still love you (នៅតែស្រលាញ់អ្នក)

302 37 0
                                    

Part 3

~~ ថ្ងៃថ្មីសង្ឃឹមថាអ្វីៗនឹងថ្មីសម្រាប់មនុស្សកំសត់ម្នាក់ដែលគ្រាន់តែត្រូវការភាពកក់ក្ដៅពីគ្រួសារ

ពេលយប់ដ៏រោលរាលកន្លងផុតទៅ! ថ្ងៃថ្មីក៏ឈានចូលមកដល់ ព្រះអាទិត្យបញ្ចាំងចូលតាមប្រឡោះវាំងនួនចាំងចូលមកប៉ះនឹងផ្ទៃមុខដ៏មានមន្តស្នេហ៍របស់បុរសម្នាក់ដែលកំពុងកេងផ្កាប់មុខនៅលើគ្រែយ៉ាងមានក្ដីសុខ !!
នាយភ្ញាក់ឡើងងាកឆ្វេងងាកស្ដាំមិនបានឃើញរាងតូចទាល់តែសោះនាយក៏ប្រញាប់ប្រញាលស្លៀកពាក់ចេញទៅរកមេការដើម្បីសួរនាំពីJungwonព្រោះគេបាត់ទៅទាំងមិនទាន់បានទទួលលុយពីរាងក្រាស
គេទៅណាហើយ!! រាងក្រាសប្រញាប់សួរទៅមេការ
គេម្នាក់ណាទៅអ្នកប្រុស!!
ម្នាក់ដែលដេកជាមួយខ្ញុំយប់មិញ!!
អ៎!! គេចេញទៅបាត់តាំងពីព្រលឹមមកម្លេះ ប៉ុន្តែអ្នកប្រុសមិនចាំបាច់បារម្មណ៍ទេរឿងលុយខ្ញុំបានចាត់ចែងឲគេរួចរាល់ហើយ !!<មែការ
រាងក្រាសមិនបាននិយាយអ្វីច្រើនក៏ឡើងឡានសេរីទំនើបរបស់ខ្លួនបើកមកក្រុមហ៊ុន GY Group ដែលជាក្រុមហ៊ុនផ្ទាល់របស់រាងក្រាស់។
ចុះមកពីឡានភ្លាមគេគ្រប់គ្នាចាប់អារម្មណ៍ភ្លែតមិនថាជាបុគ្គលិកឬភ្ញៀវនោះទេសុទតែចាប់អារម្មណ៍គេគ្រប់គ្នាក៏ព្រោះដោយសាររូបរាងសង្ហារបស់គេដូច្នោះឯងហើយវាគឺជាថ្ងៃទី១ដែលJay ត្រូវមកគ្រប់គ្រងក្រុមហ៊ុនបន្តពីប៉ារបស់គេ!! : គេឈ្មោះ park jongseong ជាទាយាទតែម្នាក់គត់របស់លោកparkដែលគេស្គាល់ថាជាអ្នកមានស្ដុកស្ដម្ភមានទ្រប់សម្បត្តវាល់លានមិនត្រឹមតែប៉ុណ្ណោះក៏ល្បីឈ្មោះក្នុងជួនយោបាយផងដែរ ! Jayក៏មានបងប្អូនប្រុសជីដូនមួយរបស់គេម្នាក់ដែលឈ្មោះ Lee Heeseung គេទាំងពីរអ្នកមិនដែលត្រូវគ្នាទេ!មិនតែប៉ុណ្ណោះ Heeseung ស្អប់គ្រួសារ Jay ខ្លាំងណាស់ព្រោះនៅពេលគេមានអាយុ៧ឆ្នាំម្ដាយគេឈឺធ្ងន់!!ពេលនោះគ្រួសារគេក្រខ្លាំងណាស់គ្មានលុយសម្រាប់នាំម្ដាយទៅពេទ្យ Heeseung ក៏ដាច់ចិត្តទៅផ្ទះ Jay ដើម្បីជាជំនួយពីអ៊ុំរបស់គេប៉ុន្តែត្រូវបានលោកparkជាប៉ា Jay បដិសេធព្រោះគាត់នៅខឹងនឹងប្អូនស្រី(ម៉ាកHeeseung ត្រូវជាប្អូនប៉ាJay)ដែលមិនព្រមស្ដាប់តាមគាត់រត់ទៅនៅជាមួយប្រុស!!គាត់ក៏បន្ថែមទៀតថាគាត់បានកាត់កាលគេចោលហើយគេលេងពាក់ព័ន្ធអីនឹងគ្រួសារparkទៀតហើយ!! ដោយសារការបដិសេធនេះទើបធ្វើឲម៉ាក់Heeseung ត្រូវស្លាប់!!ចំណែកលោកparkក៏មានអារម្មណ៍ថាខុសនឹងស្ដាយក្រោយដូចគ្នាដែរ !!នេះជាហេតុធ្វើឲ Heeseung ស្អប់គុំគួននឹងគ្រួសារ jay ខ្លាំងណាស់គេសន្យានឹងខ្លួនឯងថាគេនឹងធ្វើឲគ្រួសារJay ឈឺចាប់វេទនា នៅពេលដែលបាត់បង់មនុស្សជាទីស្រឡាញ់ ឲប៉ារបស់jayបានដឹងថាឈឺចាប់វាយ៉ាងមិចនៅពេលឃើញកូនប្រុសជាទីស្រឡាញ់ឈឺចាប់ វេទនា ...
