Part 27
មិនមែនចឹងយ៉ាងមិចចាប់បាននៅនឹងមុខបែបនេះហើយនៅចង់ប្រកែកអីទៀត...ចាំទុកទៅថាទោះជាយ៉ាងណាក៏លោកជេយ៍ជាប្រធានក្រុមហ៊ុននេះគាត់ចង់បាត់ទៅណាយូប៉ុណ្ណាក៏មិនមែនជាសិទ្ធពួកនាងត្រូវឈឺឆ្អាលដែល...ឆាប់ទៅធ្វើការទៅ...!!
ចា៎..ចា៎ស...តោះឯង!!...
.........
ក្មួយជេយ៍...!! លោកគីមស្រឡាំងកាំង បើកភ្នែកធំៗព្រោះនៅសុខៗជេយ៍ដែលបាត់មុខមកជាង១ខែហើយនេះក៏លេចវត្តមានឡើងនៅចំពោះមុខរបស់គាត់បែបនេះ...នេះហេតុអីក៏លោកពូបើកការប្រជុំដោយគ្មានការអនុញាត្តិពីខ្ញុំសោះអញ្ចឹង...!! ជេយ៍និយាយដោយទឹកមុខស្មើរធម្មតាដៃក៏នៅតែមិនព្រលែងពីហោប៉ាវខោដដែល..
ជេយ៍គឺថា..ស្ដាប់ពូសិនណា...!! លោកគីមចាប់ផ្ដើមភ័យនិយាយរដាក់រដុបសឹងតែពុំត្រូវពាក្យ
តាមសម្រូលលោកពូហេតុអីក៏ភ័យដល់ថ្នាក់នេះ...!!
ពូសុំទោសណា...គឺមកពីពូទាក់ទងក្មួយជេយ៍មិនបាន ការបើកអង្គប្រជុំធំក៏ជិតចូលមកដល់ទើបពូសម្រេចចិត្តភ្លាមៗតែម្ដងទៅ...
ចឹងមេនទេ .... តែហេតុអីលោកពូថាទាក់ទងខ្ញុំមិនបានទាំងដែលខ្ញុំនៅតែផ្ទះមិនបានទៅណាផងនឹង...!!
គឺ ...គឺ....!!
លោកពូកុំភ័យអីក្មួយមិនបានប្រកាន់ទោសពៃរ៍លោកពូទេ គ្រាន់តែក្មួយចង់ប្រាប់លោកពូថា..."ឃើញខ្លាដេកកុំថាខ្លាងាប់...ជូនកាលខ្លាងាប់ដែលលោកពូគិតនោះវាអាចនៅរស់ក៏ថាបាន"!! ជេយ៍អោនទៅខ្សឹបដាក់ត្រជៀកលោកគីមធ្វើឲអ្នកម្ខាងនោះត្រូវស្រៀវឆ្អឹងខ្នងភ្លាម...នេះគាត់សឹងតែមិនជឿទេហេតុអីក៏ជេយ៍ប្រែប្រួលដល់ថ្នាក់នេះ...ជេយ៍ញញឹមចុងមាត់បន្តិចមុននឹងនិយាយត..." ខ្ញុំមិននៅរំខានទេអញ្ជើញបន្តការប្រជុំបន្តទៀតចុះ..." ជេយ៍ញញឹមចុងមាត់បញ្ជាក់ពីភាពឌឺដងទៅអ្នកម្ខាងទៀតរួចក៏ដើរចេញទៅវិញបាត់...លោកគីមបានត្រឹមតែឈរក្ដាប់ដៃហាក់កំពុងតែខឹងចំពោះអ្នកដែលនិយាយមកកាន់ខ្លួនមុននេះយ៉ាងដូច្នោះអញ្ចឹង....
.......
ប្រាវ...ប្រាវ...សម្លេងធ្លាក់របស់ត្រូវលឺរំពងពេញបន្ទប់ធ្វើការរបស់លោកគីម...
VOCÊ ESTÁ LENDO
Still love you ( នៅតែស្រឡាញ់អ្នក )
Romanceស្នេហាដែលឃើញភ្លាមស្រឡាញ់ភ្លែត..អំពើល្អរបស់គេបានធ្វើរាងតូចលង់ស្រឡាញ់វិញដោយមិនដឹងខ្លួន..ប៉ុន្តែទោះជាយ៉ាងណាវាក៏មានឧបស័គ្គសម្រាប់ពួកគេដែល...កំពុងតែស្រឡាញ់ខ្លាំងហើយបែកភ្លាមៗតើនរណាអាចទទួលយកបានទៅ.... ជាស្នេហាត្រីកោណរវាងមនុស្សបីនាក់ ..ដោយការខឹងស្អប់បូករ...