Still love you (នៅតែស្រលាញ់អ្នក)

254 27 3
                                    

Part 6
      ខ្ញុំអរគុណលោកម្ដងទៀតហើយណា៎!!

      មិនអីទេ ខ្ញុំទៅវិញសិនហើយពេលឯងចេញពីធ្វើការខ្ញុំនឹងមកទទួលម្ដងទៀត អត់មេនប្រកែកទេ !!

និយាយហើយ jay ក៏បើកឡានត្រលប់ទៅវិញចំណែកjungwon បានត្រឹមតែឈរញញឹមតិចតិចមើលទៅឡានដែលកំពុងបរទៅយ៉ាងលឿន
        ..................
        ដល់ម៉ោងចេញពីធ្វើការគឺទាបភ្លឺទៀតហើយjungwon ឈរនៅមុខហាងចាំjay មកទទួលតាមការសន្យារបស់គេ ប៉ុន្តែអស់ពេលជាយូមិនឃើញjayមកទើបjungwon សម្រេចចិត្តដើរត្រលប់ទៅផ្ទះដោយខ្លួនឯងព្រោះត្រូវប្រញាប់រៀបចំធ្វើអាហារពេលព្រឹកទុកឲម៉ាក់ប៉ារបស់គេ!! ដើរបានបន្តិចក៏មានឡានខ្មៅសេរីទំនើបមួយបើកមកឈប់ក្បែរគេ ។
        ឯងចង់ទៅផ្ទះមេនទេឡើងឡានមកខ្ញុំេជូនទៅ!<អ្នកនៅក្នុងឡានក៏គ្មាននរណាក្រៅពី Heeseung
      មិនអីទេ អរគុណលោកហើយ ខ្ញុំអាចដើរទៅបាន!!<jungwon
      ឆាប់ឡើងមក នេះខ្ញុំមានបំណងល្អហើយណា !!<Heeseung
        ដោយមិនអាចប្រកែកបាន jungwon ក៏ដាច់ចិត្តឡើងឡានជិះទៅជាមួយ Heeseung
      មកដល់មុខផ្ទះរាងតូចប្រញាប់ចុះពីលើឡាននឹងសម្ដែងការអរគុណដែលជាទម្លាប់របស់រាងតូចដល់រាងក្រាស់.."ខ្ញុំអរគុណលោកហើយ" រាងតូចនិយាយព្រមទាំងអោនគោរពអ្នកនៅក្នុងឡាន រួចក៏ប្រញាប់ប្រញាលចូលក្នុងផ្ទះ
     Heeseung ដែលនៅក្នុងឡានក៏លូចញញឹមតិចតិចមើលទៅកាន់រាងតូច <នេះគេបាក់ចិត្តស្រឡាញ់មនុស្សប្រុសម្នាក់នេះតាំងពីពេលណាទៅ >
       មកដល់ក្នុងផ្ទះរាងតូចក៏ប្រញាប់ធ្វើអាហារពេលព្រឹកឲម្ដាយប៉ុន្តែអាហារព្រឹកនេះមានត្រឹមតែពងចៀនតែប៉ុណ្ណោះព្រោះបន្លែត្រីសាច់ដែលរាងតូចទិញមកគឺធ្វើអស់តាំងពីម្សិលមិញមកម្លេស។បូអាចេញមកពីបន្ទប់ដេកទាំងដៃនៅញីភ្នែកនៅឡើយដើរសម្ដៅមកតុអាហារ ពេលបើកកម្រមចានមកស្រាប់តែឃើញមានតែពងចៀន!នាងចាប់ផ្ដើមម៉ូម៉ៅនឹងសម្លក់សម្លឹងទៅកាន់រាងតូចដែលឈរអោនមុខក្បែរនោះ។
          ម្ហូបមានតែប៉ុណ្ណឹងទេ!!បូអា
         បាទអ្នកម៉ាក់ ម្ហូបក្នុងទូអស់ហើយគឺនៅសល់តែពងទាប៉ុន្មានគ្រាន់នឹងទេ!!រាងតូចនិយាយទាំងភិតភ័យ
          ហើយប្រុងឲយើងសីុពងទានឹងមេនទេ !!
          ប៉ុន្តែគ្មានអ្វីធ្វើម្ហូបទេអ្នកម៉ាក់
          ប្រាវ....បូអាលើកចានពងទាកប់ទៅកាន់រាងតូចដែលធ្វើឲក្បាលរបស់គេហូរឈាមឡើងមក!!