.......
កាត់មកដល់ !! Jungwon!! តាំងពីពេលគេចេញពីបារមកនាយមិនដឹងថាត្រូវទៅណាបន្តទៀតទេ!!បើទៅផ្ទះជាដាច់ខាតច្បាស់ជាម្ដាយមិនឲចូលទេ នាយដើរតាមផ្លូវដ៏ធំល្វឹងល្វើយមានឡានម៉ូតូបើកទៅមក ទាំងគ្មានទិសដៅ Jungwon ដើរបណ្ដើរយំបណ្ដើរអាណិតស្រណោះលើខ្លួនឯងមិនគួរគេដាច់ចិត្តយកខ្លួនប្រាណទៅដូរយកលុយបែបនេះទេ នាយមានអារម្មណ៍ថាខ្ពើមរអើមខ្លួនឯងខ្លាំងណាស់ កាន់តែដើរកាន់តែមិនដឹងថាត្រូវទៅណា រហូតដល់នាយនឹកឃើញថានៅមានផ្ទះរបស់លោកតាគេដែលវានៅមិនឆ្ងាយពីក្រុងប៉ុន្មានទេ !!
ត្រូវហើយខ្ញុំគួរតែទៅរកលោកតាយ៉ាងណាក៏គាត់អាចល្អជាមួយខ្ញុំដែល!! ....
ចំណាយពេល២ ម៉ោងទើបរាងតូចដើរមកដល់ផ្ទះលោកតាគេ !! ប៉ុន្តែពេលមកដល់សភាពផ្ទះមានភាពស្ងប់ស្ងាត់ដូចគ្មាននរណានៅ រាងតូចក៏បន្តដើរទៅក្នុងផ្ទះក៏មិនឃើញមាននរណារហូតគេដើរដល់ក្រោយផ្ទះក៏ប្រទះឃើញនឹងអ៊ុំស្រីម្នាក់ដែលមានរាងចំណាស់កំពុងអង្គុយដកស្មៅ
ជំរាបសួរអ៊ំស្រី<jungwon
អ៊ុំស្រីដែលកំពុងអង្គុយដកស្មៅក៏រហ័សងាកមកតាមប្រភពនៃសម្លេង !! ក្មួយមករកអ្នកណាដែល!
គឺខ្ញុំមករកលោកតាខ្ញុំគាត់ជាម្ចាស់ផ្ទះនេះ
អ៎!គាត់ជាលោកតាក្មួយមេនទេ ចួលរួមសោកស្ដាយផងណា គាត់បានចែកឋានហើយ អ៊ុំគ្រាន់តែជាអ្នកជិតខាងទេព្រោះអីអ៊ុំឃើញស្មៅវាដុះច្រើនទើបអ៊ុំមកជួុយដកអោយមើលទៅវាឃើញស្អាតខ្លះ
ថាមិចលោកតាខ្ញុំស្លាប់ហើយ!!រាងតូចនិយាយទៅកាន់អុំស្រីម្នាក់នោះទាំងអួលដើមករ
ត្រូវហើយលោកតាក្មួយគាត់បានស្លាប់បាត់ហើយតាំងពី៣ខែមុនមកម្លេស !!
ហេតុអ្វីក៏ខ្ញុំមិនដឹងរឿងនេះទាល់តែសោះ ហើយបុណ្យសព្វគាត់វិញតើនរណាជាអ្នករៀបចំ!!
បុណ្យសព្វគាត់គឺមានអ្នកភូមិជាមួយគ្នាជួយរៀបចំម្នាក់បន្តិចនឹងណា ព្រោះមិនឃើញមានកូនចៅណាមកចូលរួមទេ សូម្បីគាត់ឈឺក៏មិនឃើញមាននរណាមកសួរសុខទុក្ខដែល អ៊ុំទើបតែឃើញក្មួយម្នាក់នឹងហើយដែលមក ប៉ុន្តែគួរឲស្ដាយគាត់បានស្លាប់បាត់ហើយ
ហើយធាតុរបស់គាត់នៅឯណា!!
គឺនៅក្នុងផ្ទះទេក្មួយអាចទៅសំពះធាតុគាត់បាន!!
Jungwon ដើរមកដល់មុខធាតុរបស់លោកតាគេព្រមជាមួយនឹងរូបថតដែលពោពេញដោយស្នាមញញឹមដែលធ្វើឲរាងតូចសឹងតែមិនគួរឲជឿថារឿងនេះវាអាចកើតឡើងបាន
