Part 28
ខ្ញុំមិនបានយំគ្រាន់តែមិនអាចហាមទឹកភ្នែកកុំឲវាស្រក់មកបាន..!!
បង...!!
បងមិនបាច់និយាយអ្វីទេ...ខ្ញុំយល់គ្រប់យ៉ាងហើយ!! បញ្ចប់ប្រយោគហើយនាងក៏បែរមុខទៅមើលទេសភាពនៅខាងក្រៅកញ្ចក់ឡានវិញចំណែកជេយ៍ក៏បានត្រឹមតែមើលនាងពីក្រោយឃ្នងដោយមិននិយាយអ្វីមួយម៉ាត់...
..........
កាត់មកដល់រាងតូចជុងវ៉ុនឯណេះវិញមិនដឹងជាកំពុងអង្គុយធ្វើអីទេមួយថ្ងៃៗឃើញតែនៅក្នុងចង្ក្រានបាយធ្វើនេះធ្វើនោះមិនចេះសម្រាកសោះនេះក៏ប្រហែលមកពីវាជាទំលាប់របស់រាងតូចហើយដែលមិនចេះទំនេរដូចគេមនុស្សធ្លាប់តែធ្វើការងារសឹងតែគ្មានពេលសម្រាកឲមកអង្គុយមួយកន្លែងឲគេបម្រើនេះបម្រើរនោះ គ្មានអ្នកណាអាចនៅបានទេ....អ្នកប្រុសកំពុងធ្វើអីនឹងឈ្ងុយដល់ហើយ...!!
អ៎..ជេគមកក៏ល្អហើយណាចាំជួយជួនខ្ញុំទៅកន្លែងធ្វើការហីុសឹុងផង...!! រាងតូចនិយាយទៅកាន់ជេគដៃក៏កំពុងតែមមាញឹកនឹងដួសម្ហូបដាក់ក្នុងស្រាក់...
អ្នកប្រុសទៅក្រុមហ៊ុនធ្វើអី? ជេគសួរទាំងឆ្ងល់ព្រោះនៅសុខសុខជុងវ៉ុនក៏ចង់ទៅរកហីុសុឹងភ្លាមៗ
គឺខ្ញុំចង់យកបាយទៅអោយគាត់ ហើយក៏ចង់ចូលផ្សារទិញរបស់ខ្លះសង្ឃឹមថាជេគមិនថាអីទេណា...!!
អូយខ្ញុំមិនហ៊ានថាអីទេ...ចាំខ្ញុំជូុនអ្នកប្រុសទៅ..!!
អរគុណហើយណាជេគ ...!! ស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខជិងវ៉ុនរួមជាមួយនឹងពាក្យអរគុណ
បាទមិនអីទេវាជាតួនាទីរបស់ខ្ញុំស្រាប់ហើយ..បើចឹងខ្ញុំទៅចាំអ្នកប្រុសក្នុងឡានមុនណា...!! ជុងវ៉ុនមិនតអ្វីបានត្រឹមតែញញឹមហើយងក់ក្បាលជាការយល់ព្រម...
____________
LH. G .GROUPតុ..តុ..!! សម្លេងគោះធ្វាបន្លឺឡើងដាស់អារម្មណ៍អ្នកដែលកំពុងផ្ដោតលើការងារឲបង្វែរអារម្មណ៍ទៅរកប្រភពសម្លេងវិញ...
ចូលមក...!! សម្លេងដ៏មាំុអំពីអ្នកខាងក្នុងជាសញ្ញាឲអ្នកខាងក្រៅបានដឹង...
YOU ARE READING
Still love you ( នៅតែស្រឡាញ់អ្នក )
Romanceស្នេហាដែលឃើញភ្លាមស្រឡាញ់ភ្លែត..អំពើល្អរបស់គេបានធ្វើរាងតូចលង់ស្រឡាញ់វិញដោយមិនដឹងខ្លួន..ប៉ុន្តែទោះជាយ៉ាងណាវាក៏មានឧបស័គ្គសម្រាប់ពួកគេដែល...កំពុងតែស្រឡាញ់ខ្លាំងហើយបែកភ្លាមៗតើនរណាអាចទទួលយកបានទៅ.... ជាស្នេហាត្រីកោណរវាងមនុស្សបីនាក់ ..ដោយការខឹងស្អប់បូករ...