ជីមីនបាននាំថេយ៉ុងនិងណាមជុនមកបន្ទប់ដាក់សាកសព។ ជីមីនហុចម៉ាសទៅអោយថេយ៉ុងនិងណានជុន គេក៏ពាក់វាផងដែរ រួចចាប់ផ្តើមពាក់ស្រោមដៃដើរមកជិតសាកសព។
ជីមីនហែកមាត់សាកសពបន្តិច ដើម្បីបង្ហាញថេយ៉ុងនិងណាមជុន អោយឃើញពីអណ្តាតដែលបានប្រហោងព្រោះតែការចាក់ពីខ្មៅដៃ។
« ហេតុអ្វីចាំបាច់ចាក់អណ្តាត? » លឺសំណួររបស់ណាមជុន ថេយ៉ុងក៏ជាអ្នកឆ្លើយតប។
« ប្រហែលកុំអោយជនរងគ្រោះស្រែក »
« កែវភ្នែកសាកសពត្រូវបានបំផ្លាញអស់ » បន្ទាប់មកជីមីនក៏បានយកពិលមកឆ្លុះមើលពីភ្នែកសាកសព។
« គ្រាន់តែខ្មៅដៃសោះ អាចអោយបំពង់កធ្លុះបានដែរ? » ណាមជុនលាន់មាត់ឡើងដោយការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញបំពង់ករបស់សាកសពប្រហោងស្ទើតែធ្លាយចេញទៅក្រោយ។
« កម្លាំងរបស់គេមិនធម្មតាឡើយ » ថេយ៉ុងនិយាយតិចៗ ហើយគេកាន់តែចង់ដឹងឡើងថាឃាតករជាអ្នកណាអោយប្រាកដ? កម្លាំងរបស់គេខ្លាំងយ៉ាងណាទៅ បានជាគ្រាន់តែខ្មៅដៃមួយដើមសោះ អាចទម្លុះបំពង់កបាន?
*****
ថេយ៉ុងនិងណាមជុនបាននាំគ្នាធ្វើដំណើរមកផ្ទះជនរងគ្រោះ ក្រែងលបានតម្រុយអ្វីខ្លះ។
ផ្ទះរបស់ជនរងគ្រោះចាស់ទ្រុមទ្រោមដូចជារស់នៅច្រើនជំនាន់មកហើយ ម្តុំនេះក៏មិនសូវជាមានអ្នកឆ្លងកាត់ឡើយហើយក៏មិនសូវជាមានអ្នករស់នៅ មានតែផ្ទះដែលទុកចោលប៉ុន្មានខ្នង ដោយម្ចាស់ផ្ទះរើទៅនៅកន្លែងផ្សេងជាច្រើនឆ្នាំមកហើយ។
« បើសិនជាចោរកម្មក៏មិនសមដែលព្រោះអ៊ំស្រីលីគ្មានទ្រព្យសម្បត្តិឡើយ ជាស្ត្រីមេម៉ាយរស់នៅជាមួយកូន រកមួយថ្ងៃរស់មួយថ្ងៃ តែចាប់ពីកូនសេពគ្រឿងញៀនមក ជីវិតគាត់ក៏កាន់តែដុនដាបថែមមួយកម្រិតទៀត » ណាមជុនអានកំណត់ហេតុដែលគេបានកត់ទៅប្រាប់ថេយ៉ុង រីឯអ៊ំលីគឺជាឈ្មោះជនរងគ្រោះដែលត្រូវបានគេសម្លាប់។
ថេយ៉ុងមិនមាត់គេក៏ដើរចូលទៅក្នុងផ្ទះ ដោយសង្កេតមើលជុំវិញផ្ទះ ដូចដែលណាមជុនបាននិយាយ ផ្ទះគាត់គ្មានទ្រព្យសម្បត្តិអ្វីឡើយ សូម្បីតែវាំងនងក៏ដាច់រហែកគ្មានប្រាក់សម្រាប់ទិញថ្មី។
« តើជនរងគ្រោះស្លាប់នៅទីណា? » ថេយ៉ុងងាកមកសួរណាមជុន។
« នៅត្រង់មាត់ទ្វារ កន្លែងថេយ៍កំពុងតែឈរ » ថេយ៉ុងថយមួយជំហាន គេស្ងាត់ព្រោះកំពុងតែគិត។ ជនរងគ្រោះស្លាប់នៅមាត់ទ្វារ ដូច្នេះមាននរណាម្នាក់មកគោះទ្វារ នៅពេលដែលគាត់បើកទ្វារក៏សម្លាប់យកតែម្តង?