          អូយខ្ញុំឈឺណាស់អ្នកម៉ាក់!!បូអានាងដើរសម្ដៅទៅចាប់បោចសក់រាងតូច
          ឈឺហី ខួរក្បាលឯងប្រាប់ស្អីមិនចេះចាំឈឺប៉ុណ្ណឹងវាតិចទេ!! និយាយហើយនាងក៏ដើរទៅបន្ទប់វិញទាំងម៉ូម៉ៅ
        ចំណែករាងតូចបានត្រឹមតែអង្គុយយំសឹងតែបាត់សម្លេងជាមួយភាពឈឺចាប់ប៉ុន្តែវានៅតែមិនស្មើនឹងការឈឺចិត្តពីខាងក្នុងរបស់គេទេ  !! Jungwon  ចូលក្នុងបន្ទប់របស់គេយកបង់បិទដំបៅមកបិទពីលើមុខរបួសនឹងរៀបចំខ្លួនដើម្បីចេញទៅផ្សារទិញម្ហូបដូចរាល់ដង!
        ខ្ញុំគ្មានលុយសម្រាប់ទៅផ្សារទេតើធ្វើយ៉ាងមិចទៅ អ្នកម៉ាក់កំពុងខឹងខ្ញុំមិនអាចទៅសុំលុយគាត់ពេលនេះបានទេ!និយាយហើយរាងតូចក៏ងាកមើលទៅកាន់ប្រអប់សន្សំលុយរបស់គេ<លុយនេះខ្ញុំសន្សំដើម្បីទុកសងJay បើខ្ញុំដកយកវាទៅទិញម្ហូបវាអស់បាត់ទៅហើយតែបើខ្ញុំមិនដកទេខ្ញុំគ្មានលុយទិញម្ហូបទេ!គិតមួយសន្ទុះរាងតូចក៏សម្រេចចិត្តដកយកលុយទាំងនោះ នឹងចេញពីផ្ទះដើម្បីសម្ដៅទៅផ្សារ។
        ...........ចេញមកដល់ក្រៅរបងគឺjayមកចាំគេតាំងពីពេលណាក៏មិនដឹង!!
        គ្រាន់តែឃើញjayភ្លាមjungwonក៏ព្យាយាមដើរសម្ដៅទៅផ្សារដោយធ្វើជាមិនឃើញគេ!! មិនបង្អង់យូរ jay ក៏រហ័សចាប់ដៃជាប់។
        Jungwon ឯងទៅផ្សារមេនទេឲខ្ញុំជូនទៅ។
        មិនបាច់ទេលោកត្រលប់ទៅវិញទៅ!!រាងតូចនិយាយទាំងមិនងាកមើលមុខទៅកាន់រាងក្រាស់
        ឯងកើតអី ងាកមុខមកនេះមក ខឹងខ្ញុំមេនទេ ខ្ញុំសុំទោសដែលមិនបានមកទទួលឯងចេញពីធ្វើការ។
        ខ្ញុំមិនបានខឹងទេ !!
        ចោះហេតុអីឯងព្យាយាមកិច្ចមុខពីខ្ញុំ។
        គ្មានអីទេលោកត្រលប់ទៅវិញទៅ!រាងតូចនិយាយព្រមទាំងព្យាយាមរើដៃចេញពី jay
        ឈប់សិន!! Jayស្ទុះទៅឈរពាំងពីមុខរាងតូចដែលហៀបនឹងដើរចេញទៅក៏ប្រទះនឹងស្នាមរបួសដែលនៅនឹងថ្ងាសរាងតូច។
        ថ្ងាសទៅត្រូវនឹងអីមក!!
        រាងតូចយកដៃបិទរបួសនឹងព្យាយាមប្រកែកថាវាមិនអីទេ។
        Jay ចាប់ដកដៃរាងតូចនិងព្យាយាមសួរអំពីរឿងរបួស។
        ខ្ញុំមិនបានកើតអីទេ !! Jungwon ព្យាយាមប្រកែក
        មិនកើតអិយ៉ាងមិច មើលរបួសទៅមិនមែនតូចទេ !! Jay និយាយទាំងសម្លេងខឹងទៅកាន់រាងតូច
        វាមិនមែនជាការងារអីលោកទេដែលខ្ញុំត្រូវរាយការប្រាប់លោកថាខ្ញុំកើតអីនោះទេ!! Jungwon និយាយទាំងទឹកភ្នែករលីងរលោង ដែលងៀបនឹងស្រក់ចុះមក
      ខ្ញុំសទោស ប៉ុន្តែឯងប្រាប់ខ្ញុំមកថាឯងកើតអី!!
