ភាគ១៣:តើគេចង់បានអ្វី?

684 69 8
                                    

     ជាយក្រុង
     ងឺតតត! សំឡេងកង់ឡានកកិតទៅលើថ្នល់លឺសូរតែងឺត។ រាងខ្ពស់ស្រឡះចេញពីក្នុងឡានដើរសម្តៅយ៉ាងលឿនទៅ កាន់ឡានពេទ្យដែលចតចោលនៅក្បែរផ្លូវ។ ណាមជុនឆែកមើលក្នុងឡានតែគ្រប់យ៉ាងទទេស្អាត មិនឃើញមានមនុស្សឡើយ។
ក្រឹប!ណាមជុនថយមួយជំហាន បន្ទាប់ពីជើងរបស់គេជាន់លើវត្ថុអ្វីមួយដែលបង្ករទៅជាសំឡេង។ ណាមជុនអោនរើសនាឡិកា ដែលគេប្រាកដចិត្តណាស់ថាជារបស់ថេយ៉ុង តែពេលនេះបាត់ម្ចាស់វាទៅហើយ។
« ពុទ្ធោអើយ! » ណាមជុនទាត់ខ្យល់ ស្រែកតឹងសសៃរក។ គេមកយឺតតែមួយជំហាន តែមួយជំហានតែប៉ុណ្ណោះ តែថេយ៉ុងត្រូវបានអ្នកណាមិនដឹងចាប់យកទៅបាត់ ហើយយកឡានមកទុកចោលនៅជាយក្រុង បន្ទាប់មកក៏បាត់ដាន។
« ថេយ៍...» ណាមជុនក្តាប់នាឡិកាយ៉ាងណែន គេស្បថថានឹងតាមរកថេយ៉ុងអោយឃើញ។
    ទោះត្រូវចំណាយពេលពេញមួយជីវិតក៏ដោយ។
                        *****
ផាំងៗ! គ្រាប់កាំភ្លើងទម្លុះចូលទៅក្នុងក្បាលបុរសម្នាក់ ធ្វើអោយស្លាប់ភ្លាមៗ។
« ពួកអាអត់ប្រយោជន៍! » លោកជនស្រែកជេរកូនចៅ ដែលអោនក្បាលចុះរង់ចាំទទួលពាក្យអស់ទាំងនេះជាស្រេច។ អ្វីដែលធ្វើអោយគាត់ខឹងខ្លាំងដល់ថ្នាក់នេះព្រោះតែ របស់ដែលនាំចេញទៅស្រុកក្រៅត្រូវបានប៉ូលីស រឹបអូស នារីៗដែលត្រៀមនាំទៅជប៉ុនក៏ត្រូវបានប៉ូលីសរកឃើញនឹងដោះលែង ប៉ុន្មានថ្ងៃនេះគាត់ខូចខាតអស់ជាច្រើន។ គ្រប់យ៉ាងព្រោះតែយ៉ុនហ្គីម្នាក់គត់។
« អាប៉ូលីសមួយហ្នឹងវាកាន់តែប្រហើនជាមួយយើងហើយ » សំឡេងពោពេញទៅដោយកំហឹង។
« ចៅហ្វាយប្រុងធ្វើយ៉ាងម៉េច? »  លោកជនអង្អែលចង្ការ សញ្ជឹងគិតគួរធ្វើយ៉ាងម៉េច។ ភ្លាមនោះស្នាមញញឹមពិសពុលក៏លេចឡើង។
   ទីង!ទីង! សំឡេងសារលោតឡើងលើអេក្រង់។ យ៉ុនហ្គីទាញទូរស័ព្ទមកមើល ឃើញជនអនាមិក ផ្ញើសារចម្លែកមក គេក៏ចុចចូលមើលដោយការចង់ដឹង។
« អិម៉ា? » យ៉ុនហ្គីបន្លឺឡើងដោយការភ្ញាក់ផ្អើល ក្នុងទ្រូងពោពេញទៅដោយគុំនុំ។
   រូបភាពក្មេងស្រីត្រូវគេបំពានរាងកាយបង្ហាញឡើងភ្ជាប់ជាមួយនឹងអក្សរប៉ុន្មានតួរ។
" យើងនឹងពិចារណាដោះលែងក្មួយស្រីរបស់ឯង ប្រសិនជាឯងប្រគល់របស់អោយមកយើងវិញ! » 
ប្រាវ!