« អ្នកណាជាអ្នកឃើញសាកសពមុនគេ? »
« មេធាវីរបស់គាត់ »
« អេស៎ ក្រែងគាត់គ្មានប្រាក់ តើគាត់មានលទ្ធភាពឯណាមកជួលមេធាវី? »
« ជាមេធាវីស្ម័គ្រចិត្ត ជួយការពាររឿងក្តីកូនរបស់គាត់ មេធាវីនោះក៏ចំណាស់ទៅហើយ លឺថាធ្លាប់ជាមិត្តចាស់របស់អ៊ំលី »
« បងបានជួបមេធាវីនោះឬនៅ? »
« បានជួបហើយ »
« ខ្ញុំចង់ជួបគេ »
« បាន! »
*****
បុរសចំណាស់លើកកែវតែមកក្រេប អោយផ្សើមបំពង់ក ក្រោមខ្សែរភ្នែករបស់ណាមជុននិងថេយ៉ុង។ ពួកគេទាំងពីរតាមសង្កេតមើលគ្រប់កាយវិការបស់គាត់ ទឹកមុខគាត់ក្រៀមក្រំ ដោយសារតែបាត់បង់មិត្តចាស់។ លោកអ៊ំចំណាស់ងក់ក្បាលតិចៗ ជាសញ្ញាប្រាប់ថាគាត់អាចផ្តស់ចម្លើយបានហើយ។
« ម្សិលមិញលោកអ៊ំបានជួបគាត់ប៉ុន្មានដង កន្លែងណាខ្លះ? »
« យើងបានជួបនាងនៅពេលព្រឹកម្តង យើងជាអ្នកនាំនាងទៅជួបកូនរបស់នាង ពេលថ្ងៃយើងបានមកផ្ទះនាងទិញបាយប្រអប់មកផ្ញើនាង ចំណែកពេលល្ងាចយើងមិនបានមកជួបនាងឡើយ យប់ឡើងខ្ទង់ម៉ោង៩យប់ យើងក៏បានមកជួបនាងម្តងទៀត ដើម្បីមកប្រាប់ថាស្អែកនេះកូននាងនិងត្រូវតុលារការកាត់ក្តីហើយ ប៉ុន្តែបែរជាឃើញនាងដួលស្លាប់នៅមុខទ្វារ » គាត់រៀបរាប់ដោយសំឡេងមួយៗតែច្បាស់ៗ រីឯពាក្យសម្តីដែលនិយាយទាំងប៉ុន្មាន ត្រូវបានណាមជុនកក់ត្រាទុក។
« ឈប់សិនខ្ទង់ម៉ោង៩យប់? »
« អឺម » គាត់គ្រហឹមក្នុងបំពង់ក ថេយ៉ុងនឹកដល់សម្តីជីមីននិយាយ សាកសពដាច់ខ្យល់ស្លាប់នៅខ្ទង់ម៉ោង៩។
« តើអ៊ំមកតាមផ្លូវមានឃើញអ្នកណាឆ្លងកាត់ម្តុំនឹងទេ? »
« ដូចជាអត់ទេ » ថេយ៉ុងសម្លឹងទៅភ្នែករបស់បុរសចំណាស់ សម្លឹងរហូតដល់ធ្វើអោយគាត់ងាកមុខចេញ។
« អរគុណសម្រាប់ការចូលរួមសហការផ្តល់ចម្លើយអោយពួកខ្ញុំ » ថេយ៉ុងក្រោកឈរអស់កម្ពស់ ដោយមានណាមជុនដើរតាមមកពីក្រោយ។
« ណាមជុនខ្ញុំចង់អោយបងហែកកាមេរ៉ាសុវត្ថិភាពនៅម្តុំនេះ »
« គ្មានបញ្ហានោះទេ »
ពួកគេទាំងពីរនាំគ្នាមកបន្ទប់សម្ងាត់មួយដែលមានតែគ្នាគេប៉ុណ្ណោះដែលដឹង។ ក្នុងបន្ទប់តូចមួយនេះ សុទ្ធតែជាឯកសារជាច្រើនគរលើគ្នា លើជញ្ជាំងមានបិទរូបថតជាច្រើនសន្លឹកដែលសុទ្ធតែជារឿងក្តី ឃាតករ និងរូបថតឃាតករ ដែលបានបំបែករឿងក្តីរួចរាល់មកហើយ។
ណាមជុនជាមនុស្សវ័យឆ្លាត ខួរក្បាលគេរហ័សរហួនណាស់ អាចបែងចែករឿងជាច្រើនក្នុងពេលតែមួយ ទោះមានគ្នាដប់នាក់និយាយមកព្រមគ្នា ក៏គេអាចចាំបានគ្រប់ពាក្យ។ ក្រៅពីនេះគេនៅមានសម្ថតភាពមួយទៀត គឺជា Hacker ម្នាក់ដែលអាចហែកចូលប្រព័ន្ធផ្សេងៗបាន។