      ខ្ញុំប្រាប់ប៉ុន្មានដងហើយថាខ្ញុំមិនកើតអីទេ សូមមេត្តលោកត្រលប់ទៅវិញទៅ!!
      រាងតូចហៀបនឹងដើរចេញហើយតែត្រូវបានដៃដ៏មាំរបស់រាងក្រាសចាប់ទាញយកមកអោបក្នុងរង្វង់ដៃ
        លែងលោកធ្វើស្អីនឹង!! Jungwon ព្យាយាមរើបម្រាសចេញពីដៃដ៏មាំុដែលកំពុងអោបរិទខ្លួន។
        Jungwon ខ្ញុំស្រលាញ់ឯងណា ខ្ញុុំចាប់ផ្ដើស្រឡាញ់ឯងតាំងពីថ្ងៃយើងកេងជាមួយគ្នាមកម្លេស។
        ផាច់ មួយកំភ្លៀងរបស់រាងតូចទៅកាន់ផ្ទៃមុខរបស់រាងក្រាស!! គម្រក់ណាស់លោកមិនចេះខ្មាសគេទេអីដែលមកនិយាយនឹងទីសារធារណៈបែបនេះ ហឹហឹហឹ លោកមិនចាំបាច់ចង់ចាំថ្ងៃនោះទេ ខ្ញុំធ្វើដើម្បីលុយ លោកក៏គ្រាន់តែត្រូវការ ការសប្បាយលោកបំភ្លេចវាចោលទៅ ហើយចាប់ពីថ្ងៃនេះសូមមេត្តាលោកឈប់ចូលមករវល់នឹងជីវិតខ្ញុំទៀតទៅ !!និយាយហើយរាងតូចក៏រត់ចូលក្នុងផ្ទះវិញទាំងទឹកភ្នែកហូររហាម!!ចំណែកjayបានត្រឹមតែឈរធ្មឹងសម្រក់ទឹកភ្នែក <ត្រឹមជូបគ្នារយះពេលខ្លីពិតមែនប៉ុន្តែjayស្រឡាញ់jungwon ខ្លាំងណាស់>
        Jungwon ចូលមកដល់ក្នុងបន្ទប់អង្គុយផ្អែកនឹងមាត់ធ្វា ទឹកភ្នែកហូរសឹងតែដូចទឹកបាក់ទំនប់< jay ខ្ញុំសុំទោសលោកពិតមេន ខ្ញុំពិតជាស្រឡាញ់លោកខ្លាំងណាស់ ខ្ញុំធ្វើបែបនេះព្រោះខ្ញុំមិនចង់ឲលោកមកពាក់ព័ន្ទនឹងជីវិតគ្រួសារខ្ញុំ លោកជាអ្នកមានខ្ពង់ខ្ពស់ វាពិតជាមិនសមទេដែលលោកមកស្រឡាញ់អ្នកក្រដូចខ្ញុំ>jungwon និយាយម្នាក់ឯងក្នុងបន្ទប់ ទឹកភ្នែកក៏ហូរចុះមកកាន់តែខ្លាំង រាងតូចយំរហូតដល់កេងលក់ពេលណាក៏មិនដឹង!! ........
        ពេលយប់ឈានចូលមកដល់ស្បៃរាត្រីចាប់ផ្ដើមគ្របដណ្ដប់ពាស់ពេញផ្ទៃមេឃ!! រាងតូចភ្ញាក់ពីដំណេកទាំងឈឺក្បាលធីងធោងព្រោះតាំងពីព្រឹកមិនទាន់បានបាយចូលពោះ ហើយថែមទាំងយំរហូតដល់ដេកលក់មិនដឹងអ្វីបែបនេះ!! រាងតូចដើរចេញពីបន្ទប់នៅខាងក្រៅហាក់មានសភាពស្ងាត់នាយក៏ដើរសំដៅទៅកាន់បន្ទប់ឪពុកម្ដាយខ្លួនតែពំឃើញមាននរណាទេចំណែកទ្រនិចនាឡិការដែលព្យួជាប់នឹងជញ្ជាំង ចង្អុលបង្ហាញថាពេលនេះម៉ោង៧ល្ងាចទៅហើយរាងតូចក៏ប្រញេប្រញាប់រៀបចំខ្លួនទៅធ្វើការ!!