លោកតា ហេតុអ្វីលោកតាដាច់ចិត្តទៅចោលចៅបែបនេះ ហឹហឹហឹ!! តើឲខ្ញុំទៅពឹងអ្នកណា ខ្ញុំសល់តែលោកតាម្នាក់ទេដែលយល់ចិត្តខ្ញុំកន្លងមកពេលខ្ញុំពិបាកចិត្តលោកតាតែងស្ដាប់រឿងក្នុងចិត្តខ្ញុំលើកទឹកចិត្តខ្ញុំ លោកតាធ្លាប់បានសន្យា ជាមួយខ្ញុំថាលោកតាមិនទៅណាចោលខ្ញុំទេ ប៉ុន្តែឥឡូវនេះ លោកតាបានក្បត់ពាក្យសន្យាហើយលោកតាទៅចោលខ្ញុំរហូតហើយ ហឹហឹហឹ ខ្ញុំមានពាក្យក្នុងចិត្តជាច្រើនចង់និយាយប្រាប់លោកតាខ្ញុំចង់បានភាពកក់ក្ដៅពីលោកតាដូចមុន លោកតាលោកតាមកនិយាយជាមួយខ្ញុំវិញមក ហឹហឹហឹ!! Jungwon ស្រែកយំដោយភាពឈឺចាប់ ធ្វើឲគេមិនអាចគ្រប់គ្រងស្មារតីបាន ក៏ដួលសន្លប់នៅចំពោះមុខធាតុតារបស់គេ.....
ពេលយប់ក៏ឈានចូលមកដល់ម្ដងទៀតស្បៃរាត្រីក៏ចាប់ផ្ដើមគ្របពាសពេញផ្ទៃមេឃដែលពោរពេញទៅដោយផ្កាយរាប់ពាន់ដួងបញ្ចេញពន្លឺប្រដេញគ្នាយ៉ាងភ្លឺភ្លែតពិតជាគួរស្អាតណាស់!! រាងតូចដែលងើបពីសន្លប់អស់រយះពេលជាយូមកនាយងាកឆ្វេងងាកស្ដាំមើលទៅអ្វីៗគឺនៅដដែលសូម្បីតែធាតុតារបស់គេដែលនៅចំពោះមុខ!! មិនយូប៉ុន្មានទឹកភ្នែកក៏ចាប់ផ្ដើមហូរចុះមកម្ដងទៀតកាន់ផែនថ្ពាល់ដ៏ទន់ល្មើយរបស់រាងតូច jungwon ដើរមើលអនុស្សាវរីយ៍ជាមួយតារបស់គេនៅក្នុងផ្ទះ តុអាហារដែលគេធ្លាប់អង្គុយញាំុជាមួយគាត់ បន្ទប់អង្គុយលេង រាងហាលខាងមុខផ្ទះកន្លែងដែលតារបស់គេនិទានរឿងឲគេស្ដាប់....វាសិទ្ធិតែជាអនុស្សាវរីយ៍ដ៏ល្អៗរបស់jungwon ដែលគេមិនអាចបំភ្លេចបាន ប៉ុន្តែឥឡូវនេះវាសល់ត្រឹមតែរូបភាពចាស់និងអុនុស្សាវរីយ៍ចាស់ៗតែប៉ុណ្ណោះព្រោះបច្ចុប្បន្នតារបស់គេបានលាចាកលោកហើយ.....មួយសន្ទុះក្រោយមកនាយក៏សម្រេចចិត្តចេញពីផ្ទះតារបស់គេឆ្ពោះទៅកន្លែងធ្វើការបន្តទៀត រាងតូចពិតជាមិនចង់ចូលធ្វើការក្នុងបារនោះទៀតទេប៉ុន្តែបើគេមិនធ្វើគេមានលុយពីណាដើម្បីយកឲម្ដាយរបស់គេទៅ បើខ្លួនត្រលប់ទៅផ្ទះវិញទាំងគ្មានលុយក្នុងដៃនោះច្បាស់ជាត្រូវម្ដាយដេញចេញទៀតហើយ....
នៅក្នុងបារកណ្ដាលទីក្រុងដែលមានមនុស្សម្នាដើរចេញចូលជាហូរហែរ...រាងតូចឈានជើងដើរចូលបារម្ដងបន្តិចទាំងមានអារម្មណ៍ថាធីងធោងនៅក្នុងខ្លួនភ្នែកចាប់ផ្ដើមស្រវាំងម្ដងបន្ទិចរហូតដល់......ព្រុសរាងកាយដែលមានសភាពទន់ខ្សោយមុខមាត់ស្លេកស្លាំងរបស់រាងតូចក៏ដួលទៅនឹងដីសន្លប់បាត់ស្មារតី....មនុស្សម្នាក៏នាំគ្នារត់មកមើលជាហូរហែរ ....!!

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Donde viven las historias. Descúbrelo ahora