ម្រាមដៃវែងៗរបស់គេចុចញាប់ស្មេលើKeyboard ញុំាងអោយអ្នកមើលត្រូវឈឺក្បាល ព្រោះតែមើលដៃគេមិនទាន់។
« ចង្រៃយ៎ » ណាមជុនជេរប្រទេច ខ្លួនឯងដែលធ្វើការមិនបានសម្រេច វាជាលើកទីមួយហើយដែលគេធ្វើការភ្លាត់ស្នៀត។
« មានរឿងអី? » ណាមជុនមិនមាត់ ដៃគេចង្អុលទៅកញ្ជក់កុំព្យូរទ័រ ទើបថេយ៉ុងងាកទៅមើល។ គ្រប់ប្រព័ន្ធកម្មមេរ៉ាសុវត្ថិភាព បែរជាចេញពណ៌សរខ្មៅ វាហាក់ដូចជាត្រូវបាននរណាម្នាក់ ហែកចូលមុនគេបានចូលទៅដល់ និងបានបញ្ជូនមេរោគចូលទៅធ្វើអោយក្លាយទៅជាបែបនេះ នេះហើយជាហេតុផលដែលគេខឹងខ្លាំង គេគួរតែធ្វើការងារអោយបានលឿនជាងនេះ។
« សួស្តី » សំឡេងស្រាលៗ ចូលមកបំបែកបរិយាកាសតានតឹង។ រូបរាងខ្ពស់ល្មមសមនិងស្តង់ដារ កូរ៉េបានបង្ហាញឡើងនៅចំពោះមុខពួកគេទាំងពីរ។
« ហ៊ូសុក? » ណាមជុនញញឹមចេញថ្ពាល់ខួច ពេលឃើញមហាសេដ្ឋីវ័យក្មេងកំពុងតែដើរចូលមក។
ជន ហ៊ូសុកជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេង ព្រោះតែទ្រព្យសម្បត្តិដែលបន្សល់ទុមតាំងពីជំនាន់តាទួត វាច្រើនលើសលុបស្ទើតែយកមកក្រាលគេ។ ដូច្នោះហើយទើបគេមិនសូវជាខ្វល់ខ្វាយរឿង មុខជំនួញ ឬការគ្រប់គ្រងក្រុមហ៊ុន ហើយមកឈ្លក់វង្វេងជាមួយនិងការផលិត អេឡិចត្រូនិច មួយថ្ងៃៗស្ទើតែឆ្កួត។ ប៉ុន្តែគេឆ្លាតបន្តិច គេដើរគ្រប់ប្រទេស ទៅប្រទេសមួយ គេផលិតរបស់មួយ ទៅប្រទេសមួយទៀត គេផលិតរបស់មួយទៀត តែសួរថាជោគជ័យទេ? ចម្លើយគ្មានម្តងណាជោគជ័យឡើយ។
« យើងមានរបស់ថ្មីមកអួត » ហ៊ូសុកទម្លាក់ខ្លួនអង្គុយលើសាឡុងដោយមិនបាច់ចាំមានអ្នកណាអញ្ជើញ។
« ទៀតហើយ » ណាមជុនបញ្ជេញទឹកមុខបែបធុញទ្រាន់ ព្រោះរាល់តែលើកអោយតែហ៊ូសុកនាំរបស់ថ្មីមកអោយសាកបើមិនផ្ទុះទេ ក៏ឆក់គេរឹងថ្គាមដែរ។
« ស្អីនាឡិកាហ្នឹង? » ហ៊ូសុកទាញនាឡិកាដៃពីរ ចេញពីកាតាបមកបង្ហាញអោយពួកគេទាំងពីរបានឃើញ។
« ជុបៗ មើលអោយជាក់សឹមពាក់ចិញ្ចើម » ហ៊ូសុកជញ្ជក់មាត់តិចៗ ក្រោកពីសាឡុងហើយឈរ ជះរាងយ៉ាងសង្ហាររួច ឃោសនាពីនាឡិកាដែលគេបានផលិត។
« នាឡិកានេះបើយើងមើលធម្មតា យើងឃើញថាវាគ្រាន់តែជានាឡិកា »
« អឺហើយម៉េច? »
« តែបើយើងមើលអោយយូរវាមិនមែនជានាឡិកាឡើយ » គេនិយាយយឺតៗ លេងទឹកមុខមួយអេម ស្ទើតែធ្វើអោយអ្នកស្តាប់ស្ទះទ្រូងម្តងៗ។
« ហើយវាម៉េច ហើយមិនចូលសាច់ការមក យើងនៀកវាពិបាកក្នុងខ្លួន »
« បានហើយៗ ចូលសាច់ការវិញ » ហ៊ូសុកសម្រួលអារម្មណ៍ ហើយនិយាយបន្ត។