        មកដល់ក្នុងបាររាងតូច គ្មានអារម្មណ៍ផ្ដោតលើការងារប៉ុន្មានទេព្រោះខួរក្បាលរវល់គិតរឿងដែលកើតឡើងពីព្រឹកមិញ!! ពេលលើកស្រាទៅឲភ្ញៀវមិនប្រយ័ត្នរាងតូចក៏បានធ្វើឲស្រាដែលនៅក្នុងកែវកំពប់ទៅលើភ្ញៀវម្នាក់!!
        ខ្ញុំសទោស !!រាងតូចនិយាយទាំងភ័យឪនសុំទោសទៅកាន់ភ្ញៀវម្នាក់នោះ
        ណែហេតុអីក៏ភ្លីភ្លើយ៉ាងនេះ មានភ្នែកឬអត់ទេ ប្រលាក់ខ្លួនយើងអស់ហើយ!!សម្លេងមនុស្សស្រីម្នាក់អាយុក្បែរ២០ឈរស្រែកដាក់រាងតូចដែលធ្វើឲអ្នកនៅក្នុងបារទាំងអស់ចោលភ្នែកមើលមកពួកគេ!!
        ខ្ញុំសុំទោសអ្នកនាង ខ្ញុំគ្មានចេត្តនាទេ
        សុំទោសឯងគិតថាសុំទោសហើយធ្វើឲរ៉ូបយើងវាដូចដើមដែលទេ ឯងដឹងទេរូបយើងវាមានតម្លៃថ្លៃខ្លាំងណាស់ អ្នកក្រដូចឯងធ្វើការមួយជីវិតប្រហែលរកលុយទិញសងយើងមិនបានផង!! យើងប្រហែលជាត្រូវយកឯងទៅដោះស្រាយនៅ ប៉ុស្តិ៍ប៉ូលិសហើយទើបបាន!!
        កុំអីអ្នកនាងខ្ញុំគ្មានចេត្តនាពិតមេន !!រាងតូចព្យាយាមនិយាយអង្វរទៅអ្នកម្ខាងទៀតទាំងទឹកមុខភិតភ័យ
        គ្មានចេត្តនាចឹងហ៎!!និយាយហើយមនុស្សម្នាក់នឹងក៏លើកស្រាយកមកជះដាក់រាងតូចវិញ ហើយរាបនឹងលើកដៃទះរាងតូចទៅហើយតែក៏ត្រូវដៃដ៏មាំមួយចាប់ជាប់ !!
        បានហើយsumii !!សម្លេងបុរសម្នាក់បន្លឺឡើងដែលធ្វើឲរាងតូចដែលឈរនៅជិតនោះនឹងបានឃើញផ្ទាល់ភ្នែកថាគេជាអ្នកណា
        Jay បងមកហាមខ្ញុំធ្វើ វាធ្វើឲស្រាប្រឡាក់ខ្លួនខ្ញុំណា៎
        ខ្ញុំមិនចង់ឲនាងមានរឿងនៅក្នុងនេះទេ មើលអ្នកនៅទីនេះទាំងអស់ទៅ នាងមិនចេះខ្មាសគេទេ !! Jay និយាយទាំងមុខស្មើរប៉ុន្តែភ្នែករបស់គេកំពុងតែសម្លឹងមើលទៅរាងតូចទាំងក្ដីបារម្មណ៍
        អ្នកណាចង់មើលក៏មើលទៅខ្ញុំមិនខ្វល់តែសំខាន់ថ្ងៃនឹងវាត្រូវតែទទួលខុសត្រូវដែលវាធ្វើឲរ៉ូបខ្ញុំប្រលាក់!!