« ចង្រៃយ៎! » យ៉ុនហ្គីជេរប្រទេចដោយក្តីគ្រោធខឹង បោកទូរស័ព្ទចោល។ ក្នុងចិត្តគិតច្បាស់ណាស់ថា គ្មានអ្នកណាក្រៅពី លោកជន ដេរឺសឈីឡើយ។
ក្រាក!
« យ៉ុន... » ហ៊ូសុកចូលមកភ្ជាប់ជាមួយស្នាមញញឹមមិនចេះរលុប ដោយមិនដឹងថាយ៉ុនហ្គីកំពុងតែខឹង កំហឹងរបស់គេស្ទើតែអាចសម្លាប់មនុស្សបាននៅពេលនេះ។
« អ្ហា៎ » យ៉ុនហ្គីស្ទុះចូលមកច្របាច់កហ៊ូសុក ទាំងកញ្រ្ជោល។
« យ៉ុ...យ៉ុន » ហ៊ូសុកប្រមូលសំឡេងហៅឈ្មោះយ៉ុនហ្គី ដោយដៃព្យាយាមទាញដៃយ៉ុនហ្គីចេញពីក។ យ៉ុនហ្គីមិនបានបន្ធូរដៃមានតែបន្ថែមកម្លាំងដៃដែលធ្វើអោយហ៊ូសុកដកដង្ហើមលែងចេញ។ ហ៊ូសុកបង្ហូរទឹកភ្នែក ដែលទឹកភ្នែករបស់គេធ្វើអោយយ៉ុនហ្គីភ្ញាក់ស្មារតី ប្រលែងដៃចេញពីកហ៊ូសុក។
« ខិក!ខិក! » ហ៊ូសុកយកដៃស្ទាបក ព្រោះតែវាឈឺ ឈឺខ្លាំងណាស់។
« ចេញ! ចេញភ្លាមទៅ» យ៉ុនហ្គីព្យាយាមរងាប់អារម្មណ៍ស្រែកដេញអោយហ៊ូសុកចេញពីទីនេះ។
« លោកកើតឆ្កួតស្អីលោក យ៉ុនហ្គី? » ហ៊ូសុកស្រែកសួរគេទាំងទឹកភ្នែក តើនាយកើតអ្វី មានដឹងទេថាគេបិះនឹងស្លាប់ក្រោមស្នាដៃរបស់នាយទៅហើយ។
« ប្រាប់ថាអោយចេញ » យ៉ុនហ្គីគំហក ដែលធ្វើអោយទឹកភ្នែកហ៊ូសុកកាន់តែច្រាលចេញមក។
« មនុស្សគ្មានហេតុផល! » ហ៊ូសុកលើកដៃប៉ាតទឹកភ្នែក ហើយរត់ចេញពីបន្ទប់នេះ។
                        *****
ថេយ៉ុងបើកភ្នែកឡើងព្រឹមៗ បើកភ្នែកឡើងភ្លាមក្បាលរបស់គេឈឺជាខ្លាំង។
« ទីនេះជាកន្លែងណា? » ថេយ៉ុងចោទសួរខ្លួនឯង លើកដៃទប់ក្បាលព្រោះតែវាពឺតខ្ញាកៗ។ ក្រឡេកទៅមើលជុំវិញបន្ទប់ ឃើញតែពណ៌ក្រហម ក្រហមទាំងអស់ ដែលធ្វើអោយគេមានអារម្មណ៍មិនស្រួល។
ថេយ៉ុងទាញភួយក្រាស់ឃ្មឹកចេញ ចុះពីគ្រែ ស្រាប់តែទាក់នឹងអ្វីម្យ៉ាងដែលធ្វើអោយគេដួល ព្រូស!