« នាឡិកានេះ វាអាចជំនួស ទូរស័ព្ទបាន នឹងមានបង្កប់GPSផងដែលឡូយដែលទេ »
« បានហើយហ៊ូសុក របកគំហើញដែលឯងរកឃើញ មានគេបានរកឃើញតាំងពី១០ឆ្នាំមុនម្ល៉េះ »
« អេស៎ កុំអាលមើល » ហ៊ូសុកពេបមាត់តិចៗរួចនិយាយ។
« មិនត្រឹមតែអាចទាក់ទងគ្នាបាន វាថែមទាំងអាចបម្លែងខ្លួនទៅជាអាវុធទៀតផង » មិនត្រឹមតែនិយាយគេក៏បានចុចចំណុចតូច ពណ៌ក្រហម ហើយនាឡិកាក៏បានបម្លែងទៅជាកូនកាំបិតភ្លាមៗ ដោយមិនបង្ករជាសំឡេងរំខាន។ ហ៊ូសុកអោនរើសកូនកាំបិត ហើយញាក់ចិញ្ចើមដាក់គេទាំងពីរនាក់។
« ឯងធ្វើបានយ៉ាងម៉េច? » ណាមជុនចំហរមាត់សួរឡើង។
« រូបមន្តពិសេសប្រាប់មិនបានទេ »
« បងពូកែណាស់ » ថេយ៉ុងមានវ័យក្មេងជាគេទើបតែលូកមាត់និយាយ។
« យើងបានធ្វើវាបួនសម្រាប់ពួកឯង » គេបានទាញនាឡិកាពីទៀតចេញពីកាតាប សរុបទាំងអស់គឺបួន។រួចហុចនាឡិកាទៅអោយណាមជុន និងថេយ៉ុង ចំណែកមួយទៀតសម្រាប់គេ រីឯមួយទៀតវិញ...
« ចុះអាមួយនេះ? » ណានជុនចង្អុុលនាឡិកាដែលនៅសល់។
« ផ្ញើយកទៅអោយយ៉ុនហ្គីផង » សំឡេងរបស់គេប្រែជារាបស្មើ ទឹកមុខក៏ផ្លាស់ប្តូរពេលដែលរំលឹកដល់ម្ចាស់ឈ្មោះយ៉ុនហ្គី។
« ហេតុអ្វីឯងមិនទៅដោយខ្លួនឯង? »
« យើងគ្មានថ្ងៃជួបមុខគេជាដាច់ខាត » សំឡេងប្រាកដប្រាជាដែលធ្វើអោយពួកគេទាំងពីរដឹងច្បាស់ថាគេនិងមិនទៅជួបមុខយ៉ុនហ្គីពិតមែន។ វាកន្លងទៅ៥ប្រាំហើយហ៊ូសុកនៅតែមិនព្រមទៅជួបមុខយ៉ុនហ្គី។ ត្បិតតែមិនព្រមទៅជួបមុខពិតមែន ប៉ុន្តែគេតែងតែលួចបារម្ភពីសុខទុក្ខយ៉ុនហ្គីជានិច្ច។
« កុំប្រាប់គេអោយសល់ថាយើងជាអ្នកផ្ញើអោយគេ បើមិនអ៊ីចឹងទេពួកឯងទាំងពីរក៏យើងមិនត្រឡប់មកជួបដែរ » ណាមជុននិងថេយ៉ុងបានត្រឹនតែងក់ក្បាល។ ងក់ក្បាលគ្រាន់ជាការងក់ក្បាលព្រោះរាល់តែលើកអោយតែហ៊ូសុកចេញផុត គេក៏លួចប្រាប់យ៉ុនហ្គីស្ងាត់ៗរហូតហ្នឹង។
« យើងទៅវិញហើយ ជើងយន្តហោះជិតចាប់ផ្តើមហើយ »
« ម្តងនេះប្រុងទៅប្រទេសណា? »
« ប្រេសុីល » ថាចប់ហ៊ូសុកក៏ដើរចេញទៅ។To be continued
YOU ARE READING
បេសកកម្មតាមប្រមាញ់ឃាតករ⛓
Short Storyថេយ៉ុងជាប៉ូលីសស៊ើបអង្កេតដ៏ឆ្នើមម្នាក់ដែលត្រូវបានថ្នាក់លើចាត់ឲ្យតាមប្រម៉ាញ់ឃាតកររោគចិត្តម្នាក់ដែលសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ក្នុងបេសកកម្មនេះគេមានរយៈពេលត្រឹមតែ 15 ថ្ងៃប៉ុណ្ណោះដើម្បីវែកមុខរកឃាតករ។ "អ្វីដែលគេចងចាំបំផុតក្នុងការចេញប្រតិបត្តិការគឺមិនត្រូវទុ...