        មិនបង្អង់យូ jay ក៏ចាប់អូសស្រីឆ្នាស់sumiiចេញទៅក្រៅញាត់ចូលក្នុងឡានបើកចេញទៅបាត់!! ចំណែករាងតូចក៏ត្រូវម្ចាសហាងបញ្ឈប់ពីកាងារដូចគ្នាព្រោះខ្លាចប៉ះពាល់ដល់ហាង !! ......នៅតាមដងផ្លូវដែលដែលមានសភាពស្ងាត់ជ្រងំរាងតូចដើរបណ្ដើរទឹកភ្នែកស្រក់កាត់ផែនថ្ពាល់បណ្ដើរ លាយលំជាមួយនឹងភាពអស់សង្ឃឹម<ពេលនេះខ្ញុំលេងមានការងារធ្វើទៀតហើយតើគួរធ្វើយ៉ាងមិចតើខ្ញុំបានលុយមកពីណាឲម៉ាក់យកទៅសងគេទៅ ហេតុអ្វីក៏ជីវិតខ្ញុំវេទនាយ៉ាងនឹងមានរឿងមិនចេះចប់អស់ពីរឿងមួយចូលរឿងមួយ ហឹហឹហឹ ខ្ញុំពិតជាមិនគួកើតមកទេ មិនបានធ្វើអ្វីឲមានប្រយោជន៍ដល់គ្រួសារទាល់តែសោះ ហឹហឹហឹ>រាងតូចអង្គុយយំក្រោមដើមឈើធំមួយទឹកភ្នែកហូរសឹងតែជោគជាំពេញផែនថ្ពាល់!! មិនយូរប៉ុន្នានដៃបុរសម្នាក់ដែលមានកាន់កូនកន្សែងតូចមួយបានហុចទៅឲរាងតូចដែលកំពុងអង្គុយអោនមុខយំ!!រាងតូចប្រញាប់ងើយមុខមើលម្ចាស់កន្សែងក៏គ្មាននរណាក្រៅពី Heeseung ដែលតាមមើលសកម្មភាពគេតាំងពីនៅក្នុងបារមកម្លេស!!
         យកកូនកន្សែងនេះទៅជូតទឹកភ្នែកចេញឲស្អាតទៅ!! Heeseung និយាយព្រមទាំងដៃហុចកូនកន្សែងឲទៅរាងតូច!! Jungwon ក៏រហ័សយកកូនកន្សែងនោះមកជូតទឹកភ្នែកគេចេញដោយមិននិយាយអ្វីមួយម៉ាត់!!
         ការដែលឯងកេច្ចពីបញ្ហាមិនហ៊ានប្រឈមមុខជាមួយនឹងវាហើយលួចមកអង្គុយយំបែបនេះវាមិនមេនជាដំណោះស្រាយទេ  ខ្ញុំយល់អារម្មណ៍ឯងនៅពេលនេះអារម្មណ៍ដែលត្រូវបានគេជាន់ឈ្លីមើលងាយវាពិតជាគួរឲឈឺចាប់ណាស់!! ប៉ុន្តែការដែលឯងទន់ជ្រាយ ហើយបន្តសម្រក់ទឹកភ្នែកវាមិនមែនជាផលល្អទេ !!
         លោកមិនមែនជាខ្ញុំលោកមិនយល់ទេ!! ហឹហឹហឹ
         កាលដែលខ្ញុំនិយាយបែបនេះព្រោះខ្ញុំមិនចង់ឲឯងទន់ជ្រាយ យើងជាមនុស្សក៏មានតម្លៃរបស់យើងរាងៗខ្លួនដែលមិនចាំបាច់ឲនរណាម្នាក់ត្រូវមកមើលងាយសើចចំអកយើងនោះដែល!!
         ត្រូវហើយខ្ញុំជាមនុស្សទន់ជ្រាយ ជូបបញ្ហាអ្វីបន្តិចបន្តូចក៏ចូលចិត្តយកទឹកភ្នែកមកដោះស្រាយបញ្ហា ខ្ញុំក៏មិនចង់បែបនឹងដែលប៉ុន្តែខ្ញុំពិតជាមិនអាចប្រឈមមុខនឹងរឿងទាំងអស់នោះបានពិតមេន ខ្ញុំគឺដូចអ្នកម៉ាក់ថាពិតមេនជាមនុស្សគ្មានបានការជាមនុស្សកំសាកខ្ញុំមិនគួរមករស់នៅដល់សព្វថ្ងៃនេះទេគួរតែស្លាប់ឲបាត់ៗប្រហែលជាល្អ!!ទឹកភ្នែកកាន់តែហូរជាបន្តបន្ទាប់ព្រមជាមួយពាក្យសម្ដីដែលរាងតូចបាននិយាយ!! Heeseung ងាកមុខទៅមើលរាងតូចដែលកំពុងអង្គុយយំទាំងទឹកមុខបារម្មណ៍នឹងគួរឲអាណិត
