស់ខ្លះទៀតដែលបែកនោះរាងតូចក៏យកវាទៅបោះចោលនឹងបុសជូតទីនេះយ៉ាងស្អាត !! រាងតូចសៀងភ្នែកទៅមើលនាឡិការដែលព្យួរនៅជាប់ជញ្ជាំងដែលពេលនេះបង្ហាញឲឃើញថាវាម៉ោង៣ភ្លឺទៅហើយ !! ស្លាប់ហើយម៉ោង៣បាត់ទៅហើយនឹង នេះខ្ញុំមិនទាន់បានសម្រាកបន្តិចទេ ហឺយ ....!! រាងតូចនិយាយទាំងហត់ណឺយក្នុងចិត្ត នាយហត់ខ្លាំងណាស់គឺហត់គ្រប់យ៉ាងតែម្ដងមិនថាទាំងផ្លូវកាយឬផ្លូវចិត្តគឺវាសឹងតែដើរទន្ទឹមគ្នាទៅហើយ "តើពេលណាបានអាចមានពេលសម្រាកស្រួលដូចគេទៅ ខ្ញុំពិតជាចង់បានពេលវេលានោះខ្លាំងណាស់ " រាងតូចឧទានឡើង រូចក៏កាន់ថង់យាមរបស់ខ្លួនឡើងទៅបន្ទប់ ! មកដល់បន្ទប់ភ្លាម Jungwon ក៏ទាញយកទូរស័ព្ទរបស់គេមកមើលឃើញថា Jay បានផ្ញើរសារយ៉ាងវែងមកគេ

         Message

         Jay : ញាំុបាយហើយឬនៅ

                ហេតុអីមិនតប

                មានបញ្ហាអីមេន

                Jungwon មិនតបបែបនេះខ្ញុំមិនស្រណុកក្នុងចិត្តទេ

              តបមួយម៉ាត់ក៏បានដែលឲខ្ញុំអស់ចិត្ត

              មានបញ្ហាអីក៏កុំគិតច្រើនពេកអីណា

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Место, где живут истории. Откройте их для себя