Part39
បន្ទាប់ពីចេញពីពេទ្យហើយជុងវ៉ុននឹងហ៊ីសឹងក៏បន្តនាំក្មេងស្រីម្នាក់នោះទៅញាំបាយនៅហាងមួយកន្លែងដែលនៅមិនឆ្ងាយពីមន្ទីពេទ្យដែលនាយបានចូលប៉ុន្មានទេ ...
ឆ្ញាញ់ដែលទេ !!
ឆ្ងាញ់ ឆ្ងាញ់ខ្លាំងណាស់ !!
ញាំមួយៗក៏បានណាប្រយ័ត្នអួល ហើយបើមិនឆ្អែតចាំបងកម្មង់អោយទៀត !! ជុងវ៉ុនពោលឡើងទាំងស្នាមញញឹមយ៉ាងមានក្ដីសុខ ចំណែកហ៊ីសឹងបានត្រឹមតែឈរមើលពីចម្ងាយដោយមានជេគឈរអមជាមួយផង
មើលទៅអ្នកប្រុសតូចមានក្ដីសុខដល់ហើយ ចៅហ្វាយមិនប្រច័ណ្ឌទេ?
អត់ទេ យើងមើលកែវភ្នែករបស់ជុងវ៉ុនដឹង កែវភ្នែកដែលបងប្រុសកំពុងសម្លឹងមើលប្អូនស្រីយ៉ាងមានក្ដីសុខ!!
តែខ្ញុំមិនទុកចិត្តស្រីម្នាក់នេះទេ ចៅហ្វាយមិនគួរអោយអ្នកប្រុសតូចយកនាងមកនៅជាមួយសោះ !!ឯងក៏ដឹងថាជុងវ៉ុនជាអ្វីៗគ្រប់យ៉ាងរបស់យើង ការសម្រេចចិត្តរបស់គេក៏ដូចជាការសម្រេចចិត្តរបស់យើងដូចគ្នា ជុងវ៉ុនមានក្ដីសុខយើងក៏មានក្ដីសុខដែល!!
យ៉ាងណាក៏ចៅហ្វាយគួរតែប្រុងប្រយ័ត្តខ្លះក៏ល្អដែល នាងជាមនុស្សត្រាច់ចរមកពីណាក៏មិនដឹងមានប្រវត្តមិនច្បាស់លាស់ចៅហ្វាយយកនាងមកនៅជាមួយក៏ដូចជាយកកូនខ្លាមកចិញ្ចឹម បើថ្ងៃណាមួយនាងបកមកខាំចៅហ្វាយវិញនោះតើគិតយ៉ាងមិច !!
ឯងមើលរឿងភាគច្រើនពេកហើយជេគ !!
ចុះបើកាពិតវាដូចជារឿងភាគវិញនោះចៅហ្វាយមិនក្លាយជាមនុស្សល្ងង់ទៅហើយទេ!!
កាន់តែវែងឆ្ងាយមេនទេនហើយឯងនេះ !! ថាហើយហ៊ីសឹងក៏ដើរចេញពីជេគដោយមិនខ្វល់នឹងសម្ដីរបស់នាយបន្តិចសោះ
ខ្ញុំនឹងព្យាយាមរកការពិតអោយឃើញ !! ជេគឈរកន្លែងដដែលពោលឡើងតែម្នាក់ឯងសម្លឹងទៅកាន់តុអាហារមួយដែលមានមនុស្សបីនាក់កំពុងអង្គុយជជែកគ្នាយ៉ាងរីករាយ
និយាយចឹងនាងឈ្មោះអី !!
ខ្ញុំឈ្មោះ ដាយ៉ុន !!
ឈ្មោះពិរោះសមនឹងរូបរាងដល់ហើយ !!
អរគុណបងប្រុស!!
YOU ARE READING
Still love you ( នៅតែស្រឡាញ់អ្នក )
Romanceស្នេហាដែលឃើញភ្លាមស្រឡាញ់ភ្លែត..អំពើល្អរបស់គេបានធ្វើរាងតូចលង់ស្រឡាញ់វិញដោយមិនដឹងខ្លួន..ប៉ុន្តែទោះជាយ៉ាងណាវាក៏មានឧបស័គ្គសម្រាប់ពួកគេដែល...កំពុងតែស្រឡាញ់ខ្លាំងហើយបែកភ្លាមៗតើនរណាអាចទទួលយកបានទៅ.... ជាស្នេហាត្រីកោណរវាងមនុស្សបីនាក់ ..ដោយការខឹងស្អប់បូករ...