         ផ្អែកស្មាខ្ញុំមកមក ហើយយំឲអស់កុំបាច់លាក់ទុកវាទៀតបើយំហើយធ្វើឲឯងបានធូរ!! រាងតូចដាក់ខ្លួនផ្អែកស្មាheeseung ទឹកភ្នែកក៏កាន់តែហូរមកជាហូរហែពេលនេះjungwonក៏អាចទទួលអារម្មណ៍កក់ក្ដៅបានពី Heeseung ដែល!!កន្លងផុតទៅមួយសន្ទុះសម្លេងយំក៏បានបាត់!!ប៉ុន្តែHeeseungមិនដឹងទេថាពេលនេះរាងតូចបានគេងលក់បាត់ទៅហើយ!! រាងក្រាស់ ក៏មិនហ៊ានកម្រើកដែលព្រមអង្គុយធ្វើជាបង្អែកឲរាងតូច នាយអង្គុយមើកមុខដ៏ស្អាតផូរផង់របស់jungwon ភ្នែកតូច ច្រមុះស្រួច បបូរមាត់ពណ៌ផ្កាឈូក ផ្ទៃមុខដ៏រលោងសឹងតែស្រមោចវាជ្រុះដែលធ្វើឲគេមើលទៅស្អាតសឹងតែដូចមនុស្សស្រី កាន់តែមើលកាន់តែធ្វើឲHeeseungលង់នឹងសម្រស់មួយនេះដកចិត្តពុំរួចនាយលួចញញឹមតិចតិចនឹងយកដៃវែកសក់ដែលបិទបាំងនៅសម្រស់ពាក់កណ្ដាលរបស់រាងតូច !! សកម្មភាពទាំងអស់នេះក៏ត្រូវបានមើលឃើញដោយjayដូចគ្នានាយឈរមើលមនុស្សដែលនាយស្រឡាញ់កំពុងផ្អែកកើយស្មាជាមួយប្រុសដទៃ អារម្មណ៍របស់jay ពេលនេះក៏មិនខុសអីពីមនុស្សដែលបរាជ័យនឹងរឿងស្នេហាដែលកំពុងឈរមើលមនុស្សដែលខ្លួនស្រឡាញ់ផ្អែមល្ហែមជាមួយអ្នកផ្សេង!! Jay គិតថានេះហើយជាមូលហេតុដែលjungwon មិនចង់ឲខ្លួនទៅពាក់ព័ន្ធជាមួយនឹងគេ !! ប៉ុន្តែនាយមិនដឹងទេថាវាគ្រាន់តែជាការយល់ច្រលំការពិតទៅមនុស្សដែលjungwon ស្រឡាញ់គឺជាjay!!
         កន្លងផុតទៅជាច្រើនម៉ោងjungwonភ្ញាក់ឡើងងាកឆ្វេងងាកស្ដាំមើកសភាពជុំវិញខ្លួនគេចាប់ផ្ដើមមានអារម្មណ៍ថាភិតភ័យម្ដងទៀតព្រោះកន្លែងដែលគេនៅមិនមែនជាផ្ទះរបស់គេទេ!!រាងតូចចាប់ផ្ដើមងើបចេញពីគ្រែដើរមើលជុំវិញផ្ទះដោយមិនឃើញនរណានាយក៏ប្រញាប់រកផ្លូវចេញតែ ប៉ុន្តែសម្លេងមនុស្សប្រុសម្នាក់បានបន្លឺហៅឈ្មោះគេឡើង !!
         Jungwon ឯងចង់ទៅណា
        រាងតូចរហ័សងាកទៅរកប្រភពសម្លេងក៏គ្មាននរណាក្រៅពីheeseungដែលកំពុងឈរកាន់ចានបបរនឹងទឹកមួយកែវ។
        ខ្ញុំត្រូវត្រលប់ទៅផ្ទះវិញហើយ!!
        កុំទាន់ទៅពេលនេះអីឆាប់មកញាំុបបរសិនមកទាន់វានៅក្ដៅ
        ខ្ញុំអរគុណហើយតែខ្ញុំមិនញាំុទេ ខ្ញុំត្រូវប្រញាប់ត្រលប់ទៅផ្ទះវិញហើយ !!
        នេះឯងចង់ទៅទាំងបែបនឹងមេនទេ
        ត្រូវហើយ
        ដោយមិនអាចហាមបានHeeseungក៏សុខចិត្តឲរាងតូចត្រលប់ទៅវិញ
     <<   ចាំខ្ញុំជូនឯងត្រលប់ទៅវិញ..>>
     <<   មិនអីទេខ្ញុំទៅខ្លួនឯងបាន..>>
       <<   អូខេ ខ្ញមិនហាមឯងទេ ប៉ុន្តែឯងរកផ្លូវទៅវិញដោយរបៀបណា..>>
       គឺចេះតែដើរទៅ.....