« អូយ៎! » ថេយ៉ុងភ្លាត់មាត់ឡើង កជើងរបស់គេឈឺយ៉ាងខ្លាំង នៅពេលដែលគេក្រឡេកទៅមើលកជើងក៏ឃើញច្រវ៉ាក់។
វាគឺជាច្រវ៉ាក់កឹបជាប់នឹងជើងរបស់គេ!
ក្រាក! សំឡេងទ្វាររបើកទាក់ទាញថេយ៉ុងអោយងាកទៅមើល។ បន្ទប់មួយនេះប្រែជាត្រជាក់ភ្លាមៗ ក្រោយពេលដែលជំហានជើងវែង បោះចូលមកក្នុងបន្ទប់។
ថេយ៉ុងមើលមកកាន់បុរសដែលដើរចូលមកដោយភាពភ្ញាក់ផ្អើល។ ប្រុសម្នាក់នេះមានមុខមាត់ដូចទៅនឹងជុងហ្គុកខ្លាំងណាស់! ដូចរហូតធ្វើអោយគេបែងចែកមិនដាច់ថាជាមនុស្សតែមួយឬជាមនុស្សផ្សេងគ្នា។ តែដោយសារតែស្នាមសាក់នៅលើដៃ ទើបធ្វើអោយគេប្រាកដក្នុងចិត្តថា ប្រុសម្នាក់នេះ មិនមែនជាជុងហ្គុកឡើយ គេគ្រាន់តែមានមុខមាត់ដូចជុងហ្គុក។
« ហេតុអ្វីមិនគេងលើគ្រែ? » សំឡេងរបស់គេស្អកៗ ស្របជាមួយនឹងសំណួរ ប្រុសម្នាក់នេះក៏បន្ទន់ជង្គង់មកជិតថេយ៉ុងដែលអង្គុយលើកម្រាល មើលមកកាន់គេមិនព្រិចភ្នែក។
« លោក...? »
« ជេឃេ ហាត់តូឈិ! » ដោយឃើញទឹកមុខមានចម្ងល់របស់ថេយ៉ុង ទើបគេណែនាំឈ្មោះជាផ្លូវការប្រាប់ថេយ៉ុង។
« មិនបាច់ឆ្ងល់ទេ ពួកយើងជួបគ្នាច្រើនដងមកហើយ » ជេឃេបញ្ជេញស្នាមញញឹម ដែលធ្វើអោយថេយ៉ុងមានអារម្មណ៍ថាខ្លាចរអាជាមួយស្នាមញញឹមមួុយនេះ។ ថេយ៉ុងព្យាយាមរកនឹកថា តើគេបានជួបជេឃេនៅទីណា ហេតុអ្វីបានជាគេពោលដូច្នេះ?
« ជុក! ជុក! ស្អាតគ្រាន់បើ » ជេឃេជញ្ជក់ មាត់ ប្រើដៃឆ្វេងចាប់ចង្ការថេយ៉ុងងើយឡើងបន្តិច ដើម្បីអោយគេឃើញកាន់តែច្បាស់ពីទម្រង់មុខមួយនេះ។ ក្នុងចិត្តអត់សសើរមិនបានពីទម្រង់មុខមួយនេះ ក្មេងប្រុសម្នាក់នេះពិតជាស្អាតណាស់ នៅពេលដែលមើលកាន់តែជិតបែបនេះ។ មិនចម្អែកចិត្តទេដែលប្អូនប្រុសរបស់គេឈ្លក់វង្វេងដល់ថ្នាក់នេះ។
ជេឃេប្រើម្រាមដៃចង្អុលមកចុចលើបបូរមាត់របស់ថេយ៉ុង ព្រោះតែឃើញថាបបូរមាត់មួយនេះ ស្អាត ទាក់ទាញនិងទន់ៗ ធ្វើអោយគេចូលចិត្ត។
« អា៎ » ជេឃេភ្លាត់មាត់ឡើងពេលដែលត្រូវបានថេយ៉ុងខាំដៃរបស់គេ។ ជេឃេគ្រលាស់ដៃចេញពីមាត់ថេយ៉ុងហើយក៏ទះថេយ៉ុងមួយដៃ!
