Part 29
មិនអីទេអ្នកប្រុសតូច អ្នកប្រុសតូចនៅមានចៅហ្វាយហីុសឹុងដែលស្រឡាញ់អ្នកប្រុសហើយនៅមានខ្ញុំនឹងម៉ែដោះទៀតណា៎ ឈប់យំទៅ !! ជេគអង្អែលខ្នងរាងតូចថ្មមៗជាការលួងលោម
............
ពេលយប់ក៏ឈានចូលមកដល់ម្ដងទៀតបង្ហាញឲ្យយើងឃើញ កម្លោះសង្ហាម្នាក់កំពុងអង្គុយផឹកស្រាក្នុងក្លឹបមួយកន្លែងមើលទៅដូចជាកំពុងជួបវិបត្តអ្វីក៏មិនដឹង..ជេយ៍បានហើយ បងផឹកអស់ច្រើនណាស់ដឹងទេ !! ជេយ៍មិនបានខ្វល់នឹងសម្ដីនាងតូចដែលនិយាយឃាត់ខ្លួននោះទេសំខាន់គឺពេលនេះនាយចង់ផឹក ផឹកឲស្រវឹង
ជេយ៍ខ្ញុំប្រាប់ថាឲបានហើយ !! និយាយមិនស្ដាប់ស៊ូមីក៏កញ្ឆក់យកកែវស្រាពីដៃរាងក្រាសដែលធ្វើឲអ្នកម្ខាងនោះត្រូវបោះក្រសែភ្នែកសម្លក់សម្លឹងមកខ្លួន
បងអន់ណាស់មេនទេស៊ូមី តើបងធ្វើបែបនេះខុសមេនទេបងដេញជុងវ៉ុនបងព្រមប្រគល់ជុងវ៉ុនឲទៅគេ បងមិនដឹងទេហេតុអ្វីក៏បងអាចនិយាយពាក្យនេះចេញមកបាន !!
បងកុំបន្ទោសខ្លួនឯងអី បងមិនមែនជាអ្នកខុស អ្នកដែលខុសនោះគឺជុងវ៉ុនទៅវិញទេ បើគេឈប់ស្រឡាញ់បងហើយបងក៏ដោះលែងគេទៅបើគេនៅតែស្រឡាញ់បងនោះគេច្បាស់ជាវិលមករកបងវិញហើយប៉ុន្តែគេមិនត្រឹមតែមិនមករកបងទេហើយ នៅនិយាយល្អពីហីុសឹុងនៅមុខបងទៀតប៉ុណ្ណឹងក៏ច្បាស់ហើយថាគេឈប់ស្រឡាញ់បងនោះ !!
ហេតុអីក៏គេធ្វើបែបនេះដាក់បង ទាំងដែលបងនឹកគិតបារម្មណ៍ពីគេស្ទឺឆ្គួតទៅហើយនេះហេតុអីក៏គេមិនយល់អារម្មណ៍បងបន្តិចសោះចឹង !! បញ្ចប់ប្រយោគរួមជាមួយកែវស្រាលើកដាច់អស់ពីកែវដែលអាចបញ្ចាក់បានពីភាពឈឺចាប់របស់នាយ
បងគួរតែដោះលែងគេទៅហើយងាកមកមើលមនុស្សដែលនៅជិតបងវិញមកជេយ៍ ...!! ជេយ៍ងាកមុខមើលមកស៊ូមីព្រោះនាយហាក់យល់នឹងសម្ដីដែលនាងនិយាយមកមុននេះ
ជេយ៍អូនស្រឡាញ់បង !! ប្រយោគបួនម៉ាត់ចេញពីមាត់នាងតូចមុននឹងបបូរមាត់ប៉ះនឹងបបូរមាត់ ស៊ូមីយកដៃរបស់នាងទៅចាប់ដៃរាងក្រាសទាំងពីររួចក៏ចាប់ផ្ដើមដាក់បបូរមាត់របស់ខ្លួនទៅគ្រប់គ្រងបបូរមាត់របស់រាងក្រាស់ ជេយ៍មិនបានប្រកែកក៏តបស្នាមថើបទៅនាក់ម្ខាងនោះវិញដោយអារម្មណ៍រោលរាល .....
VOUS LISEZ
Still love you ( នៅតែស្រឡាញ់អ្នក )
Roman d'amourស្នេហាដែលឃើញភ្លាមស្រឡាញ់ភ្លែត..អំពើល្អរបស់គេបានធ្វើរាងតូចលង់ស្រឡាញ់វិញដោយមិនដឹងខ្លួន..ប៉ុន្តែទោះជាយ៉ាងណាវាក៏មានឧបស័គ្គសម្រាប់ពួកគេដែល...កំពុងតែស្រឡាញ់ខ្លាំងហើយបែកភ្លាមៗតើនរណាអាចទទួលយកបានទៅ.... ជាស្នេហាត្រីកោណរវាងមនុស្សបីនាក់ ..ដោយការខឹងស្អប់បូករ...