       ចាំខ្ញុំជូនទៅកុំប្រកែកឲសោះណា..>>
       នៅក្នុងឡាន jungwon មិនបាននិយាយអ្វីឡើយគិតតែពីអង្គុយអោបដៃនឹងអោនមុខចុះ!! Heeseung ឃើញបែបនេះក៏រហ័សសួរឡើងភ្លាម÷
       ឯងកើតអីភ័យមេនទេ...
       មិនមែនទេ
        មិនមែនយ៉ាងមិច...អង្គុយអោបដៃប៉ុណ្ណឹងហើយនៅថាមិនភ័យទៀត.. យ៉ាងមិចភ័យខ្លាចខ្ញុំនាំឯងយកទៅរំលោភមែនទេ
        ថាមិនត្រូវដែល...!!រាងតូចរហ័សនិយាយឌឺដងទៅវិញ
        ណែមើលខ្ញុំក្នុងផ្លូវល្អខ្លះផង បើខ្ញុំមានគំនិតបែបនឹងខ្ញុំធ្វើវាតាំងពីយប់មិញបាត់ហើយ...!! Jungwon មិនបានតបតអ្វីទេគិតតែរវល់អោបដៃនឹងអោនមុខចុះ Heeseung ឃើញបែបនេះក៏យកដៃរបស់ខ្លួនទៅដាក់លើដៃទាំងពីរបស់រាងតូច....
        កុំភ័យអី...
        Jungwon ងាកមើលមុខHeeseung នឹងលួចញញឹមតិចតិច
        មិនយូប៉ុន្មានHeeseung  ក៏បើកឡានមកដល់ផ្ទះរបស់jungwon !! រាងតូចរហ័សចុះពីឡាននឹងនិយាយពាក្យអរគុណទៅកាន់អ្នកដែលកំពុងអង្គុយក្នុងឡាន!! រាងក្រាស់ បើកឡានចេញផុតភ្លាមសម្លេងបុរសម្នាក់បន្លឺឡើងពីក្រោយរាងតូចដែលរៀបនឹងបើកធ្វាចូលផ្ទះ jungwon មិនបានងាកទៅរកប្រភពសម្លេងទេព្រោះគេដឹងច្បាស់ថាជាសម្លេងរបស់អ្នកណា...
        ឈប់សិន ហេតុអ្វីឯងព្យាយាមយាមកិច្ចពីខ្ញុំបែបនេះ
         <ខ្ញុំមិនបានកេច្ចពីលោកទេ....!>
         មិនបានកិច្ចយ៉ាងមិច អំបិញមិញខ្ញុំហៅឯង ឯងមិនព្រមងាកមកទេ ហើយនៅរឿងដែលដេញខ្ញុំមិនឲមករវល់នឹងឯងទៀត ..!!
         ខ្ញុំមិនចង់ឲលោកមករវីរវល់នឹងខ្ញុំទេ ....
         មិនឲ្យខ្ញុំរវីរវល់យ៉ាងមិចទៅបើខ្ញុំស្រឡាញ់ឯងហើយនឹង!! រាងក្រាសនិយាយដោយមិនអៀនខ្មាសព្រោះគេស្រឡាញ់រាងតូចពិតមែន
         តែខ្ញុំមិនបានស្រឡាញ់លោក....
         ឯងមិនស្រឡាញ់ខ្ញុំ ព្រោះឯងមានអាម្នាក់នោះមេនទេ
         ខ្ញុំគ្មានអ្នកណាទាំងអស់ ហើយខ្ញុំក៏មិនបានស្រឡាញ់លោកដែល
       <  រាងក្រាសស្ទុះទៅអោបរាងកាយរបស់jungwon>
      .. លោកធ្វើអីនឹងលែងខ្ញុំទៅ..
      រាងតូចព្យាយាមរើបម្រាស
        ខ្ញុំមិនលែងទេ !!
        គេកំពុងមើលច្រើនណាស់លែងទៅ
         Jungwon ខ្ញុំស្រឡាញ់ឯងពិតមែន ហើយស្រឡាញ់ខ្លាំងទៀតផង ខ្ញុំមិនដែលស្រឡាញ់អ្នកណាខ្លាំងដូចស្រឡាញ់ឯងទេ ខ្ញុំគ្រាន់តែចង់ឲឯងស្រឡាញ់ខ្ញុំវិញតើបានទេ
         Jay ខ្ញុំស្រលាញ់លោកមិនបានពិតមេន លោកក៏ដឹងថាគ្រួសារខ្ញុំក្រខ្លាំងណាស់ រស់នៅមានតែបំណុលខ្ញុំមិនចង់អូសលោកឲមកពាក់ព័ន្ធទេ ....