ផាច់! ថេយ៉ុងក្តាប់ដៃយ៉ាងណែន ថ្ពាល់របស់គេឈឺជាខ្លាំង តែក៏ប្រឹងងាកមុខមកតតាំងជាមួយនឹងជេឃេ។
« អាតិវិច្ឆាន ឆាប់ដោះលែងយើងភ្លាម! »
« អ៊ីចឹងហ្ហេស? » ជេឃេញញឹម អោនមុខមកជិតថេយ៉ុង។ ថេយ៉ុងងាកមុខចេញ ទទួលស្គាល់ថាគេពិតជាចាញ់នឹងស្នាមញញឹមជាមួយកែវភ្នែកមួយនេះខ្លាំងណាស់។
« ហឹស! » ជេឃេក្រោកឈរអស់កម្ពស់ បែរខ្នងដើរចេញពីបន្ទប់នេះ ព្រោះតែមានកិច្ចការជាច្រើនណាស់ដែលគេត្រូវធ្វើជាបន្ទាប់។ គេឈានជើងបានតែពីរជំហានក៏ត្រូវផ្អាក ព្រោះតែសំណួររបស់ថេយ៉ុង។
« ជុងហ្គុកនៅឯណា? » ជេឃេញាក់ស្មាធ្វើហីៗ ដែលធ្វើអោយថេយ៉ុងរឹតតែខឹង។
« អាចង្រៃឯងយកជុងហ្គុកទៅណា? »
« សួររកប្អូនរបស់យើងធ្វើអី? » ចិញ្ចើមរបស់ថេយ៉ុងចងចូលគ្នា ព្រោះតែមិនយល់នឹងពាក្យសម្តីរបស់ជេឃេ។
« មានន័យ...មានន័យថាម៉េច? »
« មើលទៅឯង ដូចជាយល់ច្រឡំអ្វីម្យ៉ាងហើយ » ជេឃេឈានជើងមកកាន់ថេយ៉ុង បន្ទន់ជង្គង់ចុះ អោនមុខទៅជិតត្រចៀកថេយ៉ុងខ្សឹបប្រាប់ការពិតទៅកាន់ថេយ៉ុង។
  ជេឃេចាកចេញពីបន្ទប់មួយនេះ ទុកអោយថេយ៉ុងអង្គុយគិតពីពាក្យសម្តីរបស់គេប៉ុន្មានឃ្លាដែលបានខ្សឹបមុននេះ។
ពេលនេះគេទើបតែដឹងថា គ្រប់យ៉ាងគឺជាការបោកប្រាស់តាំងពីដំបូង។ ជុងហ្គុកមិនមែនជាប្អូនជីដូនមួយរបស់គេឡើយ។ កាលនោះប្អូនរបស់គេត្រឡប់ទៅជប៉ុនវិញតាំងពីអាយុ៧ឆ្នាំ ដែលធ្វើអោយគេចំណាំមុខមិនបាន។ ជុងហ្គុកបានរៀបគម្រោងចូលមកក្នុងជីវិតរបស់គេ។ លោកអ៊ំដែលតែងតែខលទូរស័ព្ទមកសួរសុខទុក្ខមិនមែនជាអ៊ំរបស់គេឡើយ គ្រាន់តែជាការសម្តែងដែលជុងហ្គុកបានរៀបឡើងមក។ គ្រាដែលជុងហ្គុកសុំអោយគេជូនទៅសាលា គ្រាន់តែជាឆាកល្ខោន នឹងមានរឿងជាច្រើនទៀតដែលគេត្រូវបានជុងហ្គុកបោកប្រាស់។ តែអ្វីដែលគេឆ្ងល់៖

តើជុងហ្គុកចូលមកក្នុងជីវិតរបស់គេ ចង់បានអ្វីអោយប្រាកដ?

To be continued

បេសកកម្មតាមប្រមាញ់ឃាតករ⛓Hikayelerin yaşadığı yer. Şimdi keşfedin