still love you (នៅតែស្រឡាញ់អ្នក)

211 27 12
                                    

Part36

  ពេលល្ងាចឈានចូលមកដល់ព្រះអាទិត្យលិចបាត់ជំនួសមកវិញដោយព្រះច័ន្ទពេញវង់ដែលជះពន្លឺដ៏ភ្លឺចែងចាំងមកលើភពផែនដីនេះ ...

       នៅក្នុងផ្ទះគ្រួសារផាកមានសភាពស្ងាត់ជ្រងំហាក់ដូចគ្មានមនុស្សរស់នៅយ៉ាងអញ្ចឹងសូម្បីអ្នកបម្រើម្នាក់ក៏មិនឃើញមិនតែប៉ុណ្ណោះម្ចាស់ផ្ទះក៏មិនដឹងជាបាត់ទៅណាទៀត

       ប៉ាប្រាប់ឯងប៉ុន្មានដងហើយថាវាមិនបានស្រឡាញ់ឯងទេ ហេតុអ៏ក៏មិនស្ដាប់ប៉ាខ្លះសោះ!!

       គាត់គង់តែស្រឡាញ់ខ្ញុំនៅថ្ងៃណាមួយទេ ប៉ុន្តែពេលនេះប៉ាជួយខ្ញុំរកវិធីកំចាត់អាក្មេងនោះចោលសិនទៅ!!

       បើកំចាត់អាក្មេងនោះបានហើយឯងគិតថាវាមកស្រឡាញ់ឯងដែលទេ !!

       ស្រឡាញ់ឬមិនស្រឡាញ់ក៏ប៉ាចាំតែមើទៅ តែសម្រេចថាប៉ាព្រមជួយខ្ញុំដែលទេ បើប៉ាសម្លាប់អាក្មេងនោះបានសម្រេចខ្ញុំនឹងធ្វើអោយប៉ាក្លាយជាប្រធានក្រុមហ៊ុនទាល់តែបានពេលនោះទ្រព្យសម្បត្តិទាំងប៉ុន្មាននឹងក្លាយជារបស់ប៉ាតែម្នាក់គត់!

       បានប៉ាព្រមជួយឯង ប៉ុន្តែឯងត្រូវតែធ្វើអោយអាជេយ៍ស៊ីញ៉េលើក្រដាស់ភាគហ៊ុននោះអោយបាន !!

       ប៉ាមិនបាច់បារម្មណ៍ទេ !! ពីរនាក់ឪពុកកូនឈរសម្លឹងមុខគ្នាព្រមជាមួយនឹងស្នាមញញឹមចុងមាត់យ៉ាងពឹសពុល ...

       ..........
       មួយថ្ងៃប្រែទៅជាមួយសប្ដាហ៍ មួយសប្ដាហ៍ប្រែទៅជាមួយខែ មួយខែប្រែទៅជាពីរខែ។ចាប់តាំងពីថ្ងៃដែលហ៊ីសឹងបង្កាត់ភ្លើងស្នេហ៍ជាមួយជុងវ៉ុនរួចមកកន្លងផុតបាន២អាទិត្យសុខភាពជុងវ៉ុនប្រែជាមិនសូវអំណោយផលប៉ុន្មានទេចេះតែរកកល់ចង់ក្អូតម្ដងៗអោយតែពេលព្រឹកមិនតែប៉ុណ្ណោះចាប់ផ្ដើមចាញ់ឃ្លិនអាហារ សូម្បីអាហារដែលនាយតូចចូលចិត្តក៏ប្រែជានិយាយថាវាមានឃ្លិនស្អុយទៅវិញ ។នាយចាប់ផ្ដើមកើតអាការៈនេះមកជាងពីរខែទៅហើយហ៊ីសឹងថារកចង់នាំទៅពេទ្យដើម្បីពិនិត្យអោយដឹងច្បាស់ថាកើតអ្វីតែជុងវ៉ុននេះចចេសណាស់មិនព្រមទៅជាដាច់ខាត 
        
       អ៊ូក ...អ៊ូក...!!

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Where stories live. Discover now