         ខ្ញុំមិនខ្វល់ថាគ្រួសារឯងយ៉ាងមិចទេ តែសំខាន់ពេលនេះគឺខ្ញុំស្រឡាញ់ឯង
         Jungwon លឺបែបនេះក៏ហាក់ចិត្តទន់ព្រមលើកដៃអោបទៅកាន់jay វិញ ព្រោះគេមិនធ្លាប់គិតថាគេអាចទទួលអារម្មណ៍នឹងការស្រឡាញ់បែបនេះពីមុនមកទេ!!
         សកម្មភាពទាំងអស់នេះក៏ត្រូវបានមើលឃើញដោយបូអាដែលកំពុងឈរមើលមកគេពីលើផ្ទះមក!!
         ..........
         Jay លោកលែងខ្ញុំបានហើយ!!
         លឺរាងតូចនិយាយបែបនេះអ្នកម្ខាងទៀតក៏ព្រមលែង
         លោកប្រញាប់ត្រលប់ទៅវិញទៅ ខ្ញុំសុំណា!!
           អឺម !!Jay ងក់ក្បាលជាការឆ្លើយតបថាគេព្រមត្រលប់ទៅវិញ
           ស្អែកខ្ញុំនឹងមករកឯងម្ដងទៀត !! ...អត់មានប្រកែកទេ!! Jay ប្រញាប់និយាយកាត់ព្រោះគេដឹងថាjungwon ច្បាស់ជាមិនឲគេមកទីនេះទេ
           មកដល់ក្នុងរបងផ្ទះភ្លាមមិនទាន់ទាំងបានឈានជើងចូលក្នុងផ្ទះផងjungwon ក៏ត្រូវម្ដាយស្រែកស្ដីឲ
           ទើបមកពីណាអាកូនចង្រៃ!! បូអា
           អ្នកម៉ាក់...
           អ្នកម៉ាក់យ៉ាងមិចចង់ប្រកែកថាមកពីធ្វើការមេនទេ ឯងមើលតើម៉ោងប៉ុន្មានហើយ ឯងគិតចង់ឲយើងឃ្លានបាយដល់ស្លាប់មេនទេ
           មិនមែនទេអ្នកម៉ាក់ខ្ញុំ.....
           ខ្ញុំយ៉ាងមិច ចង់រកលះស្អីមកនិយាយ កុំថាយើងមិនឃើញឯងឈរអោបគ្នាជាមួយអាម្នាក់នោះនៅមុខផ្ទះឲសោះ
           មិនមែនទេអ្នកម៉ាក់!!
           មិនមែនយ៉ាងមិចឈរអោបគ្នា យ៉ាងស្អិតរមួត ហើយនៅចង់ប្រកែកស្អីទៀត
           គឺ.....រាងតូចនិយាយទាំងភិតភ័យ
           មិចចាំបាច់ភ័យទេ យើងមិនបានបន្ទោសឯងទេ ប៉ុន្តែគេជាអ្នកណាជាអ្នកមានមេនទេ យើងឃើញការស្លៀកពាក់គេក៏មិនអន់ណាស់ណាដែល  យ៉ាងណាក៏ឯងទាក់ទងគេទៅយើងមិនថាអីទេ
           អ្នកម៉ាក់....រាងតូចនិយាយទាំងហួសចិត្ត
           យ៉ាងមិច ណែចំណីរត់មកដល់មាត់ហើយរៀនចាប់យកវាខ្លាសទៅយ៉ាងណាឯងជាមនុស្សប្រុសទោះជាយ៉ាងណាបើជ្រុលជ្រោះទៅក៏គ្មានខាតបង់អីដែល ហើយគេជាអ្នកមានចឹងប្រាកដជាសម្បូរលុយហើយ!! និយាយហើយបូអាប៉ះស្មារាងតូចតិចតិចមុននឹងដើរចេញ!!
           Jungwon បានត្រឹមតែឈរគាំងជាមួយនឹងពាក្យសម្ដីដែលម្ដាយនិយាយមុននេះដោយមិនតបតរអ្វីមួយ!!

Still love you ( នៅតែ​ស្រឡាញ់​អ្នក )Where stories live